ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស IBM សន្យាផលិតបន្ទះឈីបថ្មីទំហំតូចបំផុត ប៉ុន្តែសមត្ថភាពកាន់តែអស្ចារ្យ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃចុងសប្តាហ៍នេះបានឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក IBM បាន ប្រកាសថា ខ្លួននឹងនាំយកមកនូវបច្ចេកវិទ្យាថ្មីស្រឡាងមួយដែលជួយឲ្យដំណើរការម៉ាស៊ីនកំព្យូទ័រកាន់តែមានប្រសិទ្ធភាព ជាមួយនឹងផលិតផលបន្ទះឈីបថ្មី​មួយ​ប្រភេទដែលមានទំហំតូចបំផុតត្រឹមតែ 2nm (ណាណូម៉ែត្រ)តែប៉ុណ្ណោះ។

ក្រុមហ៊ុន IBM បានអះអាងថា៖

“បន្ទះឈីបដែលជាសមិទ្ធលថ្មីរបស់ខ្លួននេះមិនត្រឹមតែមានរូបរាងតូចជាងបន្ទះឈីប​ធម្មតាដែលកំពុងមានដំណើរការ​លើ​ទីផ្សារ​បច្ចុប្បន្ន 7nm នោះទេ បន្ទះឈីបទំហំ 2nm អាចមានសមត្ថភាពក្នុងការដំណើរការតួនាទីរបស់ខ្លួនបានខ្លាំងជាងសមិទ្ធផលចាស់រហូតដល់ទៅ 45 ភាគរយ នៅពេលដែលវាក្លាយជាផលិតផលសម្រេច និងត្រូវបានដាក់លក់នៅលើទីផ្សារ។ លើសពីនេះបន្ទះឈីបរបស់ IBM នេះគឺទាមទារ​ថាមពលតិចជាងមុនដល់ទៅ 75 ភាគរយ មានន័យថាវានឹងអាចជួយឲ្យថាមពលថ្មរបស់ស្មាតហ្វូនទាំងឡាយមានកម្លាំងខ្លាំងជាងមុនដល់ទៅ 4 ដង”

ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនប្រកួតប្រជែងធំៗរបស់ខ្លួនដូចជា Inter និង TSMC ក៏ធ្លាប់បានប្រកាសផងដែរថា ខ្លួនក៏បានត្រៀមផែនការរួចជាស្រេច​ក្នុង​ការសាងសង់រោងចក្រផលិតបន្ទះឈីបទំហំតូចជាង 7nm ផងដែរនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងនោះ ក្រុមហ៊ុន Intel បានប្រកាស​ពី​ទំហំ​ទុន​ក្នុងការវិនិយោគប្រមាណជា 20ពាន់លានដុល្លារក្នុងការកសាងរោងចក្រថ្មីរបស់ខ្លួនចំនួន 2 កន្លែងទៅក្នុងប្រទេសអាមេរិក។

និយាយជារួម ទាំងក្រុមហ៊ុន IBM និងក្រុមហ៊ុន Intel  ដែលសុទ្ធតែមានឥទ្ធិពលនៅក្នុងទីផ្សារបច្ចេកវិទ្យាលំដាប់ពិភពលោកសុទ្ធតែបានបង្ហាញចេតនាដូចគ្នាថាការផ្គត់ផ្គង់បន្ទះឈីបដ៏ច្រើនលើសលប់ចេញពីប្រទេសក្នុងតំបន់អាស៊ីគឺមិនមែនជាគំនិតដ៏ល្អនោះទេ ខណៈដែលបច្ចុប្បន្ននេះគេបានដឹងថាការផ្គត់ផ្គង់សរុបរបស់ទីផ្សារបន្ទះឈីបមានរហូតទៅដល់ 80 ភាគរយចេញពីអាស៊ីដែលក្នុងនោះ TSMC របស់តៃវ៉ាន់គឺជាអ្នកក្តោបក្តាប់។

គួរបញ្ជាក់ថា ឧស្សាហកម្មផលិតបន្ទះឈីបសម្រាប់កំព្យូទ័រ ក៏ដូចជាទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្នបានប្រើបច្ចេកវិទ្យាផ្សេងៗគ្នាដើម្បីប្រកួតប្រជែងគ្នា។ បន្ទះឈីបកាន់តែតូចត្រូវបានក្លាយទៅយុទ្ធសាស្ត្រម៉ាឃីតធីងសំខាន់បំផុតរបស់ក្រុមហ៊ុនផលិតក្នុងការចាប់យកទីផ្សារ ពីព្រោះថាវានឹងអាចធ្វើឲ្យឧបករណ៍ទាំងឡាយប្រើប្រាស់ថាមពលតិចជាងមុន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ