ប្រជាជនកម្ពុជានៅជនបទប្រមាណ២០ម៉ឺនគ្រួសារនឹងបានប្រយោជន៍ពីគម្រោងធនាគារវិនិយោគអឺរ៉ុប

ភ្នំពេញ៖ ធនាគារវិនិយោគអឺរ៉ុប ដែលជាធនាគាររបស់សហភាពអឺរ៉ុប បានទទួលជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីពន្លឿនគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម (SAAMBAT)។ ជំនួយឥតសំណងនេះ រួមមានការលៃទុកនូវទឹកប្រាក់ចំនួន ១,៥ លានអឺរ៉ូ សម្រាប់ផ្តល់ជំនួយបច្ចេកទេសដល់ការរៀបចំរបស់គម្រោងដែលមានសារៈសំខាន់ សម្រាប់ការអនុវត្តគម្រោង SAAMBAT ឱ្យបានលឿនជាងមុន។

គម្រោង SAAMBAT គឺជាការវិនិយោគក្នុងភាពជាដៃគូក្នុងទឹកប្រាក់ចំនួន ១០៥ លានអឺរ៉ូពីមូលនិធិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណភាពជីវិត និងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅជនបទប្រមាណ ២០០ ០០០ គ្រួសារ (ប្រមាណ២០ម៉ឺនគ្រួសារ) តាមរយៈការផ្តល់ឱ្យពួកគេនូវបណ្តាញផ្លូវថ្នល់ដែលអាចប្រើប្រាស់ពេញមួយឆ្នាំដោយកាន់តែមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ហេដ្ឋារចនាសម្ព័ន្ធជនបទប្រសើរជាងមុន និងការផ្គត់ផ្គង់ស្បៀងអាហារដែលអាច ជឿជាក់បាន។

ជាមួយនឹងការវិនិយោគ និងជំនួយឥតសំណងពីក្រុមអឺរ៉ុប (Team Europe) IFAD និងបដិភាគពីរាជរដ្ឋាភិបាលកម្ពុជានឹងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែងប្រមាណ ៦៥០ គីឡូម៉ែត្រ និងផ្លូវក្រួសក្រហមប្រមាណ ១៥០ គីឡូម៉ែត្រ ព្រមទាំងកែលម្អតំបន់ជុំវិញផ្សារជនបទចំនួន ៥០ កន្លែង និងទីតាំងផ្តល់ការគាំទ្រសេវានៃខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន ២៥ ផ្សេងទៀត (ដូចជាកំពង់ដរសាឡាង កន្លែងប្រមូលទិញកសិផលជាដើម។ល។)

ដំបូងឡើយ ធនាគារវិនិយោគអឺរ៉ុប EIB បានវិនិយោគទឹកប្រាក់ចំនួន ៥១,៥ លានអឺរ៉ូនៅក្នុងគម្រោងនេះ និងក្រោយមកបានផ្ដល់ថវិកាបន្ថែម ១៣,៧ លានអឺរ៉ូទៀត ជាផ្នែកមួយនៃការគាំទ្ររបស់ក្រុមអឺរ៉ុបដល់ការពន្លឿនការស្ដារឡើងវិញ បន្ទាប់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

លោក Kris Peeters អនុប្រធានធនាគារ EIB និងជាមន្ត្រីទទួលបន្ទុកប្រតិបត្តិការធនាគារ EIB នៅកម្ពុជាមានប្រសាសន៍ថា ៖

«ធនាគារ EIB មានមោទនភាពដែលបានបន្តរួមចំណែកដល់ការពន្លឿនការស្តារប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងដល់ការអភិវឌ្ឍបៃតងប្រកបដោយចីរភាពរយៈពេលវែងរបស់ប្រទេសនេះ។ ជាផ្នែកមួយនៃក្រុមអឺរ៉ុប យើងពិតជារីករាយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាជាដៃគូដែលអាចជឿទុកចិត្តបាន ក្នុងការកសាងកម្ពុជាឱ្យកាន់តែរឹងមាំ កាន់តែធន់ និងកាន់តែមានសុវត្ថិភាព»

លោកបានថ្លែងបន្តថា ជំនួយឥតសំណងរបស់សហភាពអឺរ៉ុប គឺជាជំហានមួយទៀត ដើម្បីធ្វើឱ្យសហភាពអឺរ៉ុប និង កម្ពុជាកាន់តែមានទំនាក់ទំនងជិតស្និទ្ធក្នុងនាមជាដៃគូ ហើយអ្វីដែលរឹតតែសំខាន់ទៅទៀត គឺជាជំហានដែលនឹងផ្តល់ផលផ្ទាល់ដល់គុណភាពនៃជីវរភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សែននាក់នៅកម្ពុជា។

លោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា ៖

«យើងរីករាយណាស់ដែលអាចចូលរួមនៅក្នុងគម្រោងផ្លូវជនបទដែលមានឈ្មោះថា SAAMBAT ដែលជាគម្រោងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់ជនបទកម្ពុជា»

លោក Bryan Fornari បានថ្លែងបន្តថា ៖

«ជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់ ១០៥ លានអឺរ៉ូនៅកម្ពុជា គម្រោង SAAMBAT នឹងជួយកសិករ ក៏ដូចជាប្រជាពលរដ្ឋជនបទឱ្យអាចទទួលបានទីផ្សារកាន់តែប្រសើរ និងគាំទ្រដល់ការរីកចំរើនរបស់សហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងវិស័យកសិកម្ម។ គម្រោងនេះនឹងបន្តរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចនៅទីជនបទ ក៏ដូចជាបង្កើតឱកាសការងារថ្មីៗ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។ តាមរយៈការធ្វើការងាររបស់យើងជាមួយនឹងធនាគារវិនិយោគអឺរ៉ុប គម្រោងនេះនាំយកស្មារតីនៃក្រុមអឺរ៉ុប មកកាន់ភាពដៃគូរបស់យើងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹង IFAD ផងដែរ»

ឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូពីសហភាពអឺរ៉ុប សម្រាប់គម្រោង SAAMBAT នេះ។ ជំនួយឥតសំណងនេះ គឺជាការរួមចំណែកដ៏សំខាន់ដល់ការពន្លឿនការអភិវឌ្ឍដោយចីរភាពនៃសហគមន៍ជនបទនៅកម្ពុជា និងការស្ដារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ប្រកបដោយភាពបៃតង។

ឯកឧត្ដម ហែម វណ្ណឌី បានថ្លែងបន្តថា ៖

«ដោយបន្ថែមលើផលប្រយោជន៍នៃការគាំទ្រហិរញ្ញប្បទានរបស់ EIB ដែលត្រូវបានចុះហត្ថលេខាកន្លងមក ជំនួយឥតសំណងរបស់សហភាពអឺរ៉ុបនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងបន្សំទៅនឹង ការប្រែប្រួលអាកាសធាតុរបស់កម្ពុជាបន្ថែមទៀត ដូច្នេះវាគឺជាការវិនិយោគដ៏មានតម្លៃលើអនាគតកាន់តែមាន សុវត្ថិភាពនៃប្រជាពលរដ្ឋយើង និងលើនិរន្តរភាពរយៈពេលវែងនៃសេដ្ឋកិច្ចជាតិររបស់យើង។ យើងពិតជារីករាយដោយឃើញថា ក្រុមអឺរ៉ុប(Team Europe) កំពុងផ្តល់ការគាំទ្រផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងនូវអនាគតកាន់តែមានសុវត្ថិភាព ចីរភាព និងវិបុលភាព សម្រាប់ពលរដ្ឋរបស់យើង»

គម្រោង SAAMBAT នឹងផ្តល់ហិរញ្ញប្បទានដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ សុវត្ថិភាព ចរាចរណ៍ និងការបង្កើនភាពធន់នៃប្រទេសកម្ពុជាចំពោះគ្រោះថ្នាក់ធម្មជាតិ និងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធជនបទសំខាន់ៗ ដូចជាទីផ្សារក្នុងស្រុកដែលមានសារៈសំខាន់ សម្រាប់កម្ពុជា ព្រោះថាគ្រួសារជនបទប្រមាណជា ២ ភាគ ៣ ជួបប្រទះនឹងបញ្ហាខ្វះស្បៀង ជារៀងរាល់ឆ្នាំ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធពុំ មានការអភិវឌ្ឍឱ្យបានល្អប្រសើរ។

គម្រោងនេះនឹងបង្កើតការងារចំនួន ៤.៥០០ កន្លែង និងសហគ្រាសខ្នាតតូច និងមធ្យមថ្មីចំនួន ៥០០ និងផ្តល់ការបណ្តុះបណ្តាលដល់ពលរដ្ឋកម្ពុជាចំនួន ២៥.០00 អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែមានភាពល្អប្រសើរ ក៏ដូចជាបង្កើនពាណិជ្ជកម្មបន្ថែមទៀត។ គម្រោងនេះក៏នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកសាងឱកាសអាជីវកម្ម និងការងារសម្រាប់យុវជននៅជនបទផង ដែរ។

នៅក្នុងរយៈពេលវែង គម្រោង SAAMBAT ពង្រឹងសមាហរណកម្មរបស់កម្ពុជា ទៅក្នុងមហាអនុតំបន់ ទន្លេមេគង្គ (GMS) និងជាមួយដៃគូអាស៊ានរបស់ខ្លួន ហើយក្នុងពេលជាមួយគ្នា ផ្ដល់ការគាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្រភ្ជាប់ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ី។ គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានចំនួន ៥៣,៣ លាន ដុល្លា និងជំនួយឥតសំណង ១,២ លានដុល្លាពី IFAD ហិរញ្ញប្បទានសម្បទាន ៦៥,២ លានអ៊ឺរ៉ូពីធនាគារ EIB និង វីភាគទានចំនួន១២,៤១ លាន ដុល្លារពីរដ្ឋាភិបាលកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ