បរទេស៖ ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីយក្សអាមេរិក Tesla កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាសតួលេខជាផ្លវការនៃប្រាក់ចំណេញរបស់ខ្លួនសម្រាប់ត្រីមាសដំបូងដើមឆ្នាំ2021នេះដែលជាត្រីមាសទី7ជាប់គ្នាក្នុងការទទួលបានផលចំណេញ។
នៅក្នុងតួលេខផ្លូវការបានបង្ហាញថា 3ខែដើមឆ្នាំនេះគិតត្រឹមថ្ងៃទី31 ខែមីនាកន្លងទៅ Tesla អាចប្រមូលបានប្រាក់ចំណេញសុទ្ធប្រមាណជា 438 លានដុល្លារហើយអ្វីដែលជាភាពខ្លាំងជំរុញឲ្យទទួលបានប្រាក់ចំណេញបែបនេះកើតឡើងដោយសារតែកំណើននៃការលក់រថយន្តមានចំនួនដល់ទៅទ្វេរដងធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅពោលគឺ 185,000 គ្រឿង។
ក្រុមហ៊ុនក៏បានបង្ហាញដែរថាប្រាក់ចំណូលរបស់ខ្លួនដោយមិនគិតពីការទិញលក់ស្តុកទេនោះគឺបានកើនឡើងទៅដល់ 1 ពាន់លានដុល្លារដែលជាកំណត់ត្រាមិនធ្លាប់មានឡើយរបស់ក្រុមហ៊ុន ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនដែលមានតម្លៃលើទីផ្សាររហូតទៅដល់ 708.56 ពាន់លានដុល្លារមួយនេះត្រូវបានគេដឹងថាមានការធ្លាក់ចុះនូវតម្លៃភាគហ៊ុនរបស់ខ្លួនបន្តិចគឺ 2.5 ភាគរយគិតត្រឹមថ្ងៃចន្ទម្សិលមិញ។
ក្រៅពីនោះ Tesla ក៏បានធ្វើការបង្ហាញពីអំពីប្រាក់ចំណេញរបស់ខ្លួន 101 លានដុល្លារដែលបានមកពីការលក់រូបិយវត្ថុអេឡិចត្រូនិក Bitcoin របស់ខ្លួនចំនួន 10 ភាគរយនៃប្រាក់សរុបដែលខ្លួនធ្លាប់បានទិញតម្លៃប្រមាណជា 1.5 ពាន់លានដុល្លារកាលពីពេលថ្មីៗនោះផងដែរហើយនឹងមានផែនការយកប្រាក់ទាំងនោះទៅប្រើប្រាស់ជាមូលនិធិក្នុងការរៀបចំផលិតផលថ្មី និងការពង្រឹងប្រតិបត្តិការរោងចក្ររបស់ខ្លួនផង។
ចំណែកឯស្ថាបនិកក្រុមហ៊ុន លោក Elon Musk វិញត្រូវបានគេដឹងថាបានទទួលប្រាក់ចំណេញដែលជាចំណែករបស់ខ្លួនប្រមាណជា 299 លានដុល្លារផងដែរសម្រាប់ត្រីមាសនេះ។
នៅក្នុងលិខិតមួយដែលបានផ្ញើទៅកាន់ក្រុមអ្នកវិនិយោគរបស់ខ្លួន Tesla បាននិយាយថា៖អត្រាកើនឡើងនៃប្រាក់ចំណេញទាំងនេះគឺធ្វើឡើងដោយសមត្ថភាពនៃឧបករណ៍ប្រើប្រាស់ និងប្រតិបត្តិការផលិតដែលប្រកបទៅដោយប្រសិទ្ធភាព នៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ដែលមានស្ថិរភាព។
លោក Elon Musk ធ្លាប់បាននិយាយថារោងចក្ររបស់ខ្លួនជាច្រើននឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំនេះដូចជានៅក្នុងប្រទេសអាល្លឺម៉ង់ ទីក្រុង Berling ទីក្រុង Austin និងរដ្ឋ Texas ផងដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ