Tesla រងការរិះគន់ខ្លាំងក្នុងទីផ្សារចិន ខណៈកំពុងមានតម្រូវការយ៉ាងហោចណាស់ 1 លានគ្រឿងក្នុងឆ្នាំនេះ

បរទេស៖ ក្រុមហ៊ុនផលិតថយន្តអគ្គិសនីធំបំផុតលើពិភពលោក Tesla មួយរយៈចុងក្រោយនេះ បាន និងកំពុងតែទទួលរងការរិះគន់ខ្លាំងៗនៅប្រទេសចិន​ក្នុង​ពេល​ដែលគូប្រជែងក្នុងស្រុកក៏ចេះតែមានចំនួនកើនឡើងដើម្បីប្រជែងយកទីផ្សារធំបំផុតរបស់អាស៊ីមួយនេះ។

សេចក្តីថ្លែងការណ៍រួមបង្ហាញពីការរិះគន់ធំៗចំនួន 2 ទៅលើក្រុមហ៊ុន Tesla ដែលត្រូវបានធ្វើឡើងដោយភ្នាក់ងារអ្នកឃ្លាំមើលទីផ្សាររបស់ប្រទេសចិន ឬ China’s market Watcdog agency ​និងភ្នាក់ងារដើម្បីកិច្ចការងារគាំពារដល់អ្នកប្រើប្រាស់ ឬ China consumer protection agency កំពុងបានបង្កើនកំដៅ និងសំពាធយ៉ាងខ្លាំងបន្ថែមទៀតសម្រាប់ក្រុមហ៊ុនអាមេរិកមួយនេះ។

សេចក្តីថ្លែងការណ៍ទាំងពីរត្រូវបានធ្វើឡើងសំដៅទៅលើហេតុការណ៍មួយដែលស្ត្រីជនជាតិចិនម្នាក់ធ្វើការតវ៉ាយ៉ាងកំរោលនៅក្នុងពិធីពិព័រណ៍រថយន្តមួយកាលពីថ្ងៃចន្ទដែលនាងអះអាងថា បញ្ហាហ្វ្រាំងរបស់ Tesla ស្ទើរតែធ្វើឲ្យជីវិតរបស់នាងបាត់បង់ ប៉ុន្តែក្រោយពីបានឡើងធ្វើការរិះគន់នាងក៏ត្រូវបានប៉ូលីស​ក្រុងសៀង​ហៃ​ចាប់​ខ្លួននឹងប្រកាសដាក់គុករយៈពេល 5 ថ្ងៃផងដែរ។

Market Watchdog Agency បានចេញសេចក្តីថ្លែងការណ៍ថា៖ម្ចាស់រថយន្ត Tesla រូបនេះបានបង្ហាញពីការការពារសិទ្ធរបស់នាងនៅឯពិធីពិព័រណ៍រថយន្ត Shanghai Auto Show ប៉ុន្តែវាកំពុងបង្កឲ្យទៅជាក្តីព្រួយបារម្ភយ៉ាងខ្លាំងមួយពីព្រោះថា នាងដែលត្រូវបានឃាត់ខ្លួនគួរតែទទួលបានច្បាប់មួយដើម្បីការពារសិទ្ធិ និងសំណងជំងឺចិត្តក្នុងនាមជាអ្នកប្រើប្រាស់ពីក្រុមហ៊ុន ដើម្បីបង្ហាញពីទំនួសខុសរបស់ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះ។

ដោយឡែកសមាគមន៍នៃអ្នកប្រើប្រាស់របស់ចិន (China Consumer Association) ក៏បានចូលរួមនៅក្នុងប្រតិកម្មនេះផងដែរថា ដោយបានបញ្ជាក់ថា ហេតុការណ៍នេះបានក្លាយទៅជារឿងដែលគួរឲ្យព្រួយបារម្ភបំផុត។ ក្នុងករណីដែលប្រឈមមុខទៅនឹងការរិះគន់ពីអតិថិជនបែបនេះ ក្រុមហ៊ុនគួរតែស្តាប់ និងដោះស្រាយបញ្ហា ឬចរចាគ្នាដោយការពន្យល់ឲ្យបានក្បោះក្បាយជំនួសវិញ។

កាសែត The Global Times ឯណោះវិញបានសរសេរថា ៖ ប្រទេសចិននៅតែបន្តបើកទ្វារទីផ្សារសម្រាប់អាជីវកម្មបរទេស ប៉ុន្តែមិនមែនមានន័យថាក្រុមហ៊ុនក្រៅស្រុកទាំងនោះមានឯកសិទ្ធិចង់ធ្វើអ្វីក៏បាននោះឡើយ។

ប្រទេសចិនត្រូវបានគេទទួលស្គាល់ថា គឺជាទីផ្សាររថយន្តធំបំផុត និងមានកំណើនខ្លាំងបំផុតលើលោកដោយក្នុងនោះរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ក្តីរំពឹងទុកថាទំហំនៃការលក់រថយន្តអគ្គិសនីនឹងមានរហូតទៅដល់ 25 ភាគរយនៃចំណែកទីផ្សារលក់រថយន្តនៅត្រឹមឆ្នាំ 2025 ខាងមុខដែលក្នុងនោះក៏នឹងមានវត្តមានរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកល្បីៗផ្សេងទៀតផងដែរ ដូចជា Huawei, Xiaomi, Alibabaនិង DJI ជាដើម។

ទោះបីជាយ៉ាងណាក្តី បើយោងតាមអ្នកជំនាញវិភាគរថយន្ត និងតាមរយៈការចេញផ្សាយដោយ Inside EV នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា Tesla នៅក្នុងឆ្នាំ2021នេះ កំពុងទទួលបានការគាំទ្រ និងមានតម្រូវការកើនឡើងយ៉ាងគំហ៊ុករហូតទៅដល់ 1 លានគ្រឿង បើទោះបីជាក្រុមហ៊ុនមួយនេះនៅមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយអំពីគោលដៅ និងផែនការនៃការផលិតរបស់ខ្លួនប្រចាំឆ្នាំនៅឡើយ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់