ការនាំចេញរបស់ថៃទៅមីយ៉ាន់ម៉ានឹងធ្លាក់ចុះមកត្រឹម 3ពាន់លានដុល្លារក្នុងឆ្នាំនេះ

បរទេស៖​ យោងតាមការសិក្សាចុងក្រោយមួយដោយសាកលវិទ្យាល័យនៃសភាពពាណិជ្ជកម្មថៃ(UTCC) បានព្យាករណ៍ទៅលើការនាំចេញរបស់​ថៃទៅ​កាន់​ទី​ផ្សារប្រទេសមីយ៉ាន់ម៉ាធ្លាក់ចុះមកនៅត្រឹមជាង3ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំនេះ ដែលផ្ទុយពីការរំពឹងទុកលើកដំបូងរបស់ខ្លួន។

លោក Aat Pisanwanich ប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិរបស់ UTCC បាននិយាយថា នេះគឺជាការសិក្សាមួយដែល​ត្រូវបាន​ធ្វើឡើង ទៅលើការពិនិត្យមើលឡើងវិញពីផលប៉ះពាល់នៃវិស័យធ្វើពាណិជ្ជកម្ម និងការវិនិយោគដែលអាចបណ្តាលមកពីវិបត្តិនៃរដ្ឋប្រហារដែលកំពុងបន្តកើត​មាន​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា។

ជាលទ្ធផលក្រោយពេលកើតមានហេតុការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រមាណជាង 100  ថ្ងៃ មិនថាចំពោះតែប្រទេសថៃ ក៏ដូចជាបណ្តាលប្រទេសជា​ច្រើន​ទៀត​នៅអាស៊ីអាគ្នេយ៍សុទ្ធតែទទួលរងផលប៉ះពាល់ដូចគ្នា ហើយសម្រាប់តែមីយ៉ាន់ម៉ាខ្លួនឯងវិញផលិតផលក្នុងស្រុកសរុបឬ GDP បានធ្លាក់ចុះ​រហូត​ទៅ​ដល់ 2.5 ភាគរយនៅក្នុងត្រីមាសដំបូង ដែលជាលទ្ធផលដ៏អាក្រក់មិនធ្លាប់មានបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ2020ដែលមាន​រហូតដល់ទៅ​ប្រមាណ 6.4 ភាគរយ។

លោកបន្តថា ការបាត់បង់នូវទំនុកលើការវិនិយោគបរទេសដោយផ្ទាល់ ឬ FDI (Foreign Direct Investment) របស់មីយ៉ាន់ម៉ាមានទំហំធំរហូតទៅដល់ 6 ពាន់លានដុល្លាររួចមកហើយ ដោយក្នុងនោះកម្មករ និងបុគ្គលិកប្រមាណជាង 600,000 នាក់បានបាត់បង់ការងារ។ លើសពីនេះទៅទៀត ត្រឹមរយៈពេលជាង 3ខែនៃរដ្ឋប្រហារនេះក៏បានធ្វើឲ្យអត្រាប្តូរប្រាក់របស់មីយ៉ាន់ម៉ាធ្លាក់ចុះរហូតទៅដល់ 18 ភាគរយផងដែរ ចំណែកឯប្រាក់ចំណូល​របស់ពលរដ្ឋក្នុងស្រុកបានដាំក្បាលចុះដល់ទៅ 83 ភាគរយ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវដដែលនេះបានបង្ហាញ។

ការវិនិយោគបរទេសដោយផ្ទាល់ FDI ដែលមីយ៉ាន់ម៉ាបាត់បង់ទាំងនោះត្រូវបានគេដឹងដែរថាបានឆ្ពោះគោលដៅរបស់ពួកគេវិញទៅ​កាន់បណ្តាលប្រទេសជិត​ខាង​ដូចជាវៀតណាម ឥណ្ឌូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី និងថៃផងដែរ ប៉ុន្តែផ្ទុយមកវិញប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុង​តំបន់ចំពោះ​ការ​នាំចេញ​ផលិតផលចូលទៅមីយ៉ាន់ម៉ានោះគឺមានដូចជាប្រទេសចិន ថៃ សិង្ហបុរី និងវៀតណាម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់