បាងកក៖ យោងតាមសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថាកញ្ចប់ទុនវិនិយោគថ្មីទំហំប្រមាណជា 45 ពាន់លានបាត ស្មើនឹងប្រមាណ 1,440លានដុល្លារ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរួចរាល់ហើយដោយរំពឹងថានឹងអាចជួយស្តារសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញ ជាពិសេសជួយទ្រទ្រង់វិស័យទេសចរណ៍ដែលកំពុងដុនដាបខ្លាំងជាងគេ។
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានថ្លែងថា៖
“គម្រោងជាច្រើននៅក្នុងកញ្ចប់ទុនវិនិយោគនេះនឹងអាចជួយលើកស្ទួយដល់សេដ្ឋកិច្ចក្នុងស្រុក និងតាមសហគមន៍នានានៅក្នុងប្រទេសបន្ថែមពីលើកញ្ចប់ថវិកាជំនួយប្រមាណ 255 ពាន់លានបាតដែលទើបតែអនុម័តកាលពីសប្ដាហ៍មុននេះ”
អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានប្រាប់ឲ្យដឹងថា៖
“គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តទៅលើពង្រាងនៃកញ្ចប់ថវិកាសារពើពន្ធសម្រាប់ឆ្នាំ2022 ដែលនឹងគិតចាប់ពីខែតុលាខាងមុខនេះរួចរាល់ហើយ ដោយការចំណាយសរុបរបស់រដ្ឋាភិបាលថៃអាចនឹងកើនដល់ប្រមាណជា 3.1 ទ្រីលានបាត រួមជាមួយនឹងប្រាក់បម្រុងផ្សេងទៀតប្រមាណ 700 ពាន់លានបាត”
គួរកត់សម្គាល់ថា មកដល់ពេលនេះបញ្ហានៃវិបត្តិកូវីដនៅតែជាបញ្ហាធំ និងសំខាន់បំផុតដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថៃយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលថៃនៅតែមានការរឹតបន្តឹងនៅក្នុងប្រទេសដើម្បីអាចគ្រប់គ្រងទៅលើការរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ រួមជាមួយនឹងការប្រឹងប្រែងដាក់ចេញនូវយុទ្ធសាស្ត្រនានាជាច្រើនដើម្បីធ្វើយ៉ាងណាអាចទប់ទល់នឹងស្ថានការណ៍ដ៏លំបាកមួយនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ