ថៃចាប់ផ្តើមប្រមូលពន្ធទៅលើក្រុមហ៊ុនបច្ចេកវិទ្យាបរទេសបូករួមទាំង Google និង Facebook

បាងកក ៖ រដ្ឋាភិបាលនៃប្រទេសថៃកាលពីដើមសប្តាហ៍កន្លងទៅនេះបានប្រកាសថានឹងចាប់ផ្តើមធ្វើការបម្រូលពន្ធតម្លៃបន្ថែម Value Added Tax (VAT) ពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេសទាំងអស់ ហើយរំពឹងទុកថានឹងអាចទទួលបានប្រាក់ចំណូលបន្ថែមជារៀងរាល់ឆ្នាំយ៉ាងហោចណាស់ ១៥៤,៧០លានដុល្លារ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងហិរញ្ញវត្ថុ​ប្រទេសថៃ លោក Ekniti Nitithanpraphas បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា រាល់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសទាំងអស់ដែលបានចុះឈ្មោះដើម្បីដំណើរការសេវាកម្មនៅក្នុងប្រទេសនឹងត្រូវទាមទារឲ្យមានការចុះឈ្មោះផងដែរជាមួយនឹងទម្រង់បង់ប្រាក់ពន្ធដា VAT ផងដែរ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន៦៩ហើយដែលបានចុះឈ្មោះរួចរាល់ក្នុងចំណោមក្រុមហ៊ុនគោលដៅ១០០ដែលជាផែនការរបស់រដ្ឋាភិបាល។

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះនឹងត្រូវបែងចែកជា៥ប្រភេទផ្សេងគ្នា រួមទាំងអាជីវកម្មបែបសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងអាជីវកម្មលក់ទំនិញអនឡាញដែលបូករួមមានទាំងក្រុមហ៊ុនបច្ចេវិទ្យាយក្ស ដូចជា Facebook, Google, Grab និង Netflix ផងដែរ។

លោកបន្តថា ក្រុមហ៊ុនទាំងឡាយណាដែលមានប្រាក់ចំណូលលើសពី ១,៨លានបាត ឬប្រហែលជា ៥៥ ០០០ដុល្លារ នឹងត្រូវមានកាតព្វកិច្ចក្នុងការបង់ពន្ធ VAT ចំនួន៧ភាគរយជារៀងរាល់ខែហើយថៃបានដាក់ផែនការប្រមូលពន្ធឲ្យបានថែមប្រមាណជា៥ពាន់លានបាតខណៈដែលប្រាក់ពន្ធដា VAT ដែលប្រមូលបានជារៀងរាល់ឆ្នាំគឺមានប្រមាណជា ៨០០ពាន់លានបាតរួចទៅហើយ។

គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុនរដ្ឋាភិបាលបានប្រកាសអនុម័តក្នុងការបន្តការយកពន្ធ VAT ក្នុងអត្រា៧ភាគរយនេះរហូតទៅដល់ខែកញ្ញា ឆ្នាំ២០២៣ ទាំងដែលអត្រាមួយនេះគឺត្រូវបានអនុវត្តនៅក្នុងប្រទេសគិតចាប់តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ ដែលជាពេលវេលានៃវិបត្តិហិរញ្ញវត្ថុរបស់អាស៊ីនាគ្រានោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍

• 18/03/2024

សម្តេចធិបតី បានបង្ហាញពីសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការបង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល

សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុក ចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងស្តង់ដារ ដើម្បីប្រកួតប្រជែងលើទីផ្សារសេរី

ជំនួញ, ព្រឹត្តិការណ៍

• 18/03/2024

ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ប្រហុក ផ្អក ជាច្រើនប្រភេទ បង្ហាញពីមហិច្ឆតាចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងគុណភាព រសជាតិ ផលិតផលស្របតាមស្តង់ដារ ដើម្បីផ្គត់ផ្គង់ទីផ្សារ

ស្វែងយល់ពីប្រទេសផលិតគ្រាប់ពេជ្រកំពូលទាំង ៥ របស់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

កាលពីឆ្នាំ ២០២២ ទីផ្សារពេជ្រពិភពលោកមានតម្លៃ ១០០,៤ ពាន់លានដុល្លារ ជាមួយនឹងការព្យាករណ៍ដែលបង្ហាញពីការកើនឡើងដល់ ១៥៥,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣២

ធនាគារ​ពិភពលោក​អនុម័ត​កម្ចី​ចំនួន​៣៥​លានដុល្លារ​បន្ថែម​សម្រាប់កម្ពុជា​អភិវឌ្ឍន៍​ផ្លូវ​នៅតាមជន​បទក្នុង​ខេត្ត​ចំនួន​៣

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/03/2024

ដោយសារតែផ្លូវ​នៅតាមជនបទមានសារ​សំខាន់ក្នុងការ​ជំរុញសកម្មភាព​សេដ្ឋកិច្ច​ ជាពិសេស​តភ្ជាប់​តំបន់​ជនបទទៅតំបន់ទី​ប្រជុំ​ធនាគារពិភពលោក​បានផ្តល់កម្ចីសម្រាប់លើកកម្ពស់ផ្លូវ

ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប”

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/03/2024

ស្ថានភាពបំណុលសាធារណៈកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២៣ នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប”

បុណ្យទន្លេ៣ថ្ងៃនៅសៀមរាប ទាក់ទាញទេសចរជាង៥៥ម៉ឺននាក់

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

បុណ្យទន្លេ៣ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ បានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ជាង ៥៥ ម៉ឺននាក់។

ប្រជាកសិករក្រីក្រជាង១៥០០គ្រួសារផ្គត់ផ្គង់អង្ករ ផ្លែឈើ ដល់ក្រុមហ៊ុន លីលី សម្រាប់ផលិតនំ និងផ្លែឈើក្រៀម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

ក្រុមហ៊ុនលីលីហ៊្វូត ដែលឈ្នះពានរង្វាន់អាជីវកម្មបរិយាបន្នអាស៊ានឆ្នាំ២០២២ ផ្ដោតសំខាន់លើការជួយដល់អ្នកក្រីក្រនៅបាតពីរ៉ាមីតឱ្យមានជីវភាពប្រសើរជាងមុន

កសិករឥណ្ឌា ដាំម្ទេសជាមួយនឹងបច្ចេកវិទ្យា AI ទទួលបានប្រសិទ្ធភាពខ្ពស់ កើនឡើងទាំងប្រាក់ចំណេញ និងទិន្នផលជិត២០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/03/2024

ឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុរបស់ពិភពលោក ខណៈដែលពលរដ្ឋដល់ទៅ៦០ភាគរយគឺជាកសិករធ្វើស្រែចំការពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម

ការប្រកួតប្រជែងគំរូធុរកិច្ចនៃកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)»បានរកឃើញម្ចាស់ជ័យលាភីហើយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/03/2024

កម្មវិធី សហគ្រិនបាត់ដំបង ជាកម្មវិធីភ្ញាស់គំនិតអាជីវកម្មជាភាសាខ្មែរដែលមានរយៈពេល៣ខែដែលអ្នកសិក្សាយកផលិតផលរបស់ពួកគេសាកល្បងជាមួយទីផ្សារជាក់ស្ដែង

រយៈពេល៦ខែ មានរោងចក្រ សហគ្រាសបើកថ្មី ៣ ៣១៣ ក្នុងនោះវិស័យកាត់ដេរមាន ១៦៤រោងចក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

សម្តេចធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា រយៈ៦ខែរោងចក្រសហគ្រាសបើកថ្មីមានចំនួន ៣៣១៣ និងបង្កើតការងារជូនពលរដ្ឋចំនួន ៧៧ ២០៩នាក់