អ្នកអភិវឌ្ឍន៍អចលនទ្រព្យថៃប្រើយុទ្ធសាស្ត្រថ្មីដើម្បីបង្កើនប្រតិបត្តិការទិញលក់

បរទេស ៖​​ ខណៈដែលប្រទេសថៃកំពុងស្ថិតនៅក្នុងស្ថានភាពកាន់តែតានតឹងឡើងដោយសារបញ្ហានៃការរីករាលនៃវីរុសកូវីដ-១៩ ព្រមទាំងឧបសគ្គនៃការធ្វើដំណើរទាំងក្នុងស្រុក និងក្រៅស្រុកផងនោះ ប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងដំណំ ជាមួយនឹងកំណើននៃតម្រូវការយឺតយ៉ាវខ្លាំងបំផុត។

នៅថ្ងៃសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបង្ហាញពីគោលជំហគាំទ្រទៅលើវិធីសាស្ត្រថ្មីមួយដែលអាចមានឥទ្ធិពល និងអនុញ្ញាតឲ្យមានការកើនឡើងនៃប្រតិបត្តិការទិញលក់អចលនទ្រព្យពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកទៅឲ្យជនបរទេសតាមរយៈការបូកបញ្ជូលគ្នានៃការងារបច្ចេកវិទ្យាគឺការទិញលក់ដោយប្រើប្រាស់រូបិយបណ្ណអេឡិចត្រូនិក ​ឬហៅថា Cryptocurrency។

ប្រធានប្រតិបត្តិនៃក្រុមហ៊ុន SET-listed developer AssetWise (ASW) លោក Kromchet Vipanpong បាននិយាយថា ក្រុមហ៊ុនរបស់លោកបានចូលរួមជាមួយនឹងក្រុមហ៊ុនរូបិយប័ណ្ណអេឡិចត្រូនិករបស់ថៃដែលមានឈ្មោះថា Bitkub Capital Group  Holdings ជាផ្លូវការហើយកាលពីសប្តាហ៍កន្លងទៅដើម្បីដាក់ឲ្យដំណើរការនៃសេវាកម្មដោះដូររូបិយប័ណ្ណអេឡិចត្រូនិកមួយជាមួយនឹងការទិញអចលនទ្រព្យ ដែលផ្តោតសំខាន់ទៅលើទីផ្សារលំនៅឋាន។

«ពួកយើងចង់បានបន្ថែមនូវជម្រើសនៃការទូទាត់ប្រាក់ឲ្យកាន់តែច្រើនបន្ថែមពីលើការទូទាត់ជាសាច់ប្រាក់សុទ្ធ ការផ្ទេរប្រាក់តាមធនាគារ និងកាតធនាគារ credit cards ជាដើម។ អតិថិជនរបស់យើងនៅពេលនេះគឺអាចប្រើប្រាស់រូបិយបណ្ណអេឡិចត្រូនិកក្នុងការទូទាត់លុយទិញលក់អចលនទ្រព្យបាន ហើយចំណែកឯសេវាទូទាត់ក៏មានតម្លៃធូរថ្លៃជាងត្រឹមតែប្រមាណ 0.25 ភាគរយធៀបទៅនឹងតម្លៃសេវារបស់​​ credit cards ដែលមានទៅដល់ 2 ឬ 3 ភាគរយ»

លោក Kromchet Vipanpong បញ្ជាក់ថា ៖

ជាមួយគ្នានេះលោកក៏បានបញ្ជាក់ផងដែរថា នៅពេលដែលអតិថិជនបានទូទាត់ជាមួយនឹងរូបិយបណ្ណអេឡិចត្រូនិករួច ក្រុមហ៊ុនរបស់លោកនឹងធ្វើការដោះដូរគណនេយ្យទាំងនោះទៅជាលុយបាតវិញតាមរយៈធនាគារជាមួយនឹងក្រុមហ៊ុន ​Bitkub ដោយក្នុងសប្តាហ៍កន្លងទៅនេះក្រុមហ៊ុនរបស់លោកទទួលបានអតិថិជនទូទាត់លុយតាមវិធីនេះចំនួន 2លើករួចមកហើយ។

គួរបញ្ជាក់ផងដែរថា ផ្អែកតាមរយៈរបាយការណ៍ដែលចេញដោយក្រុមហ៊ុន  SET-listed developer AssetWise (ASW) បានបង្ហាញថា តម្លៃសរុបរបស់លុយអេឡិចត្រូនិកបានកើនឡើងនៅក្នុងទីផ្សារសកលលោកដល់ទៅ ១,៦៤ ទ្រីលានដុល្លារ ឬស្មើនឹងប្រមាណជា​ ៥២ ទ្រីលានបាតលុយ​ថៃ ខណៈដែលចំនួននៃលុយសរុបដែលកំពុងចរាចរក្នុងប្រទេសថៃមានទំហំដល់ទៅ ២១៣ ពាន់លានបាតកាលពីខែឧសភាកន្លងទៅមានកំណើនខ្ពស់ធៀបទៅនឹងខែមេសាដែលមានត្រឹមតែ ១៦៥ ពាន់លានបាតប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។