ថៃបន្តបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាងកន្លះលាននាក់ទៀត

បាងកក ៖​ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសថៃបានបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ប្រមាណជា ៥៥០,០០០ នាក់ទៀតហើយនៅត្រឹមចុងឆមាសទី១នេះ ខណៈដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះយ៉ាងខ្លាំងដោយសារការវាយប្រហារពីរលកទី ៣ នៃវីរុសកូវីដ។

ការឆ្លងរាតត្បាតចុងក្រោយនេះបានចាប់ផ្តើមតាំងតែពីខែមេសាមកម្ល៉េះ ហើយវាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតទៅលើសកម្មភាពចាយវាយក្នុងស្រុកផងព្រមទាំងវិស័យធ្វើដំណើរផង ជាពិសេសគឺអវត្តមាននៃចំនួនភ្ញៀវទេសចរអន្តរជាតិតែម្តង។

ជាលទ្ធផលវាក៏បានធ្វើឲ្យអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ដែលបានបិទទ្វារបណ្តោះអាសន្នកើនឡើងទៅដល់ ៣៦ ភាគរយ និង ៤ ភាគរយផ្សេងទៀតបានប្រកាសបិទអាជីវកម្មទាំងស្រុង។ នេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់ក្រុមប្រឹក្សាជាតិទេសចរណ៍ ជាមួយនឹងការអះអាងថាតួលេខនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រា។

ដោយឡែកសម្រាប់អត្រាស្នាក់នៅប្រចាំថ្ងៃរបស់សណ្ឋាគារ (Occupancy Rate) បានធ្លាក់ចុះមកនៅត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ ដោយគិតជាមធ្យមសម្រាប់ឆមាសទី១ ក្នុងត្រីមាសទី២​នេះ អត្រាដែលធ្លាប់មានប្រមាណ ២០ភាគរយបើធៀបនឹងត្រីមាសដំបូងដើមឆ្នាំ២០២១នេះ។

ជាការឆ្លើយតប រដ្ឋាភិបាលប្រទេសថៃកំពុងពិចារណា និងរៀបចំផែនការយុទ្ធសាស្ត្រជាច្រើនក្នុងគោលបំណងអាចទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ជាក់ស្តែងចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ កោះភូកេតដែលជាកោះទាក់ទាញភ្ញៀវទេសចរបំផុតនោះនឹងចាប់ផ្តើមដំណើរការស្វាគមន៍ភ្ញៀវដែលមានប័ណ្ណចាក់វ៉ាក់សាំងឲ្យចូលមកកំសាន្តវិញហើយដែលវាគឺជាដំណាក់កាលសាកល្បងជំហ៊ានដំបូងរបស់ថៃ។

គួរឲ្យដឹងដែរថា នៅមុនការវាយប្រហារដោយសារកូវីដប្រទេសថៃកាលពីឆ្នាំ២២០១៩ អាចទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរបរទេសរហូតទៅដល់ ៤០ លាននាក់ក្នុងមួយឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់