ថៃរំពឹងថា ការនាំចេញតាមរយៈធ្វើពាណិជ្ជកម្មអនឡាញប្រចាំឆ្នាំ ២០២១នេះ អាចមានកំណើនដល់ជាង ៥០០លានដុល្លារ

បរទេស ៖ ផ្លាស់ប្ដូរពីយុទ្ធសាស្ត្រនៃការនាំចេញដោយការដោះដូរទំនិញក្រោមកិច្ចជំនួបដោយផ្ទាល់នោះ ពាណិជ្ជករប្រទេសថៃបានងាកមក​ធ្វើ​ពាណិជ្ជកម្ម​សម្រាប់តែការនាំចេញតាមរយៈអនឡាញជាជំនួញវិញ ដែលជាលទ្ធផលទទួលអាចសម្រេចបានទំហំប្រមាណ ៤៦០ដុល្លារកាលពីឆ្នាំ២០២០ ហើយនឹងរំពឹង​ថា​កើន​ឡើងរហូតដល់ជាង ៥០០លានដុល្លារសម្រាប់ឆ្នាំ២០២១នេះ។

កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍ទី២២ ខែមេសានេះបានឲ្យដឹងថាការនាំចេញរបស់ប្រទេសថៃ​នឹងអាចរំពឹងទុកបានថាធ្វើ​បានសរុប​ក្នុង​កំណើន​ប្រមាណជា ៨ភាគរយ ដែលផ្តើមចេញពីការប្រើប្រាស់យុទ្ធសាស្ត្រលក់អនឡាញក្នុងការផ្គូរផ្គង់រវាងអ្នកនាំចេញថៃ និងអ្នកទិញមកពីបរទេសបានយ៉ាង​ប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បានមានប្រសាសន៍ថា ការបង្ហាញពីតួលេខនៃកំណើនការនាំចេញខាងលើនេះនៅមិន​ទាន់អាច​យកជា​ផ្លូវការទាំងស្រុងនៅឡើយនោះទេ ខណៈដែលតួលេខផ្លូវការពិតប្រាកដនឹងត្រូវប្រកាសនៅថ្ងៃសុត្រស្អែកនេះ។

កាលពីពេលកន្លងទៅប្រទេសថៃបានជួបប្រទះនឹងកំណត់ត្រាអាក្រក់បំផុតសម្រាប់វិស័យនាំចេញកាលពីខែឆ្នាំ២០២០ ជាពិសេសក្នុងខែឧសភា និងមិថុនា​នៅ​ពេល​ដែលពិភពលោកកំពុងរងការវាយប្រហារខ្លាំងដោយសារកូវីដ-19 ដែលគ្រានោះថាអត្រានាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះរហូតទៅដល់២៣ភាគរយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការនាំចេញរបស់ប្រទេសថៃបានចាប់ផ្តើមធូរស្រាលឡើងវិញ បើទោះជាតួលេខនៅតែបន្តធ្លាក់ចុះធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសមានការកើនឡើងខ្លាំងវិញនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រមាណជា ៤.៧ ភាគរយ។

លោក Jurin បានបញ្ជាក់ថា ប្រសិនបើការនាំចេញក្នុងកុម្ភៈមិនគិតបញ្ចូលទាំងការធ្វើពាណិជ្ជកម្មប្រេង និងមាសទេនោះ ប្រទេសថៃ ក៏នៅតែអាចមើលឃើញ​កំណើន​ទៅលើផលិតផលផ្សេងទៀត មានន័យថាវិស័យនាំចេញរបស់ថៃនៅតែបន្តឆ្ពោះទៅមុខ លើកលែងតែវិស័យទេសចរណ៍មួយប៉ុណ្ណោះដែលកំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំងជាងគេ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃក៏បានយកពេលវេលានេះថ្លែងអំណរគុណដល់ក្រុមអ្នកជំនាញផ្នែកលក់ថ្នាក់ខេត្ត និងជាតិទាំងអស់ផងដែរដែលបានខិតខំប្រឹងប្រែងជំរុញ និងផ្សព្វផ្សាយការលក់របស់ថៃ ហើយជាលទ្ធផលការងារផ្គូរផ្គងរវាងពាណិជ្ជករថៃ និងអ្នកទិញបរទេសបានធ្វើឡើងប្រកបដោយភាពវិជ្ជមាន និងអាចប្រមូលលុយបានរាប់ពាន់លានបាត ពោលគឺកាលពីឆ្នាំ២០២០ អាចសម្រេចបានប្រមាណ ៤៦០លានដុល្លារ ហើយឆ្នាំ២០២១នេះ អាចនឹងបន្តកំនើនរហូតដល់ប្រមាណជាង ៥០០លានដុល្លារ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់