ថៃរំពឹងជាថ្មីថា ក្នុងត្រីមាសទី4 ចុងឆ្នាំនេះ នឹងអាចទទួលបានកំណើនសេដ្ឋកិច្ច 5ភាគរយ

បរទេស៖ ទោះបីជាប្រទេសថៃកំពុងទទួលរងនូវផលប៉ះពាល់ដោយសាររលកថ្មីនៃការវាយប្រហារលើកទី3 ដោយសារកូវីដក្តី ប៉ុន្តែយោងតាមអ្នកជំនាញបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសនឹងនៅតែអាចទទួលបានកំណើន 5 ភាគរយនៅដំណាច់ត្រីមាសទី 4នៃឆ្នាំ2021នេះ ។

យោងតាមការអះអាងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលមានជំនាញផ្នែកសិក្សាស្រាវជ្រាវលើវិស័យសេដ្ឋកិច្ចបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែអាចទទួលបានកំណើន 5ភាគរយ នៅដំណាច់ត្រីមាសទី 4ឆ្នាំ2021នេះដដែល​ប្រសិនបើរដ្ឋាភិបាលអាចធានាបន្តក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឲ្យបានប្រមាណជា 400,000 នាក់ក្នុងមួយថ្ងៃ។

ផែនការនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឲ្យបាន 400,000នាក់ក្នុងមួយថ្ងៃនេះត្រូវបានរដ្ឋាភិបាលទើបតែចាប់ផ្តើមអនុវត្តកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះតែប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលជឿជាក់ថាព្រឹត្តិការណ៍វាយប្រហាររលកទី3នេះនឹងអាចបញ្ចប់ទៅជាស្ថាពរនៅក្នុងខែកក្កដាខាងលើនេះ។

មជ្ឈមណ្ឌល Kasikorn ដដែលនេះក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចរបស់ប្រទេសថៃនៅក្នុងត្រីមាសដំបូងនឹងអាចទទួលបានកំណើនប្រមាណជា 1 ភាគរយបើទោះបីជាកាលពីត្រីមាសដំបូងឆ្នាំនេះថៃបានដាំក្បាលចុះសេដ្ឋកិច្ចដល់ទៅ 2.6 ភាគរយក្តី។ មិនត្រឹមតែប៉ុណ្ណោះនៅត្រីមាសទី3នេះ សេដ្ឋកិច្ចថៃនឹងនៅតែអាចបន្តដំណើរការល្អដដែល ហើយសង្ឃឹមថាពេញមួយឆ្នាំ2021 នេះសេដ្ឋកិច្ចថៃនឹងអាចកើនឡើងបាន 1.8 ភាគរយ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលជំនាញសេដ្ឋកិច្ច Kasikorn ក៏បានធ្វើការកែប្រែតួលេខនៃការព្យាករណ៍របស់ខ្លួនអំពីកំណើននៃការនាំចេញដែលនឹងអាចកើនឡើងទៅដល់ 9 ភាគរយលើសពីការព្យាករណ៍ទុកលើកមុនត្រឹមតែ​7 ភាគរយ ហើយការនាំចូលរបស់ថៃអាចកើនឡើងទៅដល់ 15.5 ភាគរយ ខុសពីការព្យាករណ៍ទុកលើកមុនដែលមានត្រឹមតែ 10 ភាគរយប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។