ថៃត្រៀមដំណើរការស្ថានីយផលិតអគ្គិសនីបណ្តែតទឹកដើរដោយថាមពលព្រះអាទិត្យធំបំផុតនៅអាស៊ី

បរទេស៖​ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិរ៉យទ័រនៅក្នុងសប្តាហ៍នេះបានឲ្យដឹងថា ប្រទេសថៃកំពុងត្រៀមដាក់ឲ្យដំណើរការស្ថានីយផលិត​អគ្គិសនីបណ្តែតទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានរហូតដល់144,000បន្ទះស្មើនឹងទំហំប្រមាណ 121​ហិកតា។

យោងតាមប្រភពដដែលបានបញ្ជាក់ទៀតថា ស្ថានីយផលិតអគ្គិសនីដ៏ធំមួយនេះស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដែលមានលទ្ធភាពអាច​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ថាមពលនៅក្នុងតំបន់ និងអាចចែកចាយបន្តទៅកាន់ខេត្តមួយចំនួនដែលស្ថិតនៅក្បែរខាងគ្នា។ បន្ថែមពីនេះ អ្វីដែលជាភាពលេចធ្លោ តាមរយៈ​គម្រោង​ស្ថានីយ​ផលិតអគ្គិសនីបណ្តែតទឹកនេះបានជំរុញឲ្យប្រទេសថៃក្លាយទៅ ទៅជាប្រទេសនាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើការប្រើប្រាស់​ថាមពលមិនប៉ះពាល់​ដល់បរិស្ថាន។

មន្ត្រីទទួលបន្ទុកកិច្ចការងារផ្គត់ផ្គង់អគ្គិសនីប្រចាំខេត្ត Ubon Ratchathani ម្នាក់បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះការដ្ឋានសាងសង់​ស្ថានីយ​ផលិត​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបណ្តែតទឹកមួយនេះសម្រេចបានប្រមាណ90ភាគរយ ដោយត្រូវបានបែងចែកជា7ផ្នែកផ្សេងគ្នា ហើយតាម​គម្រោង​នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមេសា និងដាក់ឱ្យដំណើរការសាកល្បងនៅត្រឹមចុងខែមិថុនាឆ្នាំ2021 ខាងមុខនេះ។

គួរកត់សម្គាល់ដែរថា គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំអស្ចារ្យមួយនេះត្រូវបានអនុម័តឡើងក្រោយពេលរដ្ឋាភិបាល​នៃប្រទេសថៃទទួលរងនូវការរិះគន់យ៉ាងខ្លាំងទៅលើការប្រើប្រាស់អគ្គិសនីពឹងផ្អែកខ្លាំងពេកទៅលើថាមពលចំហេះផូស៊ីលឥន្ធនៈ។ ជាការឆ្លើយតប រដ្ឋាភិបាល​ប្រទេសថៃបានប្រកាស​ពី​ផែនការ​កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីដែលបានមកពីផូស៊ីលឥន្ធនៈឲ្យបានយ៉ាងតិច 35ភាគរយត្រឹមឆ្នាំ 2037ខាងមុខនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ