បរទេស៖ សកលវិទ្យាល័យនៃសភាជាតិពាណិជ្ជកម្មរបស់ប្រទេសថៃ (UTCC) នៅថ្ងៃសុក្រនេះបានធ្វើការប្រកាសថា ទំហំនៃការចំណាយរបស់ពលរដ្ឋថៃប្រចាំខែមេសានេះត្រូវបានគេមើលឃើញថាអាចនឹងធ្លាក់ចុះមកត្រឹមតែ50 ពាន់លានបាត ឬប្រមាណជា 1,588 លានដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយសារតែការគំរាមកំហែងពីរលកថ្មីនៃការវាយប្រហារដោយកូវីដ19នៅក្នុងប្រទេស ដែលបានធ្វើឱ្យទំនុកចិត្តរបស់ពលរដ្ឋក្នុងការរកចំណូលមានការធ្លាក់ចុះខ្លាំង ជាពិសេសក្នុងរយៈពេល 3 ខែខាងមុខនេះ។
តាមរយៈ UTCC បានបញ្ជាក់ទៀតថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្រប់គ្រងស្ថានការណ៍ដ៏លំបាកនេះឱ្យវិលត្រឡប់ទៅរកភាពល្អប្រសើរវិញនោះទេ ផលប៉ះពាល់នឹងបន្តកាន់តែធ្ងន់ធ្ងរចំពោះការចំណាយរបស់ពលរដ្ឋ ហើយអាចបន្តធ្លាក់ចុះចន្លោះពី 5 ទៅ 10 ភាគរយបន្ថែមទៀត ឬចន្លោះពី 1 ពាន់លានបាតទៅ 2 ពាន់លានបាតប៉ុណ្ណោះក្នុងមួយថ្ងៃ បន្ទាប់ពីការបាត់បង់ និងការធ្លាក់ចុះទំនុកចិត្តនេះកើតមានតាំងពីអំឡុងខែកុម្ភៈរហូតមកហើយបើទោះជារដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជំនួយជាច្រើនគ្រាក៏ដោយ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានមើលឃើញថា ប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលសាជាថ្មីនៃកូវីដ19អស់រយៈពេល 2 ខែចុងក្រោយមកនេះ អាចមានលទ្ធភាពក្នុងការស្ដារសេដ្ឋកិច្ចឱ្យមានកំណើនឡើងវិញគឺមានអត្រាតិចតួច ដោយដាក់ការរំពឹងទុកថា សម្រាប់ឆ្នាំ2021នេះ GDP ក្នុងស្រុករបស់ថៃនឹងអាចកើនបានត្រឹមតែ 3 ភាគរយ ឬតិចជាងនេះក៏អាចថាបាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2024
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2024
ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ