សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គាំទ្រ និងលើកទឹកចិត្តអតិថិជនឱ្យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក

ជាចំណែកមួយចូលរួមនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃព្រឹត្តិការណ៍ក្នុងសហគមន៍20កុម្ភៈនាពេលបច្ចុប្បន្ន សមាគមធនាគារនៅកម្ពុជា និងសមាគមមី​ក្រូ​ហិរញ្ញវត្ថុកម្ពុជាបានគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួនធ្វើការទូទាត់ផ្សេងៗតាមរយៈប្រព័ន្ធបច្ចេកវិទ្យា កាត់បន្ថយការប្រើ​ក្រដាស់ប្រាក់ដែលមានភាពប្រឈមនឹងការឆ្លង។

តាមរយៈសេចក្ដីជូនដំណឹងរបស់សមាគមធនាគារនៅកម្ពុជា រួមគ្នាជាមួយនឹងសមាគមមីក្រូហុរញ្ញវត្ថុកម្ពុជានៅរសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2021 នេះបានលើកឡើងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំងភ្នាក់ងារ(agents) និងសេវាធនាគារហិរញ្ញ វត្ថុផ្សេង​ទៀត​រួមមានម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិនៅតែដំណើរការជាធម្មតាក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក ដោយមានការអនុញ្ញាតក្រោមការណែនាំពីគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់(គ.ប.ខ)នៅតំបន់ បិទខ្ទប់ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តព្រះសីហនុ ការិយាល័យសាខារបស់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ និងភ្នាក់ងារធនាគារមួយចំនួននៅដំណើរការបើកបម្រើសេវាហិរញ្ញវត្ថុជូនសាធារណជន និងអតិថិជនជាប្រក្រតី។

សមាគមទាំងពីរក៏សូមជម្រាបជូនសាធារណជនផងដែរថា អតិថិជនអាចដក និងដាក់សាច់ប្រាក់ពី គណនីរបស់ខ្លួនតាមរយៈម៉ាស៊ីនដក​ និងដាក់ប្រាក់​ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ខេត្តក្រុងនៃ ប្រទេសកម្ពុជា។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្ត ផងដែរដល់អតិថិជន និង​សាធារណជនធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យ តាមក្រដាស​ប្រាក់ដែលមិនបានសម្លាប់មេរោគ។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល អាជ្ញាធរ​នៃ​គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ចប់(គ.ប.ខ)ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្រប​សម្រួល​ក្នុងការធ្វើ ដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅបន្តបម្រើសេវាហិរញ្ញវត្ថុ​ដ៏​ចាំបាច់ជូនអតិថិជន និងសាធារណៈជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 ជាពិសេសនៅក្នុងតំបន់បិទខ្ទប់នៃភូមិសាស្ដ្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។