មិនធម្មតាអាជីវកម្មដែលអ្នកឧកញ៉ាគិតម៉េងកំពុងពង្រឹងអាចរកបានចំណូលរាប់ពាន់លានដុល្លារ

បរទេស ៖​ ខណៈពេលដែលកំពូលមហាសេដ្ឋីរបស់ប្រទេសកម្ពុជាដែលត្រូវបានគេស្គាល់ថា អ្នកឧកញ៉ា គិត ម៉េង​ បានចាប់ផ្តើមពង្រឹង​ឥទ្ធិពល​អាជីវកម្ម​របស់​ខ្លួនទៅលើវិស័យដឹកជញ្ជូនទំនិញwingDeliveryនោះ អាជីវកម្មប្រភេទនេះត្រូវបានគេមើលឃើញថាកំពុងមានប្រជាប្រិយភាព​យ៉ាង​ខ្លាំងនៅតាមបណ្តាប្រទេសនានា​លើពិភព​លោក ហើយអាចរកចំណូលបានទៅដល់រាប់ពាន់លានដុល្លាររៀងរាល់ឆ្នាំ។

ជាក់ស្តែងដូចជានៅប្រទេសជិតខាងថៃ និងវៀតណាមជាដើមវិស័យដឹកជញ្ជូនទំនិញនេះគឺកំពុងតែមានសន្ទុះខ្លាំងមែនទែន។ ដោយឡែក​នៅឥណ្ឌូនេ​ស៊ី​ឯណោះវិញក្រុមហ៊ុនយក្សមួយបានចាប់កំណើត និងបានក្លាយទៅជាក្រុមហ៊ុនអាជីវកម្មដឹកទំនិញដ៏ធំបំផុតរបស់ប្រទេសផង និងនៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍នេះទាំងមូលផងក្រោយមានការរួមច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួន។

កាលពីដើមឆ្នាំ2021កន្លងមកនេះ ក្រុមហ៊ុនអាជីវកម្មថ្មី Startup ចំនួន២ រួមបញ្ចូលគ្នា ហើយបង្កើតឈ្មោះថ្មីថា  GoTo ក្លាយជា Super Appល្បីឈ្មោះបំផុត​នៅក្នុងប្រទេសឥណ្ឌូនេស៊ី​ដែលអាចបង្កើតបានទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុត ហើយមានតម្លៃនៅក្នុងទីផ្សារសរុប​ប្រមាណជា​​20 ពាន់លានដុល្លារ ឬ ស្ទើរតែស្មើទៅនឹង ២ ភាគរយនៃផលិតផលក្នុងស្រុករបស់ឥណ្ឌូនេស៊ី។

គួររំលឹកថា Gojeck ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរ ខណៈដែល Tokopedia ដែលជាកម្មវិធីទិញទំនិញគ្រប់ប្រភេទលើ​អនឡាញបាន​ឈានទៅ​ដល់​កិច្ច​ព្រម​ព្រៀងក្នុងចូលរួមគ្នា និងបង្កើតទៅជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលត្រូវបានដាក់ឈ្មោះថា GoTo Group ដែល​ក្នុងនោះខ្លួន​ទទួលបានការ​គាំទ្រ​យ៉ាង​ខ្លាំងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកដូចជា Alibaba, Tencent, Facebook, Google និង Softbankផងដែរ។

Gojeck ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Jakarta បានចាប់ផ្តើមអាជីវកម្មដំបូងគឺជាកម្មវិធីកក់ម៉ូតូឌុប ហើយបច្ចុប្បន្នបានបន្តអាជីវកម្ម​របស់​ខ្លួនទៅ​ជាសេវា​កម្មដឹកជញ្ជូនទំនិញស្ទើរគ្រប់ប្រភេទ ហើយកម្មវិធីរបស់វាក៏ត្រូវបានប្រើប្រាស់យ៉ាងទូលាយផងដែរសម្រាប់ការ​ទូទាត់​លុយអនឡាញ ខណៈដែល Tokopedia ជាវេបសាយទិញទំនិញអនឡាញដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៩ ដែលអាចឲ្យអ្នក​ប្រើ​ប្រាស់ក្នុងការទិញទំនិញ​ជាមួយ​នឹង​ហាង​អនឡាញ។ ក្រោយការបញ្ចូលគ្នា GoTo Group នឹងបង្កើតកម្លាំងប្រកួតប្រជែងកាន់តែខ្លាំងផងជាមួយនឹងក្រុមហ៊ុនបរទេសដូចជា Grab ជាដើមផង ក៏ដូចជាការបង្កើតឱកាសស្វែង​រកប្រាក់ចំណូលបន្ថែមសម្រាប់ពលរដ្ឋផង។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានគ្រប់គ្រងរបស់ Tokopedia លោក Patrick Cao ដែលក្លាយទៅជាប្រធានគ្រប់គ្រងរបស់ GoTo Group បានបញ្ជាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។