វិបត្តិនៅប្រទេសឥណ្ឌាបានក្លាយជាឧបសគ្គនៃដំណើរឆ្ពោះទៅមុខរបស់សេដ្ឋកិច្ចពិភពលោក

បរទេស ៖ អស់រយៈពេល12ថ្ងៃកន្លងមកហើយដែលទិន្នន័យបង្ហាញពីកំណើននៃការឆ្លងជំងឺកូវីដបំប្លែងថ្មីនៅក្នុងប្រទេសឥណ្ឌាបានបន្តកើនឡើងច្រើនជាង 30ម៉ឺននាក់ក្នុងមួយថ្ងៃជាប់គ្នា ខណៈដែលក្រុមអ្នកជំនាញ​សុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោកបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹង​កា​រ​ព្យាករណ៍ថា ចំនួននៃអ្នកឆ្លងនឹងបន្តកើនឡើងបន្ថែមទៀត។

តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី4 ខែមេសា ឆ្នាំ 2021nV ចំនួននៃអ្នកឆ្លងជំងឺកូវីដបានកើនឡើងដល់ជិត 20លាននាក់រួចមកហើយ ខណៈដែលអ្នកបាត់បង់ជីវិតក៏នៅតែបន្តមានសន្ទុះកើនឡើងខ្លាំងទៅដល់ជាង 3,000 នាក់ក្នុងមួយថ្ងៃ ដោយសារបញ្ហាកង្វះខាត

សម្ភារៈបរិក្ខាពេទ្យ និងមិនមានឧបករណ៍ជំនួយដង្ហើមគ្រប់គ្រាន់។

ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនបំផុតលើលោកមួយប្រមាណជា 1.4 ពាន់លាននាក់ឬស្មើនឹង 1/6 នៃចំនួនមនុស្សទាំងអស់លើ​ពិភព​លោក ឥណ្ឌាក៏ត្រូវបានគេទទួលស្គាល់ដែរថាជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី5 ដែលប្រៀបបានទៅនឹងរោងចក្រដ៏សំខាន់នៃផលិតកម្មរបស់ពិភពលោកផងដែរ។ ដូច្នេះ បញ្ហានៃការរាលដាលនៃជំងឺឆ្លងរបស់ឥណ្ឌាដែលកំពុងបន្តអូសបន្លាយនៅពេលនេះបានក្លាយទៅជាឧបសគ្គយ៉ាងធំចំពោះពិភពលោកក្នុងពេលដែល​ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចសាកលទើបនឹងចាប់ផ្តើមកម្រើកឡើងវិញបន្តិចក្រោយវត្តមានរបស់វ៉ាក់សាំងជាច្រើនប្រភេទត្រូវបានប្រើប្រាស់​​នៅ​តាម​បណ្តាប្រទេសមួយចំនួន។

ចំពោះបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសឥណ្ឌាដោយផ្តោតសំខាន់ទៅលើវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដនៅពេលបច្ចុប្បន្ននេះត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា ៖

1.ជាឆ្នាំខាតបង់ដ៏ធំបំផុតរបស់ឥណ្ឌា ក៏ដូចជាដៃគូពាណិជ្ជកម្មដទៃទៀត ៖ សេដ្ឋកិច្ចឥណ្ឌាដែលឈរនៅលំដាប់លេខរៀងទី5 របស់ពិភពលោកគឺជាចំណែក​រួមផ្សំ​ដ៏​សំខាន់​បំផុត​សម្រាប់កិច្ចទ្រទ្រង់ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចពិភពលោកឡើងវិញ ពោលគឺស្មើនឹងប្រមាណ 4-8 ភាគរយ។ ជាក់ស្តែងកាល​ពី​ឆ្នាំ2020 ខណៈដែលសេដ្ឋកិច្ចនៃប្រទេសឥណ្ឌាបានដាំក្បាលចុះក្នុងរង្វង់10ភាគរយបានទាញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះប្រមាណជា4ភាគរយ​ផង​ដែរ។

ដោយឡែកនៅក្នុងឆ្នាំ2021នេះ ក្ដីសង្ឃឹមទុកនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាអាចនឹងកើនឡើងវិញ ប៉ុន្តែជាលទ្ធផលនៅត្រឹមត្រីមាសទី1ដើមឆ្នាំនេះ សេដ្ឋកិច្ច​ឥណ្ឌា​បានធ្លាក់ចុះប្រមាណជា 1.5 ភាគរយបាត់ទៅហើយ ដែលបណ្តាលមកពីការវាយប្រហារដោយកូវីដប្រភេទថ្មី ហើយកំពុងអូសទាញ​សេដ្ឋកិច្ច​ប្រទេសដែលជាដៃគូសហប្រតិបត្តិផ្សេងទៀតដូចជាប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ឱ្យរងនូវឥទ្ធិពលអវិជ្ជមាននេះផងដែរ។

2.ភាពរឹតបន្តឹងនៃការធ្វើដំណើរអន្តរជាតិ ៖ កូវីដពូជថ្មីដែលកំពុងវាយប្រហារលើប្រទេសឥណ្ឌាគឺជាប្រភេទវិរុសដែលមានកម្លាំង និងល្បឿនឆ្លងលឿនបំផុត ជាហេតុធ្វើឱ្យបណ្តាប្រទេសជាច្រើនលើ​សាកលលោកបានសម្រេចចិត្តផ្អាករាល់ជើងហោះហើរពីប្រទេសឥណ្ឌា រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌា ឬអ្នកមានប្រភពមកពីឥណ្ឌាទាំងអស់។

3.បញ្ហាជាច្រើនកំពុងកើតមានលើផ្នែកឧស្សាហកម្មផលិតឱសថ ៖ ឧស្សាហកម្មផលិតឱសថរបស់ប្រទេសឥណ្ឌាបានដើរតួយ៉ាងសំខានក្នុងនាមជា​អ្នក​ផលិត​ឱសថ​ធំបំផុតទី3នៅលើសាកលលោក និងជាអ្នកនាំចេញឱសថសរុបស្មើនឹងប្រមាណ20ភាគរយនៃចំណែកទីផ្សារថ្នាំពេទ្យទូទៅ។ ប្រសិនបើមានការ​រាំងស្ទះ​ដោយប្រការណាមួយ នោះវានឹងបង្កើតទៅជាផលលំបាកយ៉ាងខ្លាំងចំពោះប្រព័ន្ធសុខាភិបាលរបស់ពិភពលោកជាមិនខាន ខណៈដែលឥណ្ឌា ក៏ជាអ្នកផលិត​វ៉ាក់សាំង​យ៉ាងសំខាន់រហូតដល់ប្រមាណ 70ភាគរយនៃសមត្ថភាពផលិតវ៉ាក់សាំងទាំងអស់នៅលើពិភពលោកផងដែរ។

4.សេវាកម្មដែលមិនត្រូវបានបង្ហាញជាសាធារណៈ ៖ ក្រៅតែពីជាទីតាំងរោងចក្រដ៏ធំបំផុតនៅលើពិភពលោកហើយនោះ ឥណ្ឌាក៏ជាមណ្ឌលផ្តល់ជាសេវាកម្ម​ជំនួយ​ខាង​ក្រោយ(Back-Office)ផងដែរចំពោះបណ្តាប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក ជាពិសេសទៅលើវិស័យហរិញ្ញវត្ថុ និង​សុខាភិបាល។ ដូច្នេះហើយបានជាសភាពាណិជ្ជកម្មអាមេរិកបង្ហាញក្តីបារម្ភចំពោះបញ្ហាសេដ្ឋកិច្ចរបស់ឥណ្ឌា ដែលអាចជះឥទ្ធិពលអាក្រក់ទៅដល់សេដ្ឋកិច្ចសាកល​បានយ៉ាង​ងាយ​បំផុត៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ