មជ្ឈមណ្ឌលសិក្សាចិន ៖ ការសម្រេចចិត្តភ្ជាប់មេត្រីភាពជាមួយខេត្តនៃកម្ពុជាគឺជាភាពវៃឆ្លាតរបស់ចិន

ភ្នំពេញ ៖ ទំនាក់ទំនងរវាងកម្ពុជា​ និងចិនកាន់តែមានភាពល្អប្រសើរ ស្និទ្ធស្នាលក្នុងនាមជាមិត្តមហាដែកថែប និងបានជួយជ្រោមជ្រែងកម្ពុជា តាមរយៈការបណ្ដាក់​ទុន​វិនិយោគ​ពីបណ្ដាក្រុមហ៊ុនធំៗរបស់ចិននៅកម្ពុជា ក៏ដូចជាមាន​​គម្រោងអភិវឌ្ឍន៍ជាច្រើន ដែលសកម្មភាពទាំងនេះបានរួមចំណែកជួយដល់​សេដ្ឋកិច្ច​កម្ពុ​ជាមួយផ្នែកធំ។

ទន្ទឹមនឹងនេះ ផលប្រយោជន៍នៅតែដើរតួយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនងនានារវាងប្រទេសមួយ និងប្រទេសមួយទៀត។ ជាក់ស្ដែងនៅក្នុងបរិបទនៃការសម្រេចចិត្តរបស់ចិនក្នុងការស្នើសុំចងសម្ព័ន្ធភាពជាមួយខេត្តប៉ូលទេសចរណ៍សំខាន់ទាំង ៣ របស់កម្ពុជាកាលពីពេលកន្លងទៅនេះ​ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ជាការសម្រេចចិត្តដ៏វៃឆ្លាតមួយរបស់ចិន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន​ និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ថា៖

«ខេត្តទាំង ៣ របស់យើងនេះជាខេត្តទេសចរណ៍ ចំណែកខេត្តរបស់ចិនជាខេត្តកសិកម្ម ដូច្នេះហើយការភ្ជាប់ទំនាក់ទំនងនេះចិនមានភាពវ័យឆ្លាត ដែលសម្រេចចិត្តភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាដើម្បីបញ្ជូនកសិផលរបស់ខ្លួនដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ។ នេះមានន័យថា បន្ទាប់ពីខេត្តទេសចរណ៍របស់កម្ពុជា និងខេត្តកសិកម្មរបស់ចិន បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាហើយ ចិននឹងមានទីផ្សារក្នុងការនាំចេញកសិផលរបស់ខ្លួនបន្ថែមពីលើការនាំចេញក្នុងតំបន់»

ការចាប់យកខេត្តគោលដៅទេសចរណ៍ទាំង ៣ របស់កម្ពុជាដែលរួមមាន ព្រះសីហនុ សៀមរាប និងកំពត របស់ចិននេះ ជាឱកាសល្អមួយរបស់ចិនដែលមិនត្រឹមតែអាចនាំចេញផលិតផលកសិផលរបស់ខ្លួនមកបំពេញតម្រូវការប្រជាជនកម្ពុជាក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែចិនក៏ថែមទាំងអាចផ្គត់ផ្គង់តម្រូវការដល់ភ្ញៀវទេសចរចម្រុះ ទាំងជាតិ និងអន្តរជាតិផងដែរ។ គួរបញ្ជាក់ថា សំណើរនៃការសុំចងសម្ព័ន្ធភាពរវាងខេត្ត ហ៊ូប៉ៃ នៃប្រទេសចិនជាមួយខេត្ត ព្រះសីហនុ កំពត និងសៀមរាបនេះធ្វើឡើង​ដោយ​លិខិតមួយច្បាប់តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជូនទៅដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។ គួរជម្រាបដែរថា ខេត្តហ៊ូប៉ៃជាមជ្ឈមណ្ឌលភូមិសាស្រ្តសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវ៉ាត់ និងផ្លូវផងដែរ ចំណែកឯខេត្តទាំង៣របស់កម្ពុជា រួមមាន ព្រះសីហនុ សៀមរាប និងកំពត គឺជាខេត្តគោលដៅទេសចរណ៍ធំៗប្រចាំប្រទេសដែលមួយឆ្នាំៗទទួលបានភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ