បរទេស៖ ជាអត្ថបទមួយគួរចាប់អារម្មណ៍ដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC កាលពីថ្ងៃពុធម្សិលមិញអំពីការស្រាវជ្រាវរកឃើញដ៏ចម្លែកមួយដែល DNA យកចេញពីឆ្អឹងរបស់សពក្មេងស្រីម្នាក់ដែលមានអាយុកាលជាង ៧ ០០០ឆ្នាំមុន មានលក្ខណៈខុសគ្នាទាំងស្រុងពី DNA នៃអំបូរមនុស្សបុរាណនៅក្នុងពិភពលោកដែលធ្លាប់រកឃើញទាំងប៉ុន្មានឆ្នាំកន្លងមកនេះ ។
ប្រភពដដែលបានសរសេរថា ការជីកកកាយរកឃើញ និងស្រាវជ្រាវនៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ីដោយក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ DNA នៃឆ្អឹងរបស់ក្មេងស្រី ដែលមិនធ្លាប់បានជួបប្រទះឃើញឡើយក្នុងចំណោម DNA ទាំងអស់ សូម្បីនៅគ្រប់តំបន់ទាំងឡាយលើពិភពលោកក៏មិនមាន ខណៈដែលរបាយការណ៍ស្រាវជ្រាវនេះត្រូវបានដាក់បង្ហាញជាផ្លូវការនៅលើកាសែត Nature តាំងតែពីថ្ងៃដើមសប្ដាហ៍នេះ។
លោកសាស្ត្រាចារ្យ Adam Brumm អ្នកជំនាញខាងបុរាណវិទ្យានៅសកលវិទ្យាល័យ Griffith University នៃមជ្ឈមណ្ឌលស្រាវជ្រាវ Human Evolution របស់អូស្ត្រាលីបាននិយាយថា ៖
«ពួកយើងបានស្រាវជ្រាវរកឃើញ DNA របស់មនុស្សបុរាណមួយប្រភេទដែលតាំងពីបុរាណកាលមករស់នៅក្នុងតំបន់មួយដែលស្ថិតនៅចន្លោះពីអាស៊ី និងអូស្ត្រាលី ហើយត្រូវបានស្គាល់ឈ្មោះថា Wallacea»
លោកបន្តថា ៖
«លទ្ធផលដែលយើងទទួលបាននេះនឹងក្លាយទៅជាការត្រួសត្រាយថ្មីមួយទៀតទៅដល់ការសិក្សាបន្ថែមទៅលើភាពចម្រុះគ្នានៃពូជសាសន៍ និងអំបូររបស់មនុស្សបុរាណ ខណៈដែលមកដល់បច្ចុប្បន្ននេះយើងបានយល់ដឹងអំពីវាតិចតួចនៅឡើយ»
ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញពីភស្តុតាងផ្សេងទៀតដែលអាចបញ្ជាក់ដែរថា តំបន់ Wallacea ជាទីប្រជុំកោះបុរាណ ដែលបច្ចុប្បន្ន មានទីតាំងស្ថិតនៅក្នុងតំបន់កោះរបស់ប្រទេសឥណ្ឌូនេស៊ី ដូចជា Sulawesi, Lombok និង Flores គឺជាទីតាំងរស់នៅនៃអំបូរមនុស្ស ដែលបានធ្វើដំណើរឆ្លងកាត់ពីតំបន់អឺរ៉ាសៀ (Eurasia) ទៅកាន់ទ្វីបអូស្ត្រាលីតាំងពី ៥០ ០០០ឆ្នាំមុនម្ល៉េះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អំបូរថ្មីនេះនៅមិនទាន់ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្របានស្គាល់លើសពីនេះនៅឡើយក្តី។
គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០១៥ ក្រៅតែពីឧបករណ៍ប្រើប្រាស់ និងការគូសនៅលើជញ្ជាំងនៃរូងភ្នំមួយក្នុងតំបន់កំណាយបុរាណ Leang Panninge ដែលមានអាយុកាល ៤៧ ០០០ឆ្នាំមកហើយនោះក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញឆ្អឹង និងលលាក្បាលរបស់ក្មេងស្រីម្នាក់ដែលមានអាយុចន្លោះពី១៧ទៅ១៨ឆ្នាំដែលបាត់បង់ជីវិតតាំងតែពី ៧ ២០០ឆ្នាំមុនម្នាក់នេះផងដែរ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល