Hard Drive ទំហំ5MB ដំបូងបង្អស់កាលពីឆ្នាំ១៩៥៦ ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា

របកគំហើញ ៖ បច្ចុប្បន្នមនុស្សលើសកលលោកភាគច្រើនបានទម្លាប់ខ្លួនបានយ៉ាងល្អរួចទៅហើយជាមួយនឹងការប្រើប្រាស់ឧបករណ៍ និងសំភារៈបច្ចេកវិទ្យាតូចធំជាច្រើន ប៉ុន្តែបើយើងក្រឡេកទៅមើលអតីតកាលប៉ុន្មានទសវត្សរ៍មុននោះបានបញ្ជាក់ថា បច្ចេកវិទ្យាទំនើបៗទាំងនោះទើបតែចាប់មានវត្តមានតែប៉ុណ្ណោះ។

ជាក់ស្តែងរូបភាពមួយសន្លឹកដែលធ្លាប់ត្រូវបានចុះផ្សាយដោយគេហទំព័ររបស់ The Business Insider កាលពីពេលកន្លងមកគឺអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់អំពីការវិវត្តន៍ដ៏ខ្លាំងក្លានៃបច្ចេកវិទ្យានៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់គ្នា។

មនុស្សជាច្រើនបានស្គាល់រួចមកហើយថា Hard Drive មានសារៈសំខាន់យ៉ាងណាចំពោះកិច្ចការងារអាជីវកម្ម និងពាណិជ្ជកម្ម ប៉ុន្តែបានឃើញរូបភាពមួយសន្លឹកដែលជាដុំ Hard Drive មួយនោះនឹងជឿជាក់ថា ជា Hard Drive ដំបូងបំផុតរបស់ក្រុមហ៊ុន IBM ដែលមានទម្ងន់រហូតទៅដល់ជាង ២ ០០០ ផោន ប៉ុន្តែវាមានទំហំផ្ទុកទិន្នន័យត្រឹមតែ 5MB ប៉ុណ្ណោះ។

បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យានៃទូរស័ព្ទនាសម័យ ៥៥ឆ្នាំក្រោយមកនេះ គឺគិតត្រឹមតែទូរស័ព្ទម៉ាក iPhone 5​ សោះ គឺវាមានទំហំផ្ទុកដល់ទៅ​ 16 GB បាត់ទៅហើយ ពោលគឺវាមានទំហំខុសគ្នារហូតទៅដល់ ៣ ២០០ ដង ប៉ុន្តែ ទម្ងន់របស់ iPhone នេះមានមិនដល់ ១ ផោនផងហើយសមត្ថភាពផ្ទុករូបភាពវិញ Hard Drive របស់ក្រុមហ៊ុន IBM មួយគ្រឿងនោះអាចផ្ទុកបានរូបថតដែលមាននៅក្នុងទូរស័ព្ទ iPhone បានតែមួយសន្លឹកប៉ុណ្ណោះ។

យោងតាមការបញ្ជាក់របស់លោក Robert Mann មន្ត្រីនៃក្រុមហ៊ុន IBM បានបញ្ជាក់ថា រូបភាពនេះគឺជារូបភាពនៃ Hard Drive ដែលមានឈ្មោះថា IBM 350 ដែលវាត្រូវបានប្រកាសបង្ហាញខ្លួនដំបូងតាំងតែពីឆ្នាំ១៩៥៦មកម្ល៉េះ ហើយតាមការចេញផ្សាយរបស់ Wikipedia ឧបករណ៍ផ្ទុកទិន្នន័យនេះមានទំហំត្រឹមតែ ៣,៧៥​ មេហ្គាបៃប៉ុណ្ណោះ និងត្រូវបានក្រុមហ៊ុនដាក់ជួលក្នុងតម្លៃរហូតទៅដល់ ៣​ ២០០ដុល្លារក្នុងមួយខែកាលពីគ្រានោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់