ភ្នំពេញ ៖ បន្ទាប់ពីការសាកល្បងឲ្យមានការចរាចរណ៍យ៉ាងទូលាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជំបិណ្ឌកន្លងទៅនេះជាលទ្ធផលឃើញថាអត្រានៃការឆ្លងជំងឺកូវីដ១៩ មិនបានហក់ឡើងនោះទេ ផ្ទុយទៅវិញបែរជាមានការថយចុះនៃចំនួនអ្នកឆ្លង ព្រមទាំងមានចំនួនអ្នកស្លាប់ថេរផងដែរ ដែលទាំងនេះអាចជាចំណុចសាកល្បងដ៏ធំមួយ ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងយ៉ាងដូច្នេះថា ៖
«យើងចាប់ផ្ដើមបើកផ្នែកសេវាបន្តទៀត ដើម្បីឈានទៅបើកប្រទេសរបស់យើងឡើងវិញលើគ្រប់វិស័យ សាលារៀនក៏ចាំបាច់ត្រូវបើកឡើងវិញ ដើម្បីឲ្យកូនសិស្ស កូនចៅរបស់យើងបានចូលរៀន!»
សម្ដេចបានបន្តថា ៖
«នេះជាវិធីល្អដែលយើងត្រូវមានការរៀនរស់នៅជាមួយកូវីដ ព្រោះថាការបិទក៏នៅតែមានការឆ្លង ការបើកក៏នៅតែមានការឆ្លង ក៏ប៉ុន្តែដោយសារតែយើងបានចាក់វ៉ាក់សាំងចំនួន២ដូស និងបន្ថែមទៅសោយដូសទី៣ ដែលយើងកំពុងមានជាង១០លានដូសនៅក្នុងឃ្លាំង»
លើសពីនេះសម្ដេចក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនូវចំណុចមួយចំនួនផងដែរ ដែលចំណុចទាំងនោះរួមមានជាអាទិ៍ ចៀសវាងការនាំអ្នកជំងឺដែលមិនមានការចាំបាច់នៅតាមបណ្តាខេត្តមកព្យាបាលនៅទីក្រុងភ្នំពេញ ដែលអាចជាហានិភ័យដល់អ្នកជំងឺ និងត្រូវផ្ដល់ជំនឿដល់មន្ទីរពេទ្យថ្នាក់ខេត្ត។
បន្ទាប់ពីនេះ គឺការផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការយកសំណាក ដោយមិនប្រើប្រាស់វិធីឃើញមួយចាប់មនុស្សមួយភូមិធ្វើសំណាកនោះទេ។ មានន័យថា អ្នកដែលមានរោគសញ្ញាត្រូវទទួលខុសត្រូវដោយខ្លួនឯង ដើម្បីមករកគ្រូពេទ្យសម្រាប់ការយកសំណាក។ នៅពេលដែលគ្រូពេទ្យរកឃើញ ត្រូវពិចារណាថាគួរយកមកមន្ទីរពេទ្យ ឬគួរផ្ដល់ថ្នាំសម្រាប់ការព្យាបាលនៅតាមផ្ទះ ហើយការព្យាបាលនៅតាមផ្ទះនេះ ក៏ត្រូវមានការចូលរួមពីអ្នកភូមិ ដើម្បីចៀសវាងកុំអោយអ្នកជំងឺនេះបាក់ទឹកចិត្ត។ ចំណុចចុងក្រោយ គឺប្រជាពលរដ្ឋត្រូវចាត់ទុកអ្នកដែលធ្លាប់មានជំងឺកូវីដ ហើយជាសះស្បើយនេះជាកម្លាំងដើម្បីការពារអ្នកដែលកើតកូវីដនៅពេលក្រោយទៅវិញ ដោយសារពួកគេមានអង់ទីករ (មានអង្គបដិបក្ខ) ដើម្បីប្រឆាំង។
គួរបញ្ជាក់ថា ភ្ញៀវទេសចរដែលចេញដើរកម្សាន្ដក្នុងអំឡុងពេលមួយសប្ដាហ៍នៃពិធីបុណ្យភ្ជំបិណ្ឌមានប្រមាណជាង ៩០ម៉ឺននាក់ ក្នុងនោះភ្ញៀវដែលដើរកម្សាន្ដក្នុងអំឡុងពេលភ្ជំបិណ្ឌ (រយៈពេល៣ថ្ងៃ) មានរហូតទៅដល់ប្រមាណជាង ៦៦ម៉ឺននាក់។ ជាលទ្ធផល ការបើកប្រទេសឡើងវិញនឹងក្លាយជាជំហានបន្ទាប់ក្នុងការជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការឡើងវិញ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ