ក្រសួងពាណិជ្ជកម្មកំពុងបន្តជំរុញការងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទីផ្សារនៅក្រៅប្រទេស

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តជំរុញការងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទីផ្សារនៅក្រៅប្រទេស ដើម្បីលើក​កម្ពស់ និង​ជំរុញ​ការនាំចេញ ក៏ដូចជាទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា៖

“ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តផ្សព្វផ្សាយ និងរៀប​ចំ​ព្រឹត្តិការណ៍​ជួយគាំទ្រដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមឱ្យខិតខំបង្កើតទំនិញចាំបាច់ និងផលិតផលថ្មីៗ សម្រាប់បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក ក៏ដូចជាឈានទៅនាំចេញទៅក្រៅប្រទេសនាពេលខាងមុខ។ ក្នុងយុទ្ធសាស្ត្រសមាហរណកម្ម និងពិពិធកម្មទីផ្សារ ក្រសួងពាណិជ្ជកម្ម បានរៀបចំនិ ងសម្ពោធដាក់ឱ្យដំណើរការនូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជននៅប្រទេសចិនបានចំនួន06ទីតាំង គឺនៅទីក្រុងក្វាងចូវ ស៊ីអានហាយ ហុងកុង យានថាយ ហើយចុងក្រោយគឺនៅទីក្រុងគុនមិញ។ ជាងនេះ​ទៅទៀត ក្រសួងក៏បាន និងកំពុងសិក្សាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម05ទីតាំងបន្ថែមទៀត គឺនៅទីក្រុងស៊ាមិន ហាយយូ ហ៊្វូចូវ ឆឹងទូ និង ហាំងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជា នៅលើទីផ្សារប្រទេសចិនបន្ថែមទៀត”

ឯកឧត្តម ប៉ាន សូរស័ក្តិ

ស្របទៅនឹងប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខាងលើនេះ ចាប់ពីថ្ងៃទី5-10 ខែវិច្ចិកា ឆ្នាំ2021ខាងមុខនេះ ក្រសួងពាណិជ្ជកម្មនឹងចូលរួម​នៅក្នុង​ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចូលអន្តរជាតិលើកទី4នៅក្រុងសៀងហៃ ប្រទេសចិន។ នៅក្នុងឱកាសនេះ ប្រទេសកម្ពុជានឹងបង្ហាញផលិតផលរបស់ខ្លួនតាមរយៈបណ្តាញអ៊ីនធឺណេត ហើយក្រុមហ៊ុនកម្ពុជាដែលមានសាខា ឬតំណាងចែកចាយ​នៅក្នុងប្រទេសចិននឹងចូលរួមព្រឹត្តិការណ៍អន្ដរជាតិដោយផ្ទាល់ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជាបន្ថែមទៀត ក៏ដូចជាលើកកម្ពស់ឱកាសវិនិយោគ និងទាក់ទាញវិនិយោគិនចិនឱ្យមករកស៊ីនៅកម្ពុជា។ ដោយឡែក សម្រាប់ក្រុមហ៊ុនឯកជននៅកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះអាចដាក់ពាក្យសុំទៅក្រសួងពាណិជ្ជកម្មឱ្យបានមុន​ថ្ងៃទី07 ខែឧសភា ឆ្នាំ2021ជាកំហិត៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ