រដ្ឋមន្ត្រីកសិកម្ម ៖ វិស័យចិញ្ចឹមជ្រូកអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានរហូតដល់ជាង៨៥ភាគរយ

ភ្នំពេញ ៖ ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ បានអះអាងថា នៅត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជាមានភាពរីកចម្រើនគួឱ្យកត់សម្គាល់ ដោយពេលបច្ចុប្បន្ននេះ យើងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានយ៉ាងល្អប្រសើររហូតដល់ប្រមាណជា៨៥ភាគរយ ហើយមានការនាំចូលពីក្រៅស្រុកមានតិចតួចបំផុត។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ បានថ្លែងថាការរីកចម្រើនក្នុងវិស័យចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះបណ្តាលមកពីកត្តាមួយចំនួន ទី១គឺ-ក្រសួងកសិកម្ម បានគ្រប់គ្រងកត្តានាំជ្រូកចូលបានល្អ ទី២-ការអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសរបស់អ្នកចិញ្ចឹម និងការបង្កើនប្រព័ន្ធជីវសុវត្ថិភាពការពារជំងឺឆ្លងនានា ពិសេសជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) និងទី៣-ការយកចិត្តទុកដាក់បង្កើតឱកាសទីផ្សារសម្រាប់ជ្រូកចិញ្ចឹមក្នុងស្រុកឱ្យទទួលបានប្រាក់ចំណេញ។

ទោះជាយ៉ាងណា ឯកឧត្តមក៏បានបង្ហាញពីបញ្ហាមួយចំនួនដែលជួបប្រទះនៅក្នុងវិស័យជ្រូកចិញ្ចឹមផងដែរ ជាពិសេសអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ នេះ ដូចជាថ្លៃដើមផលិតកម្មនៃការចិញ្ចឹមជ្រូកខ្ពស់ ត្រូវចំណាយអស់ប្រហែល ២,៩៥ ដុល្លារ ការចំណាយថ្លៃដើមខ្ពស់នេះ ដោយសារតម្លៃវត្ថុធាតុដើមឡើងថ្លៃ ប្រមាណ៣០ភាគរយ​ ។ ម៉្យាងទៀត ដោយសារប្រទេសជិតខាងបានលក់ជ្រូករស់ក្នុងតម្លៃថោកមកប្រទេសកម្ពុជា ព្រោះប្រទេសជិតខាងកំពុងមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈដែលតម្រូវការសាច់ជ្រូកនៅទីក្រុងធំៗនៃប្រទេសវៀតណាម និងថៃបានធ្លាក់ចុះដោយសារការបិទខ្ទប់នៃការរាលដាលជំងឺកូវីដ-១៩ ដូច្នេះ ពួកឈ្មួញខិលខូចតែងតែព្យាយាមរកឱកាសនាំជ្រូកចូលមកកម្ពុជា។

ឯកឧត្តម ​តាន់ ផាន់​ណា​រ៉ា ​អគ្គនាយកនៃនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វបាន​ឱ្យដឹងថា តម្លៃ​ជ្រូក​នាំចូល​ថោក​ជាង​ជ្រូក​ចិញ្ចឹមនៅក្នុង​ស្រុក ហើយ​សមាគម​ចិញ្ចឹម​ជ្រូក​គាំទ្រ​នូវ​អ្វី​ដែលជា​ចំណាត់ការ​របស់​ក្រសួង​ ជាពិសេស​យកចិត្តទុកដាក់​ដល់​អ្ន​ក​ចិញ្ចឹម ដោយ​ក្រសួង​ជំរុញ​ការចិញ្ចឹម​ក្នុងស្រុកនេះឱ្យ​​មាន​កំណើន​នៅក្នុង​វិបត្តិ​កូ​វីដ ​ធ្វើ​យ៉ាងណា​កុំ​ឱ្យអ្នក​ចិញ្ចឹម​ក្នុងស្រុក​ដួល​។

ឯកឧត្តមបានលើកឡើងថា ផ្អែកតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ថ្លៃដើមផលិតជ្រូកសាច់បានប្រែប្រួលក្នុងរង្វង់ពី ៧ ៥០០រៀល ទៅ ៩០០០រៀលក្នុងមួយគីឡូក្រាមមុនវិបត្តិកូវីដ-១៩ ហើយតម្លៃជ្រូករស់នៅកម្ពុជាមិនមានការប្រែប្រួលខ្លាំងនោះឡើយ គឺស្ថិតនៅក្នុងចន្លោះពី ១២ ៥០០រៀល ទៅ១៣ ៦០០រៀលក្នុងមួយគីឡូក្រាម។ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២១ ការសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន៦១កន្លែង ក្នុងនោះមានកសិដ្ឋានចិញ្ចឹមពូជជ្រូកចំនួន៧កន្លែង និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន ៥៤កន្លែង ហើយការនាំចូលពូជជ្រូកមេ និងបាចំនួន ១៦ ៤០០ក្បាល និងកូនជ្រូកពូជចំនួន៧៨ ២៥០ក្បាល ។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក​ ស្រ៊ុ​ន ពៅ​ ​បាន​អះអាងប្រាប់ AMS ​ថា​​ ឥឡូវនេះ​កសិករ​ និង​កសិ​កដ្ឋាន​ចិញ្ចឹម​ជ្រូក​​ទទួលបានផល​ល្អ​ ហើយនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វក៏បានទទួលស្គាល់នូវតួលេខនៃការរីកចម្រើននេះដែរ ហើយកត្តាទាំង៣ខាងលើ​ ដែលអគ្គនាយកដ្ឋាន​សុខភាព​សត្វ បានយកចិត្តទុកដាក់ខ្ពស់។ 

លោក​ ស្រ៊ុ​ន ពៅ​ បានមានប្រសាសន៍ថា ៖

«ជាចំណុចដែលនាយកដ្ឋាន​សុខភាព​សត្វអនុវត្តបាន​ល្អគឺការគ្រប់គ្រងកូតានាំចូលសត្វជ្រូក ការអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសរបស់អ្នកចិញ្ចឹម ការយកចិត្តទុកដាក់បង្កើតឱកាសទីផ្សារទទួលបានប្រាក់ចំណេញពីចិញ្ចឹមជ្រូកក្នុងស្រុក ដែលធ្វើឱ្យ​​តម្រូវការ​សាច់​ជ្រូក​ក្នុងស្រុក ​កំពុង​មាន​និន្នា​ការ​កើនឡើង​ជា​បណ្តើរ​ៗ»

ក្នុងនាមជាប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក​ ស្រ៊ុ​ន ពៅ​ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានអនុវត្តវិធានការដ៏តឹងរឹងក្នុងការនាំជ្រូករស់ចូលមកកម្ពុជា និងសហការជាមួយវិស័យឯកជនដើម្បីជំរុញផលិតកម្មក្នុងស្រុកឱ្យឆ្លើយតបតម្រូវការទីផ្សារ ហើយក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ លោកជឿជាក់ថាការចិញ្ចឹមជ្រូកក្នុងស្រុក និងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន១០០ភាគរយជាមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ