ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់អាមេរិកនិយាយពីបុគ្គលិកចូលចិត្តធ្វើការពីផ្ទះ និងចូលចិត្តមកធ្វើការនៅកន្លែង

បរទេស ៖ លោក Sandeep Mathrani ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បីមួយរបស់អាមេរិកដែលមានឈ្មោះថា WeWork បានបង្ហាញពីទស្សនផ្ទាល់ខ្លួនពាក់ព័ន្ធទៅនឹងទំនោរចិត្ត ក៏ដូចជាគុណសម្បត្តិរវាងបុគ្គលិកដែលបម្រើការងារពីផ្ទះ(Work from home) និងបុគ្គលិកដែលបម្រើការងារនៅការិយាល័យក្រុមហ៊ុន (Work in office) ជាមួយនឹងការលើកឡើងពីហេតុផលមកបញ្ជាក់ផងដែរ។  

ជាទស្សនៈទានផ្ទាល់ខ្លួន លោក Mathrani បានលើកឡើងថា បុគ្គលិកភាគច្រើនដែលមានទំនោរចិត្ត​ក្នុងការមកបំពេញកិច្ចការងារនៅការិយាល័យ​ក្រុមហ៊ុនតិច ឬខ្លាំងប៉ុណ្ណានោះ ភាគគឺអាស្រ័យទៅលើកម្រិតនៃការភ្ជាប់ទំនាក់ទំនង(Engaged)របស់ពួកគេជាមួយនឹងបរិយាកាសជុំវិញខ្លួនដែ​លស្ថិត​នៅក្នុងក្រុមហ៊ុន ជាពិសេសការទទួលបាននូវទំនុកចិត្តប្រកបដោយភាពកក់ក្ដៅ និងក្ដីស្រឡាញ់ការងារដែលផ្តល់ដោយក្រុមហ៊ុន។

លោកបានបញ្ជាក់ថា ៖

“ជាធម្មតាមនុស្សភាគច្រើនគឺចូលចិត្តធ្វើការងារពីផ្ទះ (Work from home) ច្រើនជាងការចំណាយពេលមកអង្គុយនៅ​នឹង​កន្លែងក្នុងការិយាល័យ ដោយសារតែកម្រិតនៃការផ្សារភ្ជាប់កិច្ចទំនាក់ទំនងរបស់ពួកគេនៅមានកម្រិត (Least Engaged) ខុសប្លែកពីប្រភេទ​បុគ្គលិក​ដែលមានការភ្ជាប់ទំនាក់ទំនងច្រើនជាមួយយនឹងកន្លែងការងារ (Overly Engaged) ដែលតែងតែគិតថា កន្លែងការងាររបស់ពួកគេជាជម្រកដ៏កក់ក្ដៅ ផ្តល់នូវអារម្មណ៍ល្អគ្រប់ពេលចូលមកដល់ ហើយអាចបំពេញការងារមានអត្រាជោគជ័យខ្ពស់ច្រើនជាងការបំពេញការងារពីផ្ទះនោះ”

ថ្លែងទៅកាន់ភ្នាក់ងារសារព័ត៌មាន The Wall Street Journal’s នៅក្នុងព្រឹត្តិការណ៍ Future of Everything លោក Mathrani បានបញ្ជាក់ថា ក្រុមដែលអ្នកចូលចិត្តធ្វើការងារពីផ្ទះ (Work from home) អាចនឹងនិយាយថា «បើសិនជាអាច ខ្ញុំចង់ធ្វើការពីផ្ទះ ឬអាចទៅធ្វើការ 2-3ថ្ងៃក្នុងមួយសប្តាហ៍គឺជារឿងប្រសើរបំផុត» ខណៈដែលក្រុមចូលចិត្តធ្វើការនៅនឹងកន្លែងការិយាល័យ (Work in office) នឹងចង់ទៅធ្វើការ​យ៉ាង​ហោចណាស់ឲ្យបាន 3-4ថ្ងៃ ឬច្រើនជាងនេះប្រកបដោយភាពរីករាយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Mathrani បានអះអាងថា មិនថាចំពោះហេតុផលបែបណានោះទេ បច្ចុប្បន្ន មានក្រុមហ៊ុនភាគច្រើនបាន និងកំពុង​តែធ្វើការជូនដំណឹងដល់បុគ្គលិករបស់ខ្លួនឱ្យចូលមកធ្វើការនៅកន្លែងធ្វើការិញក្រោយស្ថានភាពប្រឈមនឹងការរីករាលដាលជំងឺនៅតាមតំបន់មួយចំនួនត្រូវបានកាត់បន្ថយ។

គួរឲ្យដឹងដែរថា WeWork គឺជាក្រុមហ៊ុនអាជីវកម្មកើតថ្មី Startup មួយរបស់អាមេរិក ស្ថិតនៅក្នុងវិស័យអចលនទ្រព្យដែលមានជំនាញ​ក្នុងការផ្តល់​សេវាកម្ម និងផ្គត់ផ្គង់ទីកន្លែងធ្វើការងារ ឬជាការិយាល័យ(Office Space) សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មី (Tech Startup) និងសេវាកម្មផ្សេង​ទៀតដែលមានលក្ខណៈស្រដៀងគ្នា។ ក្រុមហ៊ុនមួយនេះ ត្រូវបាន​បង្កើតឡើងតាំងតែពីឆ្នាំ2010 ដោយមានការិយាល័យកណ្តាលនៅក្នុងទីក្រុងញូវយ៉ក ហើយអ្វីដែលជាការគួរឲ្យកត់សម្គាល់នោះ  គឺកាលពីឆ្នាំ2020កន្លងទៅនេះ ក្រុមហ៊ុនអាចរកបានប្រាក់ចំណូលរហូតដល់ប្រមាណជា 3.2ពាន់លានដុល្លារ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ