fbpx

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្មសំខាន់ប្រចាំប្រទេស

ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។ បន្ថែមនេះ ដើម្បី​អាច​ធានាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាអាទិភាពតំបន់អភិវឌ្ឍន៍ឧស្សាហកម្មសំខាន់​ប្រចាំ​ប្រទេស។

រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុង​តំបន់ និងពិភពលោកទាំងមូល។

តាមរយៈរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញនៅក្នុងខែឧសភា ឆ្នាំ2021នេះបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ  សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ​កំពុងមាន​សកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំ​ឆ្នាំក្នុង​រង្វង់7ភាគរយប្រកបដោយចីរភាព ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត បានជំរុញកំណើន​សេដ្ឋកិច្ចជាតិ​ឱ្យឆ្ពោះ​ទៅ​មុខ មានទីតាំងអំណោយផលស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។ បរិមាណទំនិញឆ្លងកាត់ឧបករណ៍លើកដាក់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់។

ស្របពេលជាមួយគ្នានេះដែរ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំការពង្រីកកំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវ ការនៃនាវាចេញចូលកំពង់ផែកម្ពុជាក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹក​ជញ្ជូន​ទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយ​ប្រកប​ដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន។

ជាងនេះទៅទៀត កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈ ការកសាងចំណតផែកុងតឺន័រថ្មីមួយ​ជម្រៅ​ទឹក14.5ម៉ែត្រ ប្រវែង350ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ 60.000តោន ឬស្មើនឹង93ភាគរយនៃ​ចំនួន​នាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ2023 ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និង​នៅ​ពេល​អនាគត៕


ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញឥណទានជាង៤ពាន់លានដុល្លារទៅក្នុងវិស័យកសិកម្ម

គិតត្រឹមខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អចលនទ្រព្យ

គម្រោងអភិវឌ្ឍន៍បុរីអាចមានការប្រកួតប្រជែងខ្លាំង ខណៈគម្រោងជាច្រើនដាក់ដំណើរការសាងសង់

គម្រោងអភិវឌ្ឍន៍បុរីជាច្រើន បានបើកដំណើរសាងសង់ព្រមគ្នា ដែលអាចនឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការចាប់យកអតិថិជន និងការដណ្តើមយកចំណែកទីផ្សារ។
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ឧទ្យានបន្ទះសូឡាដ៏ធំមួយនៅកម្ពុជាទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីរបស់អង់គ្លេស

ឧទ្យានបន្ទះសូឡាដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ទើបតែទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហរិញ្ញវត្ថុអន្តរជាតិដ៏ល្បីឈ្មោះ IFM ដែលមានមូលដ្ឋាននៅប្រទេស
ជំនួញ, ព្រឹត្តិការណ៍

តើគួរផ្លាស់ប្តូរស្លាកយីហោរអាជីវកម្ម ឬអត់ ក្រោយបញ្ចប់កូវីដ ហើយត្រូវគិតគូរលើចំណុចណាខ្លះ ?

នៅក្នុងបរិបថនៃវិបត្តិកូវីដគែជឿថា មានអាជីវកម្មជាច្រើនបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររហូតអ្នកខ្លះសម្រេចចិត្តទ្វារអាជីវកម្ម លុះក្រោយបញ្ចប់វិបត្តិដ៏រាំរ៉ៃនេះ តើគួរផ្លាស់ប្ដូរស្លាក
ជំនួញ, ព្រឹត្តិការណ៍

ដំណាំ២ប្រភេទ ដែលចំណាយពេលដាំរយៈពេលខ្លី ប៉ុន្តែទទួលបានផលច្រើន និងមានទីផ្សារល្អ

ប្រទាលកន្ទុយក្រពើ និងឪឡឹកសម្បកពណ៌មាស ជាប្រភេទដំណាំដែលងាយស្រួលដាំ ងាយថែទាំ ប្រើរយៈពេលខ្លី អាចទទួលបានផលច្រើន និងមានតម្រូវការទីផ្សារខ្ពស់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ស្ថាប័នធំៗចំនួន២សហការគ្នាលើកកម្ពស់ទទួលបានសេវា និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់កសិកម្មនៅកម្ពុជា

ស្ថាប័នធំៗចំនួន២ បានសហការគ្នាលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាប្រកបដោយគុណភាព និង
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

តើអាជីវកម្មទាំង ៥ ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ១៩ ត្រូវបានបញ្ចប់?

អាជីវកម្ម ៖ មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់….
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រូបិយវត្ថុដួលរលំ លុយដុល្លារខ្វះខាតខ្លាំង កំពុងរុញឲ្យវិបត្តិសេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែដុនដាបខ្លាំង

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស មីយ៉ាន់ម៉ា បាន និងកំពុងបន្តដាំក្បាលចុះគួរឲ្យព្រួយបារម្ភ ខណៈដែលតម្លៃនៃរូបយវត្ថុរបស់ខ្លួនធ្លាក់ចុះខ្លាំង បណ្តាក្រុមហ៊ុនបរទេសនាំគ្នាតម្រង់ជួរចាក
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

IMF ព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ចំពោះហានិភ័យអតិផរណាដែលកំពុងកើនឡើង

IMF បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដំណាក់កាលហានិភ័យអតិផរណា ដោយអំពាវនាវឱ្យធនាគារកណ្តាលមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងចាត់វិធាន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបានកើនឡើង ៥,៦% ខណៈវិស័យនេះនៅបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩

វិស័យខុនដូនៅកម្ពុជានៅតែទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ខណៈគម្រោងខុនដូមួយចំនួនបានប្រកាសពន្យាពេលការសាងសង់ និង

AMS ECONOMY
@amseconomy