រាជរដ្ឋាភិបាលគ្រោងវិភាជន៍ថវិការហូតប្រមាណ ១,៥៥៧ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២១ ដែលទទួលរងនូវវិបត្តិនៃការ​រីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បី​ស្តារសម្បទា​សេដ្ឋកិច្ច​ឡើង​វិ​ញ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនខ្ទង់ចំណាយវិភាជន៍ថវិការដែលអាចកើនដល់ប្រមាណ ១ ៥៥៧លានដុល្លារ ជាមួយនឹងការត្រៀមសម្រាប់ឆ្នាំ២០២២ ប្រមាណ ៩៩០លានដុល្លារ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី និ​ងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុង​កិច្ចប្រជុំ​លើកទី៣របស់គណៈ​កម្ម​ការ​​គោលនយោបាយសម្រាប់កម្មវិធី​ឆ្លើ​យ​ត​​​ប​នឹងការហៅកាត់ថា CARES តា​ម​រយៈប្រព័​ន្ធវីដេអូ បានបង្ហាញឱ្យដឹងថា រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាអាចនឹងឈានដល់ប្រមាណ ១,៥៥៧ លានដុល្លារអាមេរិក ក្នុ​ង​ឆ្នាំ២០២១នេះ ហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀត សម្រាប់ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តមបានបញ្ជាក់ថា ៖

«កន្លងមក រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ៨​៤​០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ និងអាចឈានដល់ប្រមាណ ១,៥៥៧ លានដុល្លារអាមេរិក ក្នុ​ង​ឆ្នាំ២០២១នេះ ហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀត សម្រាប់ឆ្នាំ២០២២ខាងមុខនេះ»

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ទៀតថា កិច្ចប្រជុំលើកទី​២ របស់គណៈកម្មការនេះនៅខែមេសា ឆ្នាំ២០២១ កន្លងមក កម្ពុជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើន ដោ​យ​សា​រ​ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែល​បាន​ធ្វើឱ្យ​កំណើន​​​​សេដ្ឋកិច្ចធ្លាក់ចុះ ហើយអាជីវកម្មត្រូវប៉ះពាល់ ជាពិ​សេសឱកាស​រក​ប្រាក់ចំណូល ការងារ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃរបស់​ប្រជាជនត្រូវ​ទទួលរង​ផលប៉ះពា​ល់​ខ្លាំង។

ជាក់ស្តែង គិតមកទល់នឹងពេលនេះ ករណីឆ្លងថ្មីបានធ្លាក់ចុះ កម្ពុជា​​នៅ​តែអាចរក្សាសភាពការ​ណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យស្ថិតនៅ​​ក្នុ​ង​កម្រិត​​ដែល​អាច​គ្រប់គ្រង​បាន។ រាជរដ្ឋាភិបាលក៏បានដាក់ចេ​ញនូវវិធានការអន្តរាគមន៍ខាងផ្នែកសេដ្ឋកិច្ចនិងសង្គមជាបន្តបន្ទាប់ ដើ​ម្បីជួយរក្សាលំនឹងធុរកិច្ច និងជី​វ​​ភាពរស់នៅរបស់ប្រជាជន ជាពិសេសជីវភាពកម្មករ-​និយោជិត និង​គ្រួសារ​ក្រីក្រព្រមទាំង​​ក្រុមជន​​​​​ងា​យ​រងគ្រោះ ដែល​រងផលប៉ះពាល់​ពី​វិបត្តិនៃជំងឺកូវីដ-១៩។

បច្ចុប្បន្នកម្ពុជាបា​ន ​និងកំពុងអនុវត្តកម្មវិធីចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ស្របទៅតាមផែនការចាក់វ៉ាក់សាំង និងផែនការល​​ទ្ធកម្មវ៉ាក់សាំងរបស់ខ្លួន ដែលគិតមកទល់នឹងពេលនេះ កម្ពុជាបានទទួល វ៉ាក់សាំងចំនួន ៣៧ ៥៩៩ ១​០០ ដូស និងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណជាង ១៣,​៦ លាននាក់ ដែលស្មើនឹងប្រ​មា​ណ ៨៤,៩១ % នៃចំនួនប្រជាពលរដ្ឋក្រុមគោលដៅប្រមាណ ១៦ លាននាក់។

ឯកឧត្តម វង្សី វិស្សុត ​បានគូសប​ញ្ជា​​ក់ថា ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាពាក់ព័ន្ធនឹងយុទ្ធសាស្រ្តវ៉ាក់សាំង បាននិងកំពុងនាំមកនូវក្តីស​ង្ឃឹមនៃការវិលត្រឡប់មករកភាពប្រក្រតីថ្មីវិញ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្ធូរបន្ថយការចត្តាឡី​ស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងប្រទេសពី ១៤ ថ្ងៃមកនៅចន្លោះពី ៧ ទៅ​៣ថ្ងៃប៉ុណ្ណោះ។

ឯកឧត្តម Ahmed Muneeb Saeed ក្នុងនាម ADB បានវាយតម្លៃខ្ពស់ចំពោះកិ​ច្ច​ខិតខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិបាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត​-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូ​ន​​ប្រជាពលរដ្ឋ ក្នុងសន្ទុះមួយដ៏លឿន ធ្វើឱ្យកម្ពុជាឈរនៅលំ​ដា​ប់​ជួរមុខ ធៀបនឹងប្រទេសដទៃទៀត ក្នុង តំបន់ ក៏ដូចជាលើសកលលោក ដែលនាំឱ្យកម្ពុជាអាចចាប់ផ្តើម​បើ​​​កសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញតាមគន្លងថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។

គួរបញ្ជាក់ដែរថា កម្មវិធីឆ្លើយតប​នឹងការ​រីករាលដាលនៃជំងឺកូវីដ-១៩ និង​ការស្តារ​សម្បទា​​​​​​​សេដ្ឋកិច្ច​ឡើ​ង​​វិ​ញ (CARES) ដែលមាន​ទឹកប្រាក់​សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក និង​ការចូលរួមបដិភាគរ​ប​​ស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥​០​លានដុល្លារអាមេរិក​ទៀត ធនាគារពិភពលោកប្រមាណ ​២០០លានដុល្លារអាមេរិក​ ដើម្បី​ជួយ​គាំ​ទ្រ​​ដ​ល់​​ការ​អនុវត្តកម្មវិធី CARES នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ