រាជរដ្ឋាភិបាលដាក់ចេញអនុសាសន៍ឱ្យក្រសួងទេសចរណ៍ និងផ្នែកឯកជន ខិតខំទាក់ទាញទេសចរអន្តរជាតិ

(ភ្នំពេញ)៖ ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈទទួលទេសចរណ៍វ៉ាក់សាំង នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនោះ រាជរដ្ឋាភិបាលបានដាក់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធរួមគ្នាសម្រេចឱ្យបាននូវផែនការនេះ ក្នុងនោះក៏បានស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បន្តការខិតខំទាក់ទាញភ្ញៀវទេសចរពីប្រភពទីផ្សារអន្តរជាតិដែលមានសុវត្ថិភាព និងហានិភ័យទាបផងដែរ។

ការដាក់ចេញអនុសាសន៍នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ។

គួរជម្រាបថា ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំនួន៣ សម្រាប់បើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា បើពិនិត្យមើលទីផ្សារទេសចរណ៍ជារួម បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចលនាទេសចរអន្តរជាតិក្នុងកម្រិតតំបន់ និងសកលលោក មានការប្រែប្រួលជាមួយការផ្លាស់ប្តូរឥរិយាបថ ដោយមានទំនោរគិតគូរខ្ពស់លើកត្តាសុវត្ថិភាព ទំនុកចិត្តលើការជ្រើសរើសគោលដៅធ្វើដំណើរ និងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងវិស័យទេសចរណ៍ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់។ ជាមួយនឹងនិន្នាការថ្មីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ស្ថិតក្នុងបរិការណ៍នេះ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍រក្សាបាន នូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព លោក អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញនូវអនុសាសន៍ដូចជា៖

* ទី១៖ ស្នើរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំ ឱ្យបានរួចរាល់នូវការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង។ ទន្ទឹមនេះ ស្នើរដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងត្រៀមលក្ខណសម្បត្តិឱ្យបានរួចរាល់ក្នុងការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅក្នុងខែមករា ឆ្នាំ២០២២។

* ទី២៖ ស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនបន្តការខិតខំទាក់ទាញភ្ញៀវទេសចរគោលដៅពីប្រភពទីផ្សារអន្តរជាតិ ដែលមានសុវត្ថិភាព និងហានិភ័យទាប ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់របស់ទីផ្សារទេសចរណ៍អន្តរជាតិ និងផ្ទៃក្នុង។ ជាមួយគ្នានេះ ស្នើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញសកម្មភាពលើផ្នែក «ការទូតទេសចរណ៍» តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា។ * ទី៣៖ ស្នើរដ្ឋបាលរាជធានី-ខេត្តរៀបចំគោលដៅទេសចរណ៍នានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានភាពទាក់ទាញ និងសុវត្ថិភាព ស្របតាមវិធីសាស្រ្តនៃការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ