ផ្លូវក្រវាត់ក្រុងទី3សម្រេចបានលទ្ធផលសាងសង់ប្រមាណ50ភាគរយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី3 ដែលនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀត​របស់​កម្ពុជា រហូតមកដល់ពេលនេះលទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ៥០ភាគរយ ហើយប្រសិនបើមិនមានការរំខានដោយវិបត្តិកូវីដ-19  នោះទេ ដំណើរការនៃគម្រោងនេះអាចនឹងបញ្ចប់ទៅតាមគម្រោងដែលបានគ្រោងទុកនៅត្រឹមថ្ងៃទី5 ខែកញ្ញា ឆ្នាំ2022ខាងមុខនេះ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី3 (NR4-NR1) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន Guangzhou Wanan Construction Supervision Co., Ltd. មានប្រវែងសរុបជិត50គីឡូម៉ែត្រជាប្រភេទផ្លូវ4គន្លង មានទទឹងតួផ្លូវសរុប25ម៉ែត្រ, ផ្លូវរថយន្ត​មាន4គន្លង ដែលមួយគន្លងមានទទឹង3.50ម៉ែត្រ ចំណែកផ្លូវទោចក្រយានយន្ត2គន្លង មួយគន្លងមានទទឹង2.25ម៉ែត្រ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា គិតត្រឹមដើមខែឧសភា ឆ្នាំ2021នេះ លទ្ធផល​នៃការ​សាង​សង់​គម្រោងផ្លូវក្រវាត់ក្រុងទី3 សម្រេចបានប្រមាណជិត50ភាគរយ ដោយមួយរយៈពេលមុននេះសកម្មភាពសាងសង់បានបន្ថយល្បឿនបន្តិចដោយសារតែ​ការ​រំខានដោយវិបត្តិនៃជំងឺកូវីដ ជាពិសេសារចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលដែលទទួលបាននៅពេលបច្ចុប្បន្ន ប្រសិនបើបញ្ហានៃការរាតត្បាតជំងឺឆ្លងត្រូវបានកាត់បន្ថយត ហើយស្ថាន​ការណ៍​បានល្អប្រសើរជាងនេះ នោះការសាសង់នឹងចាប់ផ្តើមបន្ត និងសម្រុកដើម្បីអាចបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុកប្រកបដោយគុណភាព និង​ប្រសិទ្ធភាពការងារនៅត្រឹមថ្ងៃទី5 ខែឧសភា ឆ្នាំ2022ខាងមុខនេះ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី3 មានការតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ4 ផ្លូវជាតិលេខ5 និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ6។

តាមរយៈហេដ្ឋារចនាសម្ព័ន្ធដែលវែងមួយនេះនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំសម្បើមបម្រើដល់វិស័យដឹកជញ្ជូនវាងរាជធានីភ្នំពេញ ដោយថែមទាំងកាត់ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ21 ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ1 ជាពិសេស តភ្ជាប់ទៅចំណតផែស្ងួតថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញស្ថិតនៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

អ្នកនាំពាក្យក្រសួងសាធារណការបានបន្ថែមទៀតថា លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី3នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះទៅជាតំបន់អភិវឌ្ឍបូរីលំនៅឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ