វិនិយោគិនធំៗចំនួន៣រូប និយាយពីឧបសគ្គ និងភាពប្រឈមរបស់ម្ចាស់អាជីវកម្ម

ភ្នំពេញ ៖ វិនិយោគិន និងជាម្ចាស់អាជីវកម្មធំៗចំនួន៣រូប បាននិយាយពីបញ្ហា និងភាពប្រឈមដែលអាជីវកម្មកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន រួមជាមួយនឹងការចែក​រំលែក​ពីដំណោះស្រាយផងដែរ។

លោក កាំង ឡេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ISI Steel Co., Ltd បានលើកឡើងថា បញ្ហាកូវីដ បានជះឥទ្ធិពល​ទៅដល់ការធ្វើផែនការ​រយៈពេល​វែង​របស់ក្រុមហ៊ុន ហើយការ​មិន​មានផែនការច្បាស់លាស់ វាអាចប៉ះពាល់ទៅដល់រំហូរសាច់ប្រាក់ដែលប្រើប្រាស់នៅក្នុង​ប្រតិបត្តិការក្រុមហ៊ុន ឬសហគ្រាស។

សម្រាប់អ្នក​វិនិយោគ រំហូរសាច់ប្រាក់គឺដូចជាអុកស៊ីសែន ដែលប្រៀបដូចជាឈាម​សម្រាប់ផ្គត់ផ្គង់​ទៅដល់ជំនួញយ៉ាងដូច្នោះ។ ដូច្នេះ អ្វីដែលសំខាន់នៅ​ចំពោះ​មុខគឺមិនគួរមានការចំណាយច្រើនពេកទេ គួរតែមានថវិការសម្រាប់ត្រៀមទុកជានិច្ច ចំណែកឯការធ្វើផែនការ ក៏គួរជ្រើសរើសធ្វើផែនការ​ត្រឹម​រយៈពេលខ្លីទើបជាការល្អ។ នេះជាការលើកឡើងរបស់លោក កាំង ឡេង ។

លោក លឹម សុជាតិ ប្រធាននាយកប្រតិបត្តិ Laskmi Prime Investment Co., Ltd បានមានប្រសាសន៍ផងដែរថា ស្ថានភាពបច្ចុប្បន្ននេះបាន​ធ្វើឲ្យ​កម្ពុជាបាត់បង់ឱកាសជាច្រើន ពោលគឺគម្រោងវិនិយោគដែលមានដើមទុនច្រើនមកពីបរទេសត្រូវបានកាត់បន្ថយ ឬស្ទើរតែបាត់បង់តែម្ដង។

លោកបន្តថា រាល់ការវិនិយោគគឺធ្វើឡើងតែអ្នកក្នុងស្រុក និងមានស្រាប់ ឬជាគម្រោងដែលបន្សល់ទុកពីឆ្នាំចាស់ ព្រោះថាវិធានការបិទខ្ទប់ផ្សេងៗ បាន​បង្អាក់រាល់ដំណើរទស្សនៈកិច្ចរបស់បរទេស ដោយពួកគេត្រូវរង់ចាំរហូតដល់ការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានគ្រប់ចំនួនស្របតាមផែនការ ទើបអាចមាន​សង្ឃឹមទទួលបានវិនិយោគក្រៅស្រុកឡើងវិញ។

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន Mong Reththy Group បានថា បច្ចុប្បន្ននេះសម្រាប់ក្រុមហ៊ុន ឬសហគ្រាសមួយចំនួន​ដែល​អាច​ទប់លំ​នឹងបាន អាចចាត់ទុកថាមានផែនការរឹងមាំបើទោះជាមិនអាចស្វែងរកបានប្រាក់ចំណេញក៏ដោយ។ ដោយឡែកសម្រាប់វិស័យសំខាន់ៗ​ដែល​ធ្លាប់​រកចំណូលបានយ៉ាងច្រើនជូនដល់ប្រទេសជាតិ រួមមានដូចជា វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យដឹកជញ្ជូនក៏ទទួល​រងនូវផល​ប៉ះពាល់​ដូចគ្នា។

លោកបានបន្តថា វិស័យឧស្សាហកម្មដែលប៉ះពាល់នៅពេលនេះ​ គឺមិនមែនបណ្ដាលមកពីជំងឺកូវីដនោះទេ ប៉ុន្តែវាជាចំហាយ ដែលសាយភាយ​ចេញពីការ​ឈ្លោះគ្នារបស់ប្រទេសមហាយក្សសេដ្ឋកិច្ច អាមេរិក-ចិន។ ដូច្នេះ ដើម្បីលើកស្ទួយ​វិស័យទាំងនេះ ​មានតែវ៉ាក់សាំង​ប៉ុណ្ណោះដែលជា​ដំណោះស្រាយ​ដ៏ល្អ​បំផុត។ យ៉ាងណាក៏ដោយ វិនិយោគិនធំៗទាំង៣ខាងលើនេះ បានជំរុញឲ្យសហគ្រិន ក៏ដូចជាម្ចាស់អាជីវកម្មគួរមានកិច្ចពិភាក្សាជាមួយអ្នកប្រឹក្សាអាជីវកម្ម ឬដៃ​គូ​អាជីវកម្មដូចគ្នា ដើម្បីជាគំនិត យោបល់បន្ថែមក្នុងការរៀបចំផែនការក្នុងរយៈពេលខ្លី និងរយៈពេលវែងសម្រាប់កិច្ចដំណើរអាជីវកម្មរបស់​ខ្លួនប្រកប​ដោយ​ស្ថិរភាពនៅក្នុងស្ថានការណ៍ដ៏លំបាកមួយនេះ។ អ្វីដែលកាន់តែត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការថែទាំចរន្តសាច់ប្រាក់ឲ្យមានប្រសិទ្ធភាពខ្ពស់ រួមជាមួយនឹងសុខភាពផ្លូវចិត្តឲ្យបានរឹងមាំបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។