រយៈពេល3ថ្ងៃនៃការចូលរួមយន្តការផ្គត់ផ្គង់សន្ដិសុខស្បៀង សហព័ន្ធស្រូវអង្ករកម្ពុជាលក់អង្ករជិត800តោន

យ៉ាងហោចណាស់អង្ករសរុបប្រមាណជិត800តោន ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានលក់ជូនប្រជាពលរដ្ឋដែលសរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់​រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលជាមួយនឹងការបញ្ចុះតម្លៃទាបជាងទីផ្សារ។

តាមរយៈការជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃចុងសប្ដាហ៍នេះបានបញ្ជាក់ថា ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការ​ដំឡើងតម្លៃម្ហូបអាហារ ជាពិសេសអង្ករ ក៏ដូចជាការពង្រឹកសន្ដិសុខស្បៀង សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម រួមជាមួយ​នឹង​សមាជិកមួយចំនួនទៀតដែលមានដេប៉ូលក់រាយនៅតាមតំបន់នានាដែលស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល បានយល់​ព្រមលក់អង្ករដោយការបញ្ចុះតម្លៃចាប់ពី50-100ដុល្លារក្នុងមួយតោន ឬ 1-2ម៉ឺនរៀលក្នុងមួយបាវទម្ងន់50គីឡូក្រាម អាស្រ័យទៅតាមប្រភេទ និងកម្រិតនៃ​គុណភាព​អង្ករ ដោយគិតត្រឹមរយៈពេល3ថ្ងៃ (15-18ខែមេសា ឆ្នាំ2021) បានលក់អង្ករសរុបជិត800តោនជូនដល់ប្រជាលរដ្ឋ។

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បានមានប្រសាសន៍ថា ក្នុងរយៈពេល 3ថ្ងៃ គឺចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី18 កន្លងទៅនេះ អង្ករសរុបជិត 800តោន ត្រូវបានបញ្ចេញលក់ដោយសមាជិកចំនួន 10ក្រុមហ៊ុន ដល់ទីផ្សារលក់រាយ និងលក់ដល់ដេប៉ូ ក្រោមតម្លៃទីផ្សារនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល នាអំឡុងពេលដែលរាជរដ្ឋាភិបាលបានចេញវិធានការអនុវត្តបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19។

ជាមួយនឹងការលើកឡើងខាងលើនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីបញ្ជាក់បន្ថែមពីការលក់បញ្ចុះថ្លៃអង្ករបន្ថែមពី 50ដុល្លារ ទៅ 100ដុល្លារក្នុងមួយតោន ឬ ពី 1ម៉ឺនរៀល ទៅ 2ម៉ឺនរៀល ក្នុងមួយបាវទម្ងន់ 50គីឡូក្រាមលើតម្លៃគោល។​

ក្នុងន័យនេះ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការភ័យខ្លាច ឬព្រួយបារម្ភពីរឿងខ្វះអង្ករទទួលទាន ព្រោះថា កម្ពុជាមានអង្ករគ្រប់គ្រាន់នៅពេញក្នុងឃ្លាំងរោងម៉ាស៊ីនកិនស្រូវគ្រប់ទីតាំងទាំងអស់ ជាពិសេសទើបតែប្រមូលផលស្រូវបានកាលពីពេលថ្មីៗនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់