វិស័យធំៗចំនួន៣ នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រា៤,៨% សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% សម្រាប់ឆ្នាំ២០២២ ដោយសារតែកំណើននៃវិស័យចំនួន ៣ធំៗ ក្នុងនោះរួមមានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ខណៈសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ២,៤%។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានឱ្យដឹងថា តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ២,៤%។ ការប៉ាន់ស្មានអត្រាកំណើននេះ គឺមាននិន្នាការ ស្រដៀងគ្នាទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ក្នុងរង្វង់ប្រមាណ ២,០%។

សេចក្តីព្រាងច្បាប់បានបញ្ជាក់ដូច្នេះថា ៖

«សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស (ផលិតផលសរុបក្នុងស្រុក) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤ ១៦២ ពាន់លានរៀល ឬសមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាមេរិក បើធៀបនឹង ១ ៧៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១»

កំណើននេះគាំទ្រដោយការបន្តកើនឡើងនេះនៃវិស័យសេដ្ឋកិច្ចសំខាន់ៗដូចខាងក្រោម៖

ទី១. វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា ៧,៧% ក្នុងឆ្នាំ ២០២២ ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៅក្នុងកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានរំពឹងថានៅបន្តសម្រេចបាននូវកំណើនទាប។ អនុវិស័យកាត់ដេរ ត្រូវបាន រំពឹងថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកនៃភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក និងចិន ស្របជាមួយការរំពឹងទុកការបង្វែររោងចក្រពី ប្រទេសម៉យ៉ាន់ម៉ា គួបផ្សំនិងការដាក់ចេញនៃយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥។

ទី២. វិស័យសេវាកម្ម ត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអត្រា ៤១% ក្នុងឆ្នាំ ២០២២ ពីកំណើនត្រឹម ០,៣% ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានរំពឹងថានឹងងើបឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងកម្រិត ទាបទាំងទំហំ និងអត្រាកំណើន ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងល្បឿន យឺតនៃភ្ញៀវទេសចរអន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិត្រូវបានងើបឡើងវិញ ក្នុងសន្ទុះលឿនជាង នៅពេលដែលការរាតត្បាតក្នុងសហគមន៍មានការស្រាកស្រាន្ត និងគ្រប់គ្រងបាន។ ស្របពេលនឹងការងើបឡើងវិញនៃអនុវិស័យគាំទ្រដល់សកម្មភាពដឹកជញ្ជូន និងនិន្នាការនៃការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណេត គួបផ្សំនឹងការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលនឹងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ ឌីជីថលនៅកម្ពុជា។

ទី៣. វិស័យកសិកម្ម ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ក្នុង ឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន ១,៤% ក្នុងឆ្នាំ២០២១ ដោយសារការំពឹងទុកន ការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ។ អនុវិស័យដំណាំ ត្រូវបានរំពឹងថានឹងនឹងបន្តកំណើនល្អប្រសើរ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលបន្តជំរុញ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគជាមួយរាជរដ្ឋាភិបាល ពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។

ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤,៨% ក្នុងបរិបទនៃការកើនឡើងនូវភាពមិនប្រាកដប្រជាទាំងក្នុង និងក្រៅប្រទេស រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញអនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលនឹងត្រូវបានដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ព្រមជាមួយនឹងកាដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលក្នុងគោលបំណងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជំរុញកំណើនឡើងវិញ។ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ និរន្តរភាព និងបរិយាបន្ន ក្នុងរយៈពេលវែងផងដែរ ដោយឈរលើសសរស្តម្ភចំនួន៣ (ឬហៅថា 3Rs) ដូច ជា៖

សសរស្តម្ភទី១-ការស្តារ (Recovery) តាមរយៈការកសាងមូលដ្ឋានរឹងមាំ សម្រាប់ស្ដារសេដ្ឋកិច្ចឱ្យវិលស្ថិតលើមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានា សុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការរស់ឡើងវិញនៃធុរកិច្ច ដែលមានសក្តានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស សំដៅជំរុញការងើបឡើងវិញនូវ ជីវភាពប្រជាជន ក៏ដូចជាផ្នែកអាជីវកម្ម និងធុរកិច្ច និងសង្គមទាំងមូល។


សសរស្តម្ភទី២-ការកែទម្រង់ (Reform) តាមរយៈការបន្តដាក់ចេញនូវវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍ ឌីជីថលូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ចទាំងវិស័យសាធារណៈ និងវិស័យឯកជន។ សសរស្តម្ភទី៣-ការកសាងភាពធន់(Resilience) តាមរយៈការពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធភាព និងការធានាចីរភាព និងបរិយាបន្នកម្មនៃការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់