អាថ៌កំបាំងចំនួន៣នៅពីក្រោយភាពជោគជ័យរបស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង

ភ្នំពេញ ៖ តាមរយៈផេកផ្លូវការរបស់កំពូលមហាសេដ្ឋីនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់ពីគន្លឹះ និងក្បួននៃការធ្វើអាជីវកម្មដែលអាចនាំទៅរកការទទួលបានភាពជោគជ័យ ក្នុងន័យចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទៅដល់បណ្តាសាធារណជន ក៏ដូចជាអ្នកដែលមានបំណងប្រឡូកនៅក្នុងមុខជំនួញគ្រប់ប្រភេទនៅកម្ពុជា ។

ថ្វីត្បិតតែការចាប់ផ្តើមអាជីវកម្មអាចជាបទពិសោធន៍ដ៏ពិបាក ប៉ុន្តែកំពូលមហាសេដ្ឋីប្រចាំនៅកម្ពុជាដែលមុខជំនួញច្រើនប្រភេទនៅក្នុងដៃ អ្នកឧកញ៉ា គិត ម៉េង ជឿជាក់លើមូលដ្ឋានគ្រឹះចំនួន៣សំខាន់ ដើម្បីធ្វើឱ្យអាជីវកម្មដំណើរការទៅមុខ រួមមាន ចក្ខុវិស័យ ការផ្តល់ឱ្យ និងភាពជឿទុកចិត្ត។

១.​ ចាប់ផ្តើមជាមួយចក្ខុវិស័យ ៖ វាជារឿងល្អដែលមានក្តីសុបិនខ្ពស់ និងការប្រាថ្នាធំ ហើយគិតឱ្យបានជ្រៅ។ ចក្ខុវិស័យរបស់អ្នកមិនត្រឹមតែសំដៅលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យមួយដើម្បីសម្រួល ឬធ្វើឱ្យជីវិតអ្នកដទៃប្រសើរឡើង។ ជិត៣០ឆ្នាំមុន ក្នុងនាមខ្ញុំជាយុវជនខ្មែរ ខ្ញុំបានត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងក្តីសុបិនដ៏មានមហិច្ឆតាមួយ ដើម្បីជួយលើកស្ទួយជីវភាពប្រជាជនកម្ពុជា។  ថ្ងៃនេះខ្ញុំមានទស្សនៈដូចគ្នា ហើយនៅតែបន្តខិតខំធ្វើឱ្យវាក្លាយជាការពិត។

២. រក្សាការសន្យា ៖ សុច្ចរិតភាព គឺជាលក្ខណៈយ៉ាងសំខាន់ និងចាំបាច់។ សូមចងចាំថាការចាប់ផ្តើមអាជីវកម្មរបស់អ្នកត្រូវបានបង្កើតឡើងដោយការជឿទុកចិត្ត គុណធម៌ ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នាដែលជាគ្រឹះសំខាន់ក្នុងការផ្តល់នូវអ្វីដែលយើងបាននិយាយថាយើងនឹងផ្តល់ឱ្យទៅដៃគូអាជីវកម្មរបស់យើង។ សូមចាប់ផ្តើមដោយការផ្តល់នូវអ្វីដែលអ្នកបានសន្យា។

៣. សន្សំភាពជឿទុកចិត្ត ៖ ការធ្វើបានល្អនៅក្នុងអាជីវកម្មមួយនឹងជួយអ្នកឱ្យទទួលបានភាពជឿទុកចិត្តនៅក្នុងអាជីវកម្មបន្តបន្ទាប់ដែលអ្នកចង់បង្កើតទៀត។ អ្នកអាចទទួលបានភាពជឿទុកចិត្តរបស់អ្នក មិនត្រឹមតែពីអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែពីស្ថាប័នហិរញ្ញវត្ថុ និយ័តករ និងវិនិយោគិនរបស់អ្នកទៀតផង។  ភាពជឿទុកចិត្តនឹងជួយឱ្យអាជីវកម្មរបស់អ្នកមាននិរន្តរភាពក្នុងរយៈពេលវែង។

នៅខាងចុងអត្ថបទនៃការចែករំលែកនេះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ជាពិសេសថា

“ខ្ញុំមិនបញ្ឈប់នៅចំណុចនេះទេ  ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម