TikTok ប្រកាសឲ្យបុគ្គលិកចូលធ្វើការវិញ ត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍

ញូវយ៉ក៖ កម្មវិធីវិដេអូខ្លីៗដ៏ល្បីល្បាញ TikTok កាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញសេចក្តីប្រកាសមួយជាផ្លូវការទៅកាន់បុគ្គលិករបស់ខ្លួនដែលអនុញ្ញាតឲ្យអ្នកខ្លះអាចធ្វើការពីចម្ងាយបាន ហើយអ្នកខ្លះទៀតអាចធ្វើការយ៉ាងច្រើនត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ពេលត្រឡប់ចូលមកធ្វើការនៅការិយាល័យវិញ។

TikTok ក៏នឹងផ្តល់ជម្រើសទៅដល់បុគ្គលិករបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសចិនផងដែរថា ប្រសិនបើពួកគេចង់ធ្វើការងារពីចម្ងាយតែម្តងក៏បាន ដោយគ្រាន់តែសុំការអនុញ្ញាតពីសំណាក់ប្រធានផ្នែករបស់ពួកគេប៉ុណ្ណោះ ហើយគោលការណ៍នេះនឹងចាប់ផ្តើមអនុវត្តនៅតាមការិយាល័យផ្សេងៗទៀតនៅក្នុងប្រទេសអាមេរិក អង់គ្លេស និងអៀរឡង់ផងដែរ ដោយរាប់បញ្ចូលទាំងបុគ្គលិកពេញម៉ោង និងបុគ្គលិកហាត់ការ។

នៅអំឡុងពេលនៃវិបត្តិកូវីដ TikTok នៅតែបានបន្តធ្វើការជ្រើសរើសបុគ្គលិករាប់ពាន់នាក់នៅតាមបណ្តាទីផ្សារនានាលើពិភពលោក ដោយមកដល់ពេលនេះខ្លួននៅតែដាក់ឲ្យបុគ្គលិកទាំងអស់ក្នុងការធ្វើការងារពីចម្ងាយនៅឡើយ ហើយក៏មិនទាន់បានកំណត់យកពេលវេលាច្បាស់លាស់ណាមួយដើម្បីឲ្យត្រឡប់មកបំពេញការងារទាំងស្រុងនៅក្នុងការិយាល័យវិញនោះដែរ។

អ្វីដែលជាការគួរឲ្យកត់សម្គាល់ត្រង់ថា រហូតមកដល់ពេលនេះ TikTok បានដំណើរការនៅក្នុងបណ្តាប្រទេសធំៗលើពិភពលោកជាច្រើនរាប់តាំងប្រទេសមហាអំណាចសេដ្ឋកិច្ចផងដែរ ដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ សិង្ហបុរី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង​ និងប្រទេសជប៉ុនជាដើម ដោយក្នុងនោះអាមេរិកគឺជាទីផ្សារក្រៅស្រុកធំបំផុតរបស់ខ្លួន ដែលមានទីតាំងនៅ Mountain View hub, California, Los Angeles, New York, Austin និង Texas។

ផ្អែកតាមការស្ទាបស្ទង់មតិកាលពីពេលកន្លងទៅដោយកាសែតរ៉យទ័របានបញ្ជាក់ថា បុគ្គលិករបស់ខ្លួនមួយភាគធំគឺមិនមានបំណងក្នុងការវិលត្រឡប់មកចូលធ្វើការនៅការិយាល័យវិញនោះទេ ដោយសារការព្រួយបារម្ភអំពីការរាតត្បាតនៃវិរុសកូវីដ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកគោលការណ៍ធ្វើការងារតាមបែបពាក់កណ្តាលពីចម្ងាយ និងពាក់កណ្តាលទៀតនៅការិយាល័យជំនួសវិញ។

មកដល់ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកដូចជា Apple Inc, Google, Amazon និង Alibaba ជាដើម សុទ្ធតែបានចាប់ផ្តើមអនុវត្ត ឬសាកល្បងធ្វើតេស្តគោលការណ៍ធ្វើការងារថ្មីបែបនេះជាមួយនឹងបុគ្គលិករបស់ខ្លួនផងដែរគិតចាប់តាំងតែពីដើមឆ្នាំ២០២១រហូតមកម្ល៉េះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ