កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាផ្តើមពង្រីកផលិតកម្មកែច្នៃ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ

កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា Cambodia Fresh Farm ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល បាន និងកំពុងផ្តោតសំខាន់ទៅលើការចិញ្ចឹមត្រីទីឡាព្យា ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលបន្តមានការកើនឡើងជាលំដាប់នាពេលបច្ចុប្បន្ន។

លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា Cambodia Fresh Farm បានលើកឡើងថា កសិដ្ឋានមួយនេះបានបង្កើតនៅឆ្នាំ2017 លើផ្ទៃដីសរុប 4.5ហិកតា និងមានចំនួន 21ស្រះ។ បច្ចុប្បន្នមានបុគ្គលិកក្នុងកសិដ្ឋានចំនួន4នាក់ ដោយក្នុងនោះមានបុក្គលិកជំនាញម្នាក់ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ហើយក្រៅពីនោះពួកគេទទួលបានការបណ្តុះបណ្តាលបច្ចេក​ទេសចិញ្ចឹមត្រីទីឡាព្យាពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប(ខេត្តព្រៃវែង)។

លោកបានបញ្ជាក់ថា Cambodia Fresh Farm បានប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យដើម្បីលើកកម្ពស់គុណភាពត្រីមានដូចជា ម៉ាស៊ីនលាយទឹកសម្លាប់មេរោគដោយស្វ័យប្រវត្តិ ដោយទទួលបានការគាំទ្រពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ធ្វើឱ្យកសិដ្ឋានបានសម្រេចចិត្តដាក់ទុនវិនិយោគសាងសង់រោងសិប្បកម្មកែច្នៃផលត្រីសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារទំនើប AEON ភោជនីយដ្ឋាន និងសណ្ឋាគារផ្សេងៗទៀត ហើយ គ្រោងនឹងសហការជាមួយអង្គការទស្សនពិភពលោក (World Vision) ក្នុងភាពជាដៃគូភ្ជាប់ជាមួយកសិករចិញ្ចឹមផ្គត់ផ្គង់ឱ្យខ្សែចង្វាក់កែច្នៃ។

លោក ចៅ សួស្តី បានបន្ថែមថា អនុវត្តតាមបច្ចេកទេសជប៉ុន ត្រី1ក្បាលអាចកែច្នៃបាន14ប្រភេទមុខទំនិញ រួមទាំងស្រការត្រីក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាង​សម្អាតត្រីក៏យកទៅធ្វើជីផងដែរ។ ដោយអនុវត្តតាមស្តង់ដារបច្ចេកទេស ធ្វើឱ្យទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃត្រីចេញពីកសិដ្ឋាននេះ ជាក់ស្តែងការបញ្ជាទិញបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងរយៈពេល 5ខែដើមឆ្នាំ2021នេះកសិដ្ឋានលក់សាច់ត្រីកែច្នៃស្រស់បាន 7តោន។

បច្ចុប្បន្ន ដោយតម្រូវការមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើន) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់10លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម វេង សាខុន បានកោតសរសើរ និងគាំទ្រ លើកទឹកចិត្តឱ្យកសិដ្ឋានបន្តរក្សាការខិតខំពង្រឹង និងពង្រីកផលិតកម្មចិញ្ចឹមត្រីបន្ថែម ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ស្វែងរកដៃគូផលិត ភ្ជាប់បណ្តាញទីផ្សារសម្រាប់ការផ្គត់ផ្គង់ឱ្យសិប្បកម្មកែច្នៃ ហើយត្រូវបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងបង្កើតការងារ។

ឯកឧត្តម វេង សាខុន បានសម្តែងនូវសុទិដ្ឋិនិយមថានឹងទទួលបានជោគជ័យ ព្រោះមានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:ស្ថានទូត និងអង្គការ JICA ពិសេសទីផ្សារប្រទេសជប៉ុន។ ម្ហូបជប៉ុន (សាច់ត្រីស្រស់) បានផលិតនៅកម្ពុជានេះជាជំហានចាប់ផ្តើមថ្មីមួយប្រកបទៅដោយការជឿជាក់ និងកិច្ចសហការគាំទ្រពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ដោយសង្ឃឹមថានាពេលអនាគតខ្សែច្រវាក់ផលិតកម្មចិញ្ចឹម និងផលិតកម្មកែច្នៃ នឹងមានការរីកចម្រើនទ្វេឡើងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ហើយឈានទៅធ្វើការនាំចេញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម

បទពិសោធជាង៥០ឆ្នាំខាងគ្រឿងសំអាង Martha Tilaar Group មើលឃើញពីការចែករំលែកទៅសង្គមជាកិច្ចការងារសំខាន់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2024

ក្រុមហ៊ុនគ្រឿងសម្អាង The Martha Tillaar Group តែងតែចែករំលែកផលចំណេញរបស់ខ្លួនទៅកាន់សង្គមវិញ ជាពិសេសសម្រាប់មនុស្សស្រី និងសហគមន៍ដែលជាអ្នករកប្រាក់ចំណូល

ADB ព្យាករវិស័យកសិកម្មនឹងកើនឡើង១,៣%ក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា វិស័យកសិកម្មកម្ពុជា នឹងកើនឡើង១,៣ភាគរយក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥ ។

ច្បាប់​វិនិយោគថ្មីរបស់​កម្ពុជា កំពុងហុចផល​ដល់​ការវិនិយោគ​​ថ្មីៗ និងជំរុញកំណើន​សេដ្ឋកិច្ច​របស់ខ្លួន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/04/2024

ច្បាប់​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រកម្ពុជា​កំពុងតែហុច​ផល​ផ្លែផ្កាជា​បន្តបន្ទាប់​ដល់​កម្ពុជា​ ក្រោមការបណ្តាក់ទុនវិនិយោគទាំងអ្នកខាងក្នុង និងមកពីក្រៅ​ប្រទេស​

ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនកើនឡើងដល់ ៥,៣ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

រដ្ឋាភិបាលចិនប្រកាសថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងក្នុងអត្រា ៥,៣ ភាគរយ ដោយគិតចាប់ពីខែមករា ដល់ខែមីនា លើសពីការព្យាករណ៍ ៤,៨ ភាគរយ

តម្លៃមាសឡើងថ្លៃជាង ២ ៤០០ ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៤៣១ ដុល្លារក្នុងមួយអោន ប៉ុន្តែបានធ្លាក់ចុះបន្តិចនៅថ្ងៃពុធ សប្ដាហ៍នេះនៅត្រឹម ២ ៣៨១ ដុល្លារក្នុងមួយអោន

សិប្បកម្មកែច្នៃ និងផលិតនំល្ពៅស្ងួត ស្រួយ ឆ្ងាញ់ កំពុងជួយដល់ជីវភាពសហគមន៍

ជំនួញ, ព្រឹត្តិការណ៍

• 17/04/2024

ល្ពៅ ជាបន្លែម្យ៉ាងដែលមានផ្ទុកនូវជីវជាតិល្អៗសម្រាប់ទ្រទ្រង់ និងបំប៉នសុខភាពរាងកាយ ដែលគេអាចយកមកធ្វើម្ហូបអាហារក៏បាន ធ្វើជាបង្អែមក៏បាន ខណៈដែលបច្ចុប្បន្ននេះមានសិប្បកម្មមួយកន្លែងបានយកផ្លែល្ពៅនេះមកច្នៃជាបង្អែមស្ងួត ឬជាប្រភេទនំស្រួយៗ

“ប្រាក់រៀល” បានដាក់ឱ្យជួញដូរជាលើកដំបូងនៅលើទឹកដីនៃប្រទេសជប៉ុន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/04/2024

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex សហការគ្នាដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងតូក្យូ ប្រទេសជប៉ុន