fbpx

តានតឹងខ្លាំងរឿងលុយ និងបំណុល សាកល្បងវិធីសាមញ្ញទាំងនេះកុំឱ្យវាក្លាយទៅជាស្ត្រេស

លុយ និងបំណុល ៖ មនុស្សភាគច្រើនគឺតែងតែមានអារម្មណ៍បាក់ទឹកចិត្ត តានតឹង ធុញថប់ខ្លាំងនៅពេលដែលពួកគេត្រូវជួបបញ្ហាប្រឈមមុខជាច្រើនដែលលំបាកដោះស្រាយក្នុងនោះអាចមានដូចជាការបាត់បង់ការងារអារម្មណ៍ថាអត់ប្រយោជន៍ និងត្រូវប្រឈមនឹងការគិតដោះស្រាយបញ្ហាបំណុលតែម្តង។

ពួកគេក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អគិតច្រើននិងសូម្បីតែនិយាយអំពីបញ្ហានេះទៅកាន់អ្នកដទៃដោយសារមានភាពខ្មាសអៀន។បញ្ហានេះនឹងមានចំនួនកាន់តែច្រើនទៅ និងទំងន់កាន់តែធ្ងន់ទៅរហូតធ្វើឲ្យមនុស្សមួយចំនួនដល់ថ្នាក់គិតខ្លីធ្វើរឿងមិនល្អៗក៏ថាបាន និងកើតទៅជាជំងឺស្ត្រេសនាពេលខាងមុខ៖

អ្នកត្រូវចាំថា ១ បញ្ហាគឺ ១០០០ ដំណោះស្រាយ ប៉ុន្តែមុនពេលដែលអ្នកអាចគិតរកដំណោះស្រាយបានចាំបាច់ត្រូវចាំថាអ្នកត្រូវមានសុខភាពផ្លូវចិត្តដ៏ល្អមួយផងដែរ។ ធ្វើយ៉ាងណាទើបធ្វើឲ្យអ្នកអាចគេចចេញពីកង្វល់ខាងលើនេះ? តាមពិតការអនុវត្តសកម្មភាពសាមញ្ញៗខាងក្រោមគឺពិតជាជួយឲ្យអ្នកមានភាពធូរស្រាលពីបញ្ហានេះ៖

ធ្វើឲ្យខ្លួនរវល់ និងសកម្ម ៖ ជួបមិត្តភ័ក្តផឹកកាហ្វេជជែកពិភាក្សាគ្នាលេង បន្តធ្វើបច្ចុប្បន្នភាព CV របស់អ្នក ហើយបើសល់ពេលវេលាខ្លះកុំនៅស្ងៀម ព្រោះថានឹងនឹកឃើញតែបញ្ហាជាប់ជានិច្ច ដូចនេះការហាត់ប្រាណ ឬលេងកីឡាគឺជារឿងល្អបំផុត។

ប្រឈមមុខទៅនឹងភាពភ័យខ្លាច ៖ បើអ្នកមានបំណុលច្រើន និងបញ្ហាច្រើនក្នុងពេលដំណាលគ្នានោះគឺត្រូវតែប្រឈមមុខជាមួយនឹងវា។ ត្រូវបែកចែកពេលវេលារបស់អ្នកក្នុងមួយថ្ងៃៗឱ្យបានច្បាស់លាស់ ក្រៅតែពីការធ្វើការ និងរកស៊ីហើយនោះ ត្រូវគិតរៀបចំបញ្ហាទាំងនោះទៅជាបញ្ជីអាទិភាពដែលត្រូវដោះស្រាយ ប៉ុន្តែថាតើមួយណាគួរដោះស្រាយមុនគេ ឬមួយណាត្រូវដោះស្រាយដោយរបៀបណា?

កុំពិសារជាតិស្រវឹងច្រើនពេក ៖ មនុស្សភាគច្រើនគិតថាការផឹកស្រាដើម្បីលុបចោលការគិតច្រើន និងការពិបាកចិត្ត ហើយងាយស្រួលគេងជាងមុន ប៉ុន្តែអ្នកត្រូវចាំថានៅពេលដែលចាប់ផ្តើមធ្វើបែបនេះអ្នកនឹងចំណាយលុយកាន់តែច្រើនជាងមុន ជាពិសេសសុខភាពរបស់អ្នកនឹងចាប់ផ្តើមទ្រុឌទ្រោមទាំងប្រាជ្ញា និងស្មារតី ដូចនេះមុន និងក្រោយអ្នកនឹងកាន់តែទន់ខ្សោយចំពោះការដោះស្រាយបញ្ហា។

កុំបោះបង់ទំលាប់ការងារប្រចាំថ្ងៃរបស់អ្នក៖ ងើបឡើងម៉ោងដែលអ្នកធ្លាប់ធ្វើ និងគេងម៉ោងដែលអ្នកចូលគេង។ អាហារពេលព្រឹក អាហារពេលថ្ងៃ និងល្ងាចទៅតាមពេលវេលាធម្មតា។ បន្តធ្វើការងារជាធម្មតា ស្វែងរកប្រភពចំណូលថ្មីនៅពេលដែលអ្នកសល់ពេលវេលា ដូចនេះចំណូលរបស់អ្នកមានតែកើនឡើង។ វាដូចជាការហាត់ប្រាណដែរនៅពេលដែលទៅហាត់យកសាច់ដុំនោះ ត្រឹមមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែ អ្នកនឹងមិនទាន់ឃើញមានអ្វីប្រែប្រួលនោះទេ ប៉ុន្តែកន្លះឆ្នាំក្រោយទើបអ្នកអាចមើលឃើញលទ្ធផល។

សាកល្បងស្វែងរកប្រភពចំណូលថ្មី៖ វាជារឿងមិនល្អនោះទេប្រសិនបើថៅកែ ឬមេរបស់អ្នកបានដឹងថាអ្នកកំពុងមានការងារធ្វើមួយផ្សេងទៀតក្នុងពេលជាមួយគ្នា ប៉ុន្តែអ្នកត្រូវស្វែងរកប្រភពចំណូលណាដែលមិនប៉ះពាល់ដល់ការងារស្នូល ឬការងារពេញម៉ោងរបស់អ្នក។

ពិចារណាឡើងវិញចំពោះបំណុល ៖ តើបំណុលរបស់អ្នកជាបំណុលប្រភេទណា? អ្នកគួរចាប់ផ្តើមធ្វើការសិក្សាឡើងវិញថា តើអ្នកអាចធ្វើការខ្ចីបំណុលបន្ថែមដោយរក្សាការបង់នៅដដែលប្រចាំខែដើម្បីយកមកពង្រីកអាជីវកម្ម បង្កើនប្រភពចំណូលដែរឬទេ? គួរតែពិចារណាប្តូរកម្ចីទៅធនាគារផ្សេងដែលមានការប្រាក់ទាបដែរឬទេ?

ជួបជាមួយនឹងអ្នកជំនាញផ្លូវចិត្ត៖ ជាមធ្យម ៣ ខែម្តងអ្នកអាចស្វែងរកប្រឹក្សាពីគ្រូពេទ្យបញ្ហាសុខភាពផ្លូវចិត្តដើម្បីធានាបានថា អ្នកមានភាពធូរស្រាលផ្នែកផ្លូវស្មារតី និងអារម្មណ៍ ឬក៏យ៉ាងណា? ដូចនេះអ្នកនឹងអាចដាក់ផែនការថ្មីសម្រាប់ខែបន្ទាប់។

សូមសាកល្បងអនុវត្តនូវវិធីសាស្ត្រដូចដែលបានលើកមកបង្ហាញខាងលើនេះជឿថា បញ្ហារបស់អ្នកនឹងមានភាពធូរស្រាលជាងមុនជាក់ជាមិនខាន៕

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ពីពលករធ្វើការចំណាកស្រុកងាកមកចិញ្ចឹមចង្រិតខ្មៅរកបានចំណូលរាប់រយដុល្លារក្នុងមួយខែ

ការចិញ្ចឹមចង្រិតជាមុខរបរមួយដែលអាចរកចំណូលបានគួរសមគ្រាន់ទំនុកបម្រុងជីវភាពគ្រួសារ និងមានទីផ្សារល្អ ដែលអាចធ្វើឡើងបាននៅតាមផ្ទះ និង​មិន​សូវមានផលលំបាកដូចការ…
ជំនួញ, ព្រឹត្តិការណ៍

LG សហការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កើតរោងចក្រតម្លៃជាង 1,000 លានដុល្លារផលិតថ្មរថយន្តអគ្គិសនី

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង LG បានសហការជាមួយក្រុមហ៊ុន IBC ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ក្នុងការបង្កើតរោងចក្រថ្មីមួយដើម្បី…
ព្រឹត្តិការណ៍, អចលនទ្រព្យ, អត្ថបទពាណិជ្ជកម្ម

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង 51ភាគរយហើយ

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង 190គីឡូម៉ែត្រតភ្ជាប់ពីភូមិ1 សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ1 …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កូវីដនឹងបន្តធ្វើឲ្យសេដ្ឋកិច្ចហ្វីលីពីនខាតបង់ ៨០០ពាន់លានដុល្លារទៀតក្នុងរយៈពេលខាងមុខ

ប្រទេសហ្វីលីពីននឹងត្រូវប្រឈមមុខទៅនឹងការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងរយៈពេលវែងបន្ថែមទៀតក្នុងទំហំរហូតទៅដល់ប្រមាណជា ៨០២ ពាន់លានដុល្លារដោយសារបញ្ហាវិបត្តិកូវីដ…..
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ប្រវត្តិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ត្រូវបានបង្កើតឡើង​ក្នុងសម័យសង្គមរាស្ត្រនិយម​ដោយ​ព្រះរាជក្រមលេខ 661 ចុះថ្ងៃទី29 ខែមិថុនា ឆ្នាំ1951។ កិច្ចដំណើរការ​របស់អគ្គ…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ហ្វាំងឡង់រកឃើញបច្ចេកវិទ្យាយកសរីរាង្គពីក្នុងដីផ្សំជាមួយ CO2 ផលិតជាអាហារមានប្រូតេអ៊ីនខ្ពស់ជំនួសសាច់សត្វ

ក្រុមអ្នកវិទ្យាសាស្ត្រហ្វាំងឡង់បានសិក្សាស្រាវជ្រាវរកឃើញវិធីសាស្ត្រក្នុងការទាញយកសារធាតុសរីរាង្គពីក្នុងដីផ្សំជាមួយឧស្ម័ន CO2 បង្កើតបានជាអាហារសរីរាង្គជំនួសសាច់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

Apple គ្រោងវិនិយោគថ្មី 430ពាន់លានដុល្លារទៀតនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក

នៅសប្តាហ៍នេះក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញ​ Apple បានធ្វើការប្រកាសថាខ្លួនបានរៀបចំផែនការវិនិយោគថ្មី​មួយទៀតក្នុង​ការចាក់បញ្ចូល​ប្រាក់​​រហូតទៅដល់430ពាន់…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ចិននៅតែជាទីផ្សារដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ ដែលអាចជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ

ប្រទេសចិននៅតែជាទីផ្សារដ៏ធំ និងសំខាន់បំផុតរបស់បណ្តាប្រទេសនានានៅលើសាកលលោក ដោយក្នុងនោះរាប់បញ្ចូលទាំងប្រទេស​អាល្លឺម៉ង់​ផង​ដែរ ដែលកំពុងព្យាយាមពង្រឹងលទ្ធ…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ប្លែកៗ រ៉ែដ៏កម្របំផុតនៅក្នុងផែនដីដែលជប៉ុនរកឃើញមានតម្លៃមិនអាចគណនាបាន

ធនធានរ៉ែដ៏កម្របំផុតរបស់ពិភពលោកត្រូវបានរកឃើញដោយប្រទេសជប៉ុន និងស្ថិតនៅក្នុងដែននៃតំបន់សេដ្ឋកិច្ចពិសេសជប៉ុន ដែលមានតម្លៃមិនអាចគណនាបាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

តើអ្នកបានដឹងអ្វីខ្លះពីគម្រោងនៃកិច្ចប្រជុំ G7 ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ?

កិច្ចប្រជុំ G7 ដែលយើងគ្រប់គ្នាស្គាល់ថា ជាកិច្ចប្រជុំនៃបណ្តាប្រទេសមេដឹកនាំ…

AMS ECONOMY
@amseconomy