មូលហេតុធំៗចំនួន៣ ដែលសេដ្ឋីនៅជុំវិញពិភពលោកនិយមទុកលុយនៅប្រទេសស្វីស

ចំណេះដឹង ៖ នៅពេលគេនិយាយពីទីកន្លែងសម្រាប់រក្សាទុកទ្រព្យសម្បត្តិរបស់សេដ្ឋី និងមហាសេដ្ឋីជុំវិញពិភពលោក គេតែងមើលឃើញធនាគារស្វីសមុនគេបង្អស់។ ប្រព័ន្ធធនាគារនៅប្រទេសស្វីសត្រូវបានគេចាត់ទុកថាជាទីកន្លែងដែលមានសុវត្ថិភាពបំផុតក្នុងការរក្សាទុកទ្រព្យសម្បត្តិមិនថាជាសាច់ប្រាក់ ឬរបស់មានតម្លៃដូចជាមាសជាដើម។

បើទោះបីជាប្រទេសស្វីសមិនមែនជាមហាអំណាចសេដ្ឋកិច្ច ឬយោធាក៏ដោយ ប៉ុន្តែប្រទេសតូចមួយនេះមានសមត្ថភាពរក្សាទុកទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុតរបស់ពិភពលោកសព្វថ្ងៃ។ តើមានអាថកំបាំងអ្វីនៅពីក្រោយភាពជោគជ័យរបស់ប្រព័ន្ធធនាគារប្រទេសស្វីសនេះ ? អត្ថបទមួយនេះនឹងស្រាយចម្ងល់របស់លោកអ្នក។

វាមិនមែនជារឿងចៃដន្យនោះឡើយដែលប្រទេសស្វីសមានប្រព័ន្ធធនាគារដ៏ល្អឯកនេះ។ មានមូលហេតុធំៗចំនួន៣ ដែលធនាគារនៅប្រទេសស្វីសខុសប្លែកពីធនាគារទាំងឡាយជុំវិញពិភពលោក។

១. ប្រព័ន្ធធនាគារស្វីសរក្សាទុកព័ត៌មានអតិថិជនជាសម្ងាត់ ៖ នេះគឺជាលក្ខណៈវិសេសលើសគេរបស់ធនាគារស្វីស។ ច្បាប់របស់ប្រទេសស្វីសបានកំណត់យ៉ាងតឹងរឹងអំពីការរក្សាទុកទិន្នន័យធនាគារផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ បើមានធនាគារស្វីសណាមួយធ្វើឲ្យបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ធនាគារនោះនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ មានន័យថាធនាគារនោះបានធ្វើខុសច្បាប់។ មិនមានរដ្ឋាភិបាលបរទេស ឬជនណាមួយអាចស៊ើបអង្កេតទៅលើគណនីយនៅក្នុងធនាគារស្វីសបានឡើយ។ នេះមានន័យថាបើអ្នកមានលុយទុកនៅធនាគាស្វីស គ្មាននរណាម្នាក់ផ្សេងដឹងពីគណនីយធនាគាររបស់អ្នកឡើយ ដែលនិយាយបានថាគណនីយធនាគារស្វីសរបស់អ្នកជាព័ត៌មានសម្ងាត់។ ក៏ប៉ុន្តែច្បាប់នេះមានករណីលើកលែងនៅពេលដែលម្ចាស់គណនីយស្ថិតនៅក្រោមការស៊ើបអង្កេតផ្លូវច្បាប់ ដូចជាការជួញដូរថ្នាំញៀន បទឧក្រិដ្ឋ ឬសកម្មភាពភារវកម្មជាដើម។

២. ប្រាក់តម្កល់ជារូបិយប័ណ្ណដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ៖ លុយ Swiss franc គឺជារូបីយប័ណ្ណផ្លូវការ និងតែមួយគត់របស់ប្រទេសស្វីស។ Swiss franc ត្រូវបានគេចាត់ទុករូបិយប័ណ្ណដ៏មានសុវត្ថិភាពបំផុតរបស់ពិភពលោក។ រូបិយប័ណ្ណនេះមានអត្រាអតិផរណា០% ដែលមានន័យតម្លៃលុយស្វីសគឺនៅថេរមិនថាទុកចោលប៉ុន្មានឆ្នាំក៏ដោយ។ ងាកទៅមើលប្រាក់ដុល្លាអាមេរិកវិញ ធនាគារកណ្តាលអាមេរិកបានព្យាករណ៍កាលពីខែកញ្ញាថា អតិផរណាប្រចាំឆ្នាំ២០២១របស់ប្រាក់ដុល្លាអាមេរិកមានអត្រាលើសពី៤%។ នេះបញ្ជាក់ថាប្រាក់ Swiss franc របស់ប្រទេសស្វីសមានសុវត្ថិភាពខ្ពស់ណាស់ក្នុងការរក្សាទុករយៈពេលយូរ។ កត្តានេះកើតមានដោយសារមូលហេតុធំមួយគឺរូបិយប័ណ្ណនៃប្រទេសជាច្រើនជុំវិញពិភពលោកបោះពុម្ពលុយថ្មីជាទម្រង់ឌីជីថលយ៉ាងច្រើនដើម្បីប្រើប្រាស់ ដោយឡែកលុយស្វីសមានការតម្កល់ជាមាសលើសពី៤០%នៃតម្លៃលុយសរុប។

៣. ភាពរឹងម៉ាំនៃសេដ្ឋកិច្ច និងនយោបាយប្រទេសស្វីស ៖ ស្ថិរភាពតម្លៃលុយ Swiss franc ក៏ពឹងផ្អែកទៅលើសេដ្ឋកិច្ចប្រទេសផងដែរ។ ប្រទេសស្វីសមានប្រព័ន្ធសេដ្ឋកិច្ចរឹងមាំខ្លាំងដែលរក្សាបានទាំងលំនឹងម៉ាក្រូសេដ្ឋកិច្ច និងលំនឹងរូបីយប័ណ្ណជាតិ។ ងាកទៅមើលស្ថានភាពនយោបាយវិញ ប្រទេសស្វីសជាប្រទេសអព្យាក្រឹតពេញលេញ និងត្រូវបានគេរាប់ចាត់ទុកជាប្រទេសកម្រដែលជាទឹកដីគ្មានសង្គ្រាមចាប់តាំងពីឆ្នាំ១៥០៥​ រហូតមក។ ស្វីសជាប្រទេសមួយក្នុងទ្វីបអឺរ៉ុប ហើយទោះបីជាសង្គ្រាមលោកទាំង២លើកផ្ទុះឡើងនៅពាលពេញទ្វីបអឺរ៉ុបក៏ដោយ ក៏ពុំដែលមានសង្គ្រាមកើតឡើងនៅទឹកដីប្រទេសស្វីសឡើយ ដែលនេះធ្វើឲ្យប្រទេសស្វីសមិនធ្លាប់រងការខូតខាតដូចប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោកនោះទេ។ បើមានសង្គ្រាមលោកលើកទី៣ទៀត ក៏ប្រទេសស្វីសទំនងជានៅតែជាទឹកដីមានសុវត្ថិភាព ជៀសផុតពីសង្គ្រាមផងដែរ។ ធនាគារស្វីសភាគច្រើនមិនចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម ដូចជាប្រាក់កម្ចី ឬការវិនិយោគនោះទេ ដោយគោលបំណងចម្បងតែមួយគត់គឺរក្សាសុវត្ថិភាពទ្រព្យសម្បត្តិអតិថិជនរបស់ខ្លួន។ ហេតុផលធំៗទាំងនេះហើយ ដែលធនាគារស្វីសត្រូវបានគេចាត់ជាស្ថានសួគ៌សម្រាប់រក្សាទុកទ្រព្យសម្បត្តិមហាសេដ្ឋីជុំវិញពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ