ចំណុចសំខាន់ចំនួន3 ដែលម្ចាស់ក្រុមហ៊ុន Amazon ប្រើអស់ 22ឆ្នាំសម្រាប់ជ្រើសរើសបុគ្គលិកថ្មី

បរទេស៖ ក្នុងការសម្រេចគោលបំណងទទួលបានការងារនៅក្រុមហ៊ុន Amazon គឺជារឿងមិនងាយស្រួលនោះឡើយទោះបីជាចំនួនការងារមានការកើនឡើងច្រើនជារៀងរាល់ឆ្នាំក្តី។

ចាប់តាំងតែពីពេលដែលបុគ្គលិករបស់ខ្លួនមានត្រឹមតែ 2,100 នាក់កាលពីការចាប់ផ្តើមនៅឆ្នាំដំបូង ហើយបន្តរហូតមកដល់ពេលដែលបច្ចុប្បន្នបានបន្តកើនឡើងរហូតដល់រាប់ម៉ឺននាក់នោះ ស្ថាបនិករបស់ក្រុមហ៊ុនមួយនេះ បានយកចិត្តទុកដាក់បំផុតក្នុងការសម្ភាសន៍ជ្រើសរើសបុគ្គលិកថ្មីរបស់ខ្លួនជាមួយនឹងការផ្តោតសំខាន់ទៅលើសំណួរចំនួន3តែប៉ុណ្ណោះ។

យោងតាមការឲ្យដឹងពីសំណាក់បុគ្គលិកម្នាក់ជំនាន់ទី5របស់ក្រុមហ៊ុន Amazon ដែលបានចូលបម្រើការងារកាលពីឆ្នាំ 1999 បានអះអាងថា លោក Jeff Bezos ដែលជាស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនដោយផ្ទាល់នោះតែងចំណាយពេលវេលាផ្ទាល់ខ្លួនរបស់លោកពាក់ព័ន្ធទៅលើការងារជ្រើសរើសបុគ្គលិកថ្មីទាំងអស់របស់ក្រុមហ៊ុន ដោយចោទជាសំណួរសួរចំនួន 3 ជាមុនសិន ក្នុងការសម្រេចចិត្តជ្រើសបុគ្គលិកថ្មីណាម្នាក់មកចូលរួមគ្រួសារ Amazon របស់ខ្លួន។  ចំពោះសំណួរទាំង3 ដែលលោកតែងចោទសួរ និងបានដាក់ជាគោលការណ៍ប្រចាំរាល់ពេលជ្រើសរើសបុគ្គលិករួមមានដូចខាងក្រោម ៖

1.តើបេក្ខជននេះគួរឲ្យអ្នកស្ងើចសរសើរ ឬអត់? (Will you admire this person?)

កន្លងមកលោក Bezos បានបញ្ជាក់ត្រង់ចំណុចនេះដែរថា ប្រសិនបើអ្នកក្នុងនាមជាប្រធានផ្នែកមានអារម្មណ៍ថាស្ងើចសរសើរនូវសមត្ថភាពរបស់បេក្ខជនណាម្នាក់ប្រកបដោយភាពត្រឹមត្រូវហើយនោះលោកជឿថា ទោះជាបញ្ហាការងារនៅក្នុងក្រុមហ៊ុន ឬមានបញ្ហាផ្ទាល់ខ្លួនក៏ដោយ បុគ្គលិករូបនោះនឹងអាចរកដំណោះស្រាយបានដោយខ្លួនឯងជាមិនខាន។

2.តើបេក្ខជននឹងមានសមត្ថភាពល្អជាងកម្រិតមធ្យមនៃក្រុមដែលគាត់នឹងត្រូវចូលរួមធ្វើការជាមួយដែរ ឬទេ? (Will this person raise the average level of effectiveness of the group they’re entering?)

លោក Bezos ធ្លាប់និយាយបែបនេះថា បញ្ហាដែលលំបាកនោះគឺថាជួលប្រធានផ្នែកម្នាក់ដែលអាចប្រាប់ថាបេក្ខភាពរូបណា អាចបន្តធ្វើការជាមួយនឹងក្រុមហ៊ុនរយៈពេលយូរ និងមានភាពប្តេជ្ញាចិត្តក្នុងការជំរុញឲ្យក្រុមហ៊ុនបន្តភាពរីកចម្រើនជាមួយគ្នាឬអត់ ពីព្រោះថារបៀបនៃការគិតឲ្យបានវែងឆ្ងាយទុកជាមុនគឺជាកិច្ចការងារស្នូលរបស់ Amazon ចាប់តាំងតែពីវាបានដំណើរការលើកដំបូងម្ល៉េះ។

3.តើបេក្ខជនរូបនេះនឹងអាចក្លាយជាមនុស្សឆ្នើម ឬអត់? (This candidate can be a superstar?)

ក្រៅតែពីជំនាញ និងបទពិសោធន៍ លោក Bezos ដែលជាមនុស្សធ្លាប់សម្ភាសន៍មនុស្សរាប់រយរាប់ពាន់នាក់រួចមកហើយនោះបានប្រាប់ឲ្យដឹងថា លោកតែងតែសម្លឹងមើលបន្ថែមថា តើបេក្ខភាពដែលនឹងត្រូវជ្រើសរើសមានសមត្ថភាពពិសេសផ្ទាល់ខ្លួន ឬក៏អត់? អាចជាមនុស្សពូកែវោហារស័ព្ទ  ឬជាមនុស្សដែលមានជំនាញខាងដោះស្រាយបញ្ហាដែរ ឬទេ? ប្រសិនបើអ្នកមានសមត្ថភាពពិសេសដូចការលើកឡើងទាំងនេះ នោះនឹងក្លាយជាបេក្ខភាពស្ថិតនៅក្នុងអាទិភាពជាមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ