ប្រទេសចំនួន៥ ដែលចំណាយថវិកាសម្រាប់វិស័យការពារជាតិច្រើនជាងគេបំផុតលើសកលលោក

បរទេស ៖ នៅក្នុងទិន្នន័យមួយដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិភាពអន្តរជាតិនៃទីក្រុង Stockholm​ ទៅលើការចំណាយសម្រាប់វិស័យយោធាតាមបណ្តាប្រទេសទាំងអស់លើពិភពលោកបានបង្ហាញថា កាលពីឆ្នាំ២០២០កន្លងទៅនេះ បានបញ្ជាក់ពីខ្ទង់ចំណាយយ៉ាងលើសលប់របស់ប្រទេសអភិវឌ្ឍន៍ចំនួន៥ ដែលមានទំហំបញ្ចូលគ្នារាប់រយពាន់លានដុល្លារ។

សម្រាប់ប្រទេសដែលបានចំណាយលើវិស័យោធា និងការពារជាតិច្រើនបំផុតរបស់សកលលោកកាលពីឆ្នាំ២០២០ចំនួន៥នោះរួមមានដូចជា ៖

១.ចក្រភពអង់គ្លេស ៖ កាលពីឆ្នាំ២០២០ អង់គ្លេសបានចំណាយប្រាក់រហូតទៅដល់ ៥៩,២ពាន់លានដុល្លារទៅលើវិស័យយោធា និងជាប្រទេសក្នុងតំបន់អ៊ឺរ៉ុបដែលបានចំណាយថវិកាច្រើនជាងគេបំផុត ឬប្រហែលជា ២,២ ភាគរយនៃ GDP សរុបរបស់ខ្លួន

២.រុស្សី ៖ រុស្សីបានចំណាយថវិកាសរុបប្រមាណជា ៦១,៧ពាន់លានដុល្លារ ឬស្មើនឹង​ ៣,៤ ភាគរយនៃ GDP សរុបរបស់ប្រទេសកាលពីឆ្នាំ២០២០

៣.ឥណ្ឌា ៖ ជាប្រទេសស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣ដែលបានចំណាយថវិកាជាតិច្រើនបំផុតទៅលើវិស័យយោធាប្រមាណជា៧២,៩ពាន់លានដុល្លារ ដែលស្មើទៅនឹង GDP សរុបរបស់ខ្លួនប្រមាណជា ២,៩ភាគរយ

៤.ចិន ៖ ចិនបានចំណាយលុយយ៉ាងច្រើនកាលពីឆ្នាំ២០២០ ដើម្បីអាចទប់ទល់ទៅនឹងសំពាធដែលបានកើតមានឡើងជាមួយនឹងមហាយក្សអាមេរិក ហើយជាលទ្ធផលរបាយការណ៍បានបង្ហាញថា ថវិការហូតទៅដល់ ២៥២ពាន់លានដុល្លារ ត្រូវបានបញ្ចេញ ហើយវាមានទំហំច្រើនជាងឥណ្ឌាចំណាយរហូតទៅដល់ ២៥០ភាគរយ ឬក្នុងទំហំស្មើទៅនឹងប្រមាណ ១៣ភាគរយនៃការចំណាយសរុបរួមគ្នារបស់បណ្តាប្រទេសទាំងអស់លើសកលលោកទៅលើវិស័យយោធា

៥.សហរដ្ឋអាមេរិក ៖ មហាយក្សអាមេរិកនៅតែជាប់ឈ្មោះជាអ្នកចំណាយលុយលើយោធាច្រើនបំផុតលើលោក ខណៈដែលឆ្នាំ២០២០កន្លងទៅនេះកញ្ចប់ថវិការបស់ខ្លួនដែលបានចំណាយមានការកើនឡើងរហូតទៅដល់ ៧៧៨ពាន់លានដុល្លារ ច្រើនជាង ៣ដង ដែលចិនបានចំណាយ ហើយស្មើទៅនឹង ៣៩ភាគរយនៃការចំណាយយោធាសរុបរបស់ប្រទេសទាំងអស់លើសកលលោកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ