ហេតុផលសំខាន់ៗដែលក្រុមហ៊ុនអន្តរជាតិត្រូវតែមកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ កម្ពុជា ជាសមាជិកនៃអាស៊ានដែលមានទីតាំងភូមិសាស្ត្រដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគទុនបរទេស។ ក្រៅតែ​ពីមានទីតាំងដ៏ល្អ និងមានកេរ្ត៍ឈ្មោះល្បីទាំងប្រវត្តិសាស្ត្រ និងអរិយ្យធម៌ កម្ពុជាក៏មានសក្តានុពលជាច្រើនផ្សេងទៀតដែលអាចទាក់ទាញ​ក្រុ​មវិនិយោគិនអន្តរជាតិឲ្យចូលមកដំណើរការក្រុមហ៊ុន និងប្រកបអាជីវកម្មរបស់ពួកគេនៅទីនេះផងដែរ។

កម្ពុជាជាទីតាំងយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព

ការធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសក្នុងតំបន់ ចំណាយពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ ហើយប្រហែលជា៣ទៅ៥ម៉ោងក្នុងការធ្វើដំណើរទៅដល់ប្រទេសចិន អូស្ត្រាលី ជប៉ុន​ និងកូរ៉េ។ ក្រៅពីនោះកម្ពុជាក៏ជាប្រទេសដែលមានសក្តានុពលខ្លាំងចំពោះវិស័យទេសចរណ៍ផងដែរ ដែលតួលេខកាលពីឆ្នាំ២០១៩ ភ្ញៀវអន្តរជាតិជាង ៦,៦លាននាក់បានធ្វើដំណើរមកដល់កម្ពុជា ធ្វើឲ្យប្រទេសមួយនេះបានជាប់ឈ្មោះជាទីតាំងគោលដៅទេសចរណ៍ល្អបំផុតទី ៥៩របស់សកលលោក។

កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យនៅតាមមាត់សមុទ្រដែលមានហ៊ុមព័ទ្ធទៅដោយឆ្នេរខ្សាច់វែងអន្លាយប្រវែងរ ៤៤០គីឡូម៉ែត្រ មានផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ អាចទទួលចុះចតនាវាផ្ទុកទំនិញដែលមានទំហំធំផ្ទុកទំនិញចន្លោះពី ១០ ០០០ – ១៥ ០០០តោន ព្រមទាំងមានតំបន់កម្សាន្តឆ្នេរជាច្រើនផ្សេងទៀត ដូចជា តំបន់អភិរក្សព្រៃឈើសម្រាប់ការសម្រាកលំហែបែបធម្មជាតិ មជ្ឈមណ្ឌលកំសាន្តតូចធំ និងចម្រុះយ៉ាងសម្បូរបែប។

កម្ពុជាមានស្ថិរភាពខ្លាំងចំពោះសេដ្ឋកិច្ចបែបម៉ាក្រូ

ក្រៅតែពីមានផលិតផលក្នុងស្រុកជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ គិតចាប់តាំងតែឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ហើយនោះ កម្ពុជាក៏ជាប្រទេសដែលបានប្រើប្រាស់លុយដុល្លារអាមេរិកយ៉ាងទូលាយផងដែរ ខណៈដែលទុនបម្រុងរបស់ប្រទេសគិតត្រឹមខែមិថុនាកន្លងទៅនេះមានចំនួនទៅដល់២០ពាន់លានដុល្លារ។

កម្ពុជាសំបូរទៅដោយធនធានមនុស្ស និងកម្លាំងពលកម្មមានតម្លៃធូរថ្លៃ

វិស័យឧស្សាហកម្មកាត់ដេរបានក្លាយទៅជាភាពទាក់ទាញបំផុតសម្រាប់ក្រុមអ្នកវិនិយោគក្រៅប្រទេស ជាពិសេសក្រុមអ្នកវិនិយោគចិន និងអឺរ៉ុប ពីព្រោះថាបច្ចុប្បន្ននៅទីនេះពលរដ្ឋវ័យក្មេងពេញកម្លាំងធ្វើការមានចំនួនរហូតទៅដល់៩លាននាក់ ហើយជាប្រចាំមានប្រមាណជា ៣០០ ០០០នាក់ ដែលបានចូលរួមក្នុងកិច្ចការងារជាប្រចាំ ហើយប្រាក់ខែជាមធ្យមគឺមាន​ ១៩៧ដុល្លារក្នុងមួយខែ។

កំណើននៃការចាក់វ៉ាក់សាំង ៖

ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសក៏មានកម្រិតច្រើនខ្លាំងធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ប្រហាក់ប្រហែលទៅនឹងជាង៨៥ភាគរយមកហើយគិតត្រឹមខែតុលានេះ ខណៈដែលគោលការណ៍ច្បាប់នៃការបើកទ្វារប្រទេសវិញក៏មានលក្ខខណ្ឌកាន់តែល្អប្រសើរ ដោយក្នុងនោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចរាល់អាចចំណាយពេលធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ខណៈដែលក្រុមអ្នកវិនិយោគ និងក្រុមបុគ្គលជំនាញគឺទាមទារត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។

កម្ពុជាមានគោលការណ៍វិនិយោគដែលមានភាពទាក់ទាញ

វិស័យអាទិភាពដល់ទៅ១៨ ត្រូវបានចែងនៅក្នុងកិច្ចការលើកទឹកចិត្តផ្នែកពន្ធដា និងកិច្ចគាំពារដល់ក្រុមវិនិយោគទុនព្រមទាំងច្បាប់ស្តីពីភាពជាដៃគូឯកជនសាធារណៈ ឬ Public Private Partnership Law (PPP) ផងដែរ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទំនិញ ដូចជាផ្លូវហាយវេយ ផ្លូវជាតិ និងផ្លូវខេត្តជាដើម។

កម្ពុជា ជាប្រទេសដែលមានតម្លៃដីធ្លីសមរម្យជាងគេក្នុងតំបន់

តំបន់ដីហិរញ្ញប្បទានសេដ្ឋកិច្ចដែលរដ្ឋផ្តល់ឲ្យជាទូទៅសម្រាប់កិច្ចការងារអភិវឌ្ឍអាចមានពេលវេលារហូតទៅដល់៥០ទៅ៧០ឆ្នាំ ព្រមជាមួយនឹងតម្លៃដ៏ធូរថ្លៃហើយជាលទ្ធផលមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសមានចំនួនទៅដល់ ៣៣កន្លែងរួចមកហើយ។

កម្ពុជាមានទំនាក់ទំនង និងទីផ្សារនាំចេញធំទូលាយ

ក្រៅតែពីមានឈ្មោះជាប្រទេសដែលអាចប្រើប្រាស់កិច្ចព្រមព្រៀង RCEP ដែលអ្នកផលិតអាចធ្វើការចរចាទំនិញរបស់ខ្លួនក្នុងទំហំដល់ទៅ ២៦ទ្រីលានដុល្លារហើយនោះ កម្ពុជាក៏ជាសមាជិក​ និងជាម្ចាស់ហត្ថលេខីទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ និងសំខាន់ៗ ដូចជា China-Cambodia, US(GSP) និង EBA របស់អ៊ឺរ៉ុបជាដើម៕

កម្ពុជា គឺជាគោដៅវិនិយោគចំពោះមុខរបស់បណ្តាក្រុមហ៊ុនអន្តរជាតិ…!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ