មូលហេតុធំៗដែលធ្វើឱ្យអាជីវកម្មខ្នាតតូចភាគច្រើនតែងជួបភាពបរាជ័យ

អាជីវកម្ម ៖ យើងមិនអាចនិយាយបានទេថា រាល់អាជីវកម្មទាំងអស់ដែលបានបង្កើតឡើងគឺសុទ្ធតែប្រឈមមុខទៅនឹងភាពបរាជ័យនោះទេ ប៉ុន្តែគេអាច​និយាយ​​បានថា​ភាគ​ច្រើនអាជីវកម្មដែលបង្កើតឡើងថ្មីគឺជួបនឹងបញ្ហាប្រឈម ដោយក្នុងនោះអាជីវកម្មខ្លះខ្វះខាតជំនាញ និងបទពិសោធន៍ ខ្លះខ្វះខាតដើមទុន​គ្មានការគ្រប់គ្រងចរន្តសាច់ប្រាក់ ខ្លះការអត់ធ្មត់ព្រមទាំងកើតមានវិបត្តហិរញ្ញវត្ថុព្រមគ្នា ហើយខ្លះទៀតខ្វះធនធានមនុស្សជាដើម។ អ្នកជំនាញផ្នែកប្រឹក្សាអាជីវកម្មខ្នាតតូច និងមធ្យមបានធ្វើការកត់សម្គាល់ថា ភាគច្រើនចំណុចខ្វះខាតរបស់សហគ្រិនទាំងនោះមាន4ចំណុច​សំខាន់ៗដូច​បង្ហាញ​ជូនខាងក្រោមនេះ ៖

1.ឧបសគ្គនៃផ្នែកហិរញ្ញវត្ថុ៖គ្រប់គ្នាសុទ្ធតែបានគិតដល់បញ្ហាហិរញ្ញវត្ថុជាចំណុចចាប់ផ្តើម ប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនអាចនឹងមានការធ្វេស​ប្រហែស​នូវចំណុចសំខាន់ចំនួន2ផ្សេងទៀត នោះគឺទី1 ការគណនាប្រាក់ចំណូលមិនបានច្បាស់លាស់ធៀបទៅនឹងប្រាក់ចំណាយប្រចាំខែ ហើយទី2 គឺការ​គណនា​ទៅលើការចំណាយលើសង្វាក់ផលិតកម្មមិនបានលម្អិត ហើយជាលទ្ធផលវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំរបស់អាជីវកម្ម។

2.កង្វះខាតផ្នែកជំនាញគ្រប់គ្រង៖ ជាទូទៅម្ចាស់អាជីវកម្មខ្នាតតូចតែងដើរតួជាបុគ្គលិកផងជាគណនេយ្យផង និងជាអ្នកគ្រប់គ្រងផង ពោលគឺស្ទើរតែគ្រប់​តំណែងការងារទាំងអស់ដែលមាន។ ការប្រកាន់យកការងារច្រើនផ្នែកក្នុងពេលតែមួយវាប្រាកដណាស់ថាប្រសិទ្ធភាពនៃការគ្រប់គ្រង​មិនអាចកើត​មាន​នោះ​ទេ។ ក្នុងន័យនេះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែមានការគ្រប់គ្រប់ និងមានបំណែងចែកការងារឱ្យបានច្បាស់លាស់ ជាពិសេសការចាត់ថ្នាក់​បុគ្គលិកទៅ​តាម​ជំនាញនីមួយៗ ហើយប្រគលើការងារឱ្យគេបំពេញ ហើយម្ចាស់អាជីវកម្មចាំទទួលយកលទ្ធផលដើម្បីផ្ទៀងផ្ទាត់ងាយស្រួលក្នុងការធ្វើផែនការ​អាជីវកម្ម​បន្ត។

3.ផែនការអាជីវកម្មដែលមិនមានប្រសិទ្ធភាព៖

“ម្ចាស់អាជីវកម្មខ្នាតតូចជាក្រុមមនុស្សដែលមានវ័យក្មេង និងមានភាពតក់ក្រហល់ទៅលើចំណង់ និងបំណង​ចង់​បានរបស់ខ្លួន ប៉ុន្តែនៅពេលដែលពួកគេបានរៀបចំផែនការអាជីវកម្មក្នុងរយៈពេលដ៏ខ្លីណាមួយនោះ វានឹងធ្វើឲ្យវាមានចន្លោះប្រហោង ហើយនៅពេល​ដែលពួកគេចាប់ផ្តើមធ្វើប្រតិបត្តិការពួកគេនឹងជួបបញ្ហាភ្លាមក៏មាន។ ដូចនេះផែនការអាជីវកម្មត្រូវតែប្រាកដថាលម្អិតតាមដែលអាចធ្វើទៅបាន ដោយក្នុងនោះ​សូម្បីតែបញ្ហាបុគ្គលិក ឬសន្តិសុខម្នាក់ ក៏អាចបង្កទៅជាបញ្ហាដែលពិបាកដោះស្រាយបានដែរ”

4.គ្មានជំនាញទីផ្សារ៖ តើអ្នកបានយល់ទេថា អ្វីជាការកំណត់គោលដៅទីផ្សារ? តើវិធីណាខ្លះដែលអាចយកផលិតផល ឬសេវាកម្មរបស់អ្នកបង្ហាញទៅកាន់​អតិថិជន​គោលដៅឲ្យបាលយល់ពីគុណភាពរបស់វា? តើត្រូវចំណាយពេល និងធនធានប៉ុន្មានដើម្បីផ្សព្វផ្សាយ? ទាំងអស់នេះគឺជាបញ្ហា ដែលអ្នកចាំបាច់​ត្រូវ​តែ​ពិចារណា គូសវាសអំពីយុទ្ធសាស្ត្រឱ្យបានរួចរាល់មុនពេលចាប់ដំណើរការអាជីវកម្មរបស់អ្នក។ បច្ចុប្បន្ន វិធីសាស្ត្រក្នុងការផ្សព្វផ្សាយមួយចំណែកធំ​ត្រូវ​បាន​គេ​ពឹង​ផ្អែកទៅលើបច្ចេកវិទ្យា ឬប្រព័ន្ធទំនាក់ទំនាក់សង្គមដែលក្រៅពីបណ្តាញសង្គម facebook នៅមាន ដូចជា Telegram, whatsapp, SMS, YouTube, Linked-in, twitter, Blogger, Skype រួមជាមួយបណ្តាញផ្សេងៗមួយចំនួនដែលសុទ្ធតែជា​មធ្យោបាយ​ក្នុងការជំរុញ​ការផ្សព្វផ្សាយ​អំពី​ផលិតផលទៅកាន់ទីផ្សារ៕   

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ