ហេតុផលសំខាន់ៗដែលធ្វើឲ្យរថយន្ត Rolls Royce មានតម្លៃថ្លៃខ្លាំងខុសពីរថយន្តដទៃ

ចំណេះដឹង ៖ គ្រាន់តែនិយាយពីឈ្មោះរថយន្ត Rolls Royce ភ្លាមនោះអ្នកនឹងនឹកគិតក្នុងចិត្តថា វាជាប្រភេទរថយន្តដែលមានភាពប្រណីត និងទំនើបបំផុត មានតម្លៃថ្លៃខ្លាំងបំផុតបើធៀបទៅនឹងរថយន្តទូទៅដែលធ្វើដំណើរនៅលើផ្លូវរួមគ្នា ហើយក៏ត្រូវបានគេជឿជាកថា ក៏ជារថយន្តដែលប្រើប្រាស់សម្រាប់តែ​អ្នក​សម្បូរ​ទ្រព្យលំដាប់ជាឧកញ៉ា ឬមហាសេដ្ឋីប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ តើអ្នកធ្លាប់បានដឹងច្បាស់ពីលក្ខណៈពិសេស​អ្វីខ្លះរបស់រថយន្ត​លំដាប់មហាសេដ្ឋី​ប្រភេទ​នេះ ដែលជំរុញឲ្យមានតម្លៃរហូតដល់ខ្ទង់លាន​ដុល្លារ​ក្នុង​មួយគ្រឿងនោះ? ខាងក្រោមនេះជាចំណុចសំខាន់ និងជាលក្ខណៈពិសេសខ្លះៗដែលមានភាពទំនើបខុសប្លែកពីរថយន្តទូទៅ ៖

– មួយក្នុងចំណោមកត្តាសំខាន់បំផុតដែលនាំឲ្យតម្លៃរបស់ Rolls Royce មានកម្រិតខ្ពស់ខ្លាំងបែបនេះ គឺបច្ចេកទេសលាបថ្នាំ និងពណ៌របស់រថយន្ត។ អតិថិជនអាចធ្វើការជ្រើសរើសគំរូពណ៌តាមចំណូលចិត្តរហូតដល់ទៅ 44,000ជម្រើស លើសពីនោះ អតិថិជនក៏អាចបង្កើតពណ៌ណាមួយផ្សេងទៀត​ដោយ​ខ្លួនឯង ដែលវានឹងក្លាយទៅជាពណ៌កម្មសិទ្ធិផ្តាច់មុខរបស់អតិថិជនពីក្រុមហ៊ុនថែមទៀតផង។

– រថយន្ត Rolls Royce មានស្បែកដែលប្រើប្រាស់សម្រាប់ការរចនានៅក្នុងរថយន្តដល់ទៅ 23 ជម្រើសព្រមទាំងជម្រើសផ្សេងណា​មួយផ្សេងទៀត​ដែល​អាច​ធ្វើ​ឡើង​ទៅតាមតម្រូវការរបស់អតិថិជន។ កិច្ចការងារផលិតរថយន្តធ្វើឡើងដោយដៃសុទ្ធសាធ ហើយវាគឺអាស្រ័យទៅតាមការចង់បានរបស់អតិថិជន​ទាំង​ចំពោះ​មុខ​ងារទំនើបរបស់វា និងការរចនាឌីហ្សាញផ្នែកខាងក្នុងផងដែរ ប៉ុន្តែបើទោះបីជារថយន្តដែលក្រុមហ៊ុនផលិតកន្លងមកអាចមានមុខងារ និងភាពខុស​គ្នា​​ខ្លះ​នៃបច្ចេកវិទ្យាក្តី ប៉ុន្តែគិតមកដល់ពេលនេះក្រុមហ៊ុនមិនដែលទទួលបានបញ្ហាពីការប្រើប្រាស់រថយន្តទាំងនោះ ហើយត្រូវបានបញ្ជូនវាមកវិញនោះទេ។

– រថយន្ត Rolls Royce នីមួយៗបានបំពាកជាមួយនឹងឧបករណ៍ការពារសម្លេងដែលមានទំងន់រហូតទៅដល់ 300 ផោន ឬប្រមាណជា 136 គីឡូក្រាម ដោយក្នុងនោះសូម្បីតែកង់រថយន្តក៏ត្រូវបានផលិតយ៉ាងពិសេសផងដែរ ដើម្បីអាចកាត់បន្ថយសម្លេងកកិតពេលធ្វើដំណើរនៅលើផ្លូវ ដែលកាន់តែផ្តល់​ភាព​ងាយ​ស្រួល និងផាសុកភាពហួសពីការរំពឹងទុក។

– ឧបករណ៍គ្រប់គ្រង និងបញ្ជាត្រូវបានរចនាឡើងអាស្រ័យទៅនឹងតម្រូវការអតិថិជនដូចគ្នា។ បើនិយាយទៅវាដូចជាសារមន្ទីរនៃសិល្បៈមួយយ៉ាងដូច្នេះដែរ ពេលដែលយើងចូលទៅដល់នៅខាងក្នុងរថយន្តព្រមទាំងបច្ចេកវិទ្យាទាំងអស់ដែលវាមាន។ ទាំងគុណភាព និងការរចនាឌីហ្សាញ កើតចេញពីការធ្វើឡើង​ដោយ​ដៃ 100 ភាគរយ។ តាមរយៈសមិទ្ធកម្មទាំងអស់នេះ Rolls Royce ត្រូវបានគេមើលឃើញថា នៅតែជាក្រុមហ៊ុនផលិតរថយន្តប្រណីត ទំនើប និង​អស្ចារ្យ​បំផុត ដែលហាក់នៅមិនទាន់មានក្រុមហ៊ុនផលិតរថយន្តណាអាចប្រជែងទីផ្សារបែបនេះបាននៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ2019 ក្រុមហ៊ុន Roll Royce អាចលក់បានក្នុងអត្រាកើនឡើងដល់ទៅ 25ភាគរយ ពោលគឺស្មើនឹងប្រមាណ 5,152 គ្រឿង ហើយគិតជាមធ្យមទៅលើអាយុរបស់ម្ចាស់រថយន្ត Rolls​ Royce ទាំងអស់លើពិភពលោកភាគច្រើនគឺជាក្រុមមនុស្សដែលកើតនៅចន្លោះ​ពីទសវត្សរ៍​ឆ្នាំ1940-1950 ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ