ជំនួយបរទេសសរុបលើសកលលោកកើនឡើងដល់១៦១.២ពាន់លានដុល្លារសហរដ្ឋអាមេរិក

បរទេស ៖ យោងតាមតួលេខដែលត្រូវបានបង្ហាញដោយអង្គការសម្រាប់កិច្ចការងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច ឬហៅកាត់ថា OECD នាពេល​ចុង​ក្រោយ​នេះបានបញ្ជាក់ថាតួលេខនៃកញ្ចប់ថវិកាដែលជាជំនួយបរទេសសរុប (Foreign Aid) បានកើនឡើងខ្លាំងមិនធ្លាប់មានកាលពីឆ្នាំ2020 ពោលគឺរហូត​ទៅ​ដល់ 161.2ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយនឹងការបង្ហាញពីតួលេខនៃទំហំជំនួយរបស់បរទេសសរុបខាងលើនេះ ក៏បានបញ្ជាក់ពីមូលហេតុនៃការកើនឡើងផងដែរថា ដោយសារតែបណ្តាប្រទេសធំៗ​បា​នសម្រេចបន្ថែមកញ្ចប់ថវិកាជំនួយចូលទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន រួមជាមួយនឹងការបង្កើនប្រាក់ជំនួយផ្សេងទៅកាន់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ ឬប្រទេស​ក្រីក្រដើម្បីអាចមានលទ្ធភាពក្នុងការទប់ទល់នឹងវិបត្តិសាកលនៃជំងឺកូវីដ-19។ ក្នុងនោះមូលនិធីដើម្បីគាំទ្រ​រយៈពេលខ្លីនៅក្នុងអំឡុងពេលកូវីដភាគ​ច្រើនគឺត្រូវយក​ទៅ​ប្រើប្រាស់ និងផ្តោតសំខាន់លើកិច្ចការងារនៅក្នុងប្រព័ន្ធសុខមាលភាព និងជំនួយមនុស្សធម៌ ព្រមទាំងសន្តិសុខស្បៀងផងដែរនេះ។

ដោយឡែក សម្រាប់កញ្ចប់ជំនួយគាំទ្ររយៈពេលមធ្យមវិញ មូលនិធីនឹងត្រូវផ្តោតសំខាន់ទៅលើកិច្ចការងាររោគវិនិច្ឆ័យ និងជួយសម្រួលដល់បណ្តាប្រទេស​ដែល​ត្រូវ​ការជំនួយជាវ៉ាក់សាំង និងក្នុងរូបភាពជាមូលនិធិសម្រាប់ជួយដោះស្រាយបញ្ហានៃផលប៉ះពាល់ដោយសារកូវីដទៅលើសេដ្ឋកិច្ច និងសង្គម។

បណ្តាប្រទេសដែលជាម្ចាស់ជំនួយ Development Assistance Committee (DAC)ចំនួន16ក្នុងចំណោមសមាជិកទាំង24 បច្ចុប្បន្នគឺបានធ្វើការបង្កើន​ការចែករំលែកជាជំនួយរបស់ខ្លួនតាមរយៈជំនួយផង និងកម្ចីផង ហើយអ្នកដែលបានផ្តល់ជំនួយកើនឡើងខ្លាំងជាងគេកាលពីឆ្នាំ2020 មានដូចជាប្រទេស កាណាដា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អ៊ីស្លង់ ណ័រវេស ស្លូវ៉ាគី ស៊ុយអ៊ែត និងប្រទេសស្វីសជាដើម។

ដោយឡែកសម្រាប់ប្រទេសចំនួន13ផ្សេងទៀតដែលបានកាត់បន្ថយទំហំជំនួយរបស់ខ្លួនកាលពីពេលកន្លងទៅរួមមានដូចជា ប្រទេសអូស្ត្រាលី ហ្គ្រិច អ៊ីតាលី កូរ៉េខាងត្បូង លុយហ្សាំបួរ ប៉ទុយហ្គាល់ និងចក្រភពអង់គ្លេស។

យ៉ាងណាក៏ដោយ គេបានមើលឃើញចំពោះបណ្តាប្រទេសដែលស្ថិតនៅក្នុងក្រុម G7 គឺជាអ្នកចែករំលែកជំនួយបរទេសនេះច្រើនជាងគេ តាមរយៈកម្ម​វិធី​ផ្តល់​ជំនួយ​បរទេស Official Development Assistance (ODA) ពោលគឺប្រមាណ 76ភាគរយនៃកញ្ចប់លុយទាំងអស់ដែល ODA ទទួលបាន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់