បរទេស៖ ក្រុមហ៊ុនហ្គាស និងប្រេងឥន្ទនៈដ៏ធំបំផុតរបស់ប្រទេសបារាំង Total បានត្រៀមខ្លួនក្នុងការប្តូរស្លាកយីហោទៅជា TotalEnergies វិញដើម្បីអាចឲ្យប្រតិបត្តិការរបស់ខ្លួនចាប់ផ្តើមងាកទៅផ្តោតសំខាន់ក្នុងការទាញយកថាមពលពីធនធានធម្មជាតិដែលអាចកើតឡើងវិញមកជំនួសប្រតិបត្តិបច្ចុប្បន្ន។
ម្ចាស់ហ៊ុនភាគច្រើនរបស់ក្រុមហ៊ុននេះបាននាំគ្នាធ្វើការបោះឆ្នោតគាំទ្រដើម្បីឲ្យការផ្លាស់ប្តូរនេះអាចត្រូវបានអនុម័តឡើង និងដើម្បីអាចឲ្យក្រុមហ៊ុនសម្រេចបានតាមផែនការរបស់ខ្លួនក្នុងផ្នែកមួយនៃការជួយកាត់បន្ថយបញ្ហាបរិស្ថានរបស់ពិភពលោក។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Total លោក Patrick Pouyanne បានបញ្ជាក់ថា ៖
« ពួកយើងចង់ក្លាយខ្លួនទៅជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើថាមពលបៃតងជំនួសវិញនៅពេលនេះ។ កាលពីសប្តាហ៍កន្លងទៅនេះក្រុមម្ចាស់ភាគហ៊ុន និងអ្នកវិនិយោគបាននាំគ្នាធ្វើការបោះឆ្នោត និងអាចបណ្តេញចេញសមាជិកគណៈកម្មការប្រតិបត្តិចំនួន 2 រូបនៅសហរដ្ឋអាមេរិកដើម្បីបង្ហាញឲ្យកាន់តែច្បាស់អំពីមហិច្ឆិតា និងការចូលរួមរបស់ក្រុមហ៊ុនពាក់ព័ន្ធទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក»
Total ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនអ្នកផលិត-លក់ឧស្ម័នហ្គាសនិងប្រេងឯកជនធំបំផុតទី 4 លើពិភពលោក ហើយកន្លងមកខ្លួនក៏ធ្លាប់បានអះអាងថានឹងដាក់ផែនការសម្រេចឲ្យបាននូវការលុបចោលការបំភាយឧស្ម័នកាបូនឌីអុកស៊ីតឲ្យបានទាំងអស់នៅត្រឹមឆ្នាំ2050 ដោយក្នុងនោះក្រុមហ៊ុនបានចាប់ផ្តើមរួចមកហើយក្នុងការវិនិយោគទៅលើថាមពលធម្មជាតិជាច្រើនគម្រោងដូចជាថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យផងដែរ។
នៅត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនថាមពលធំៗលើពិភពលោកបានទទួលសម្ពាធកាន់តែខ្លាំងឡើងក្នុងការរៀបចំខ្លួន និងផែនការដើម្បីអាចងាកទៅប្រើប្រាស់ថាមពលទាំងឡាយណាដែលអាចបញ្ចេញសារជាតិកាបូនបានតិចបំផុតចូលទៅក្នុងបរិយាកាសដែលក្នុងនោះក្រុមហ៊ុនរបស់អឺរ៉ុបត្រូវបានគេមើលឃើញថាមានសកម្មភាពផ្លាសប្តូរខ្លាំងក្លាជាងក្រុមហ៊ុនរបស់អាមេរិក៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/04/2024
Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ