ក្រុមហ៊ុនប្រេងឥន្ធនៈ Total ផ្អាកការទូទាត់ជាសាច់ប្រាក់ឲ្យក្រុមហ៊ុនរបស់យោធាមីយ៉ាន់ម៉ា

បរទេស ៖ គិតត្រឹមថ្ងៃពុធម្សិលមិញនេះរដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ាត្រូវបានគេដឹងថានឹងបាត់បង់ប្រភពចំណូលដ៏ធំមួយទៀតហើយពីសំណាក់ក្រុមហ៊ុនប្រេងឥន្ធនៈបារាំង Total ក្រោយពេលដែលក្រុមហ៊ុននេះបានប្រកាសផ្អាកក្នុងការទូទាត់ភាគលាភជាសាច់លុយក្នុងគ្រាដែលចលាចលក្នុងប្រទេសនៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។

ក្រុមហ៊ុនប្រេងឥន្ធនៈកម្រិតយក្សរបស់ប្រទេសបារាំង Total ត្រូវបានគេដឹងថាទទួលរងនូវសម្ពាធយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យដែលបន្តការទាមទារសុំឲ្យមានការបញ្ចប់រាល់ការផ្តល់ ឬទំនាក់ទំនងជាហិរញ្ញវត្ថុទាំងអស់ជាមួយនឹងរដ្ឋាភិបាលយោធាពោលប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីពេលដែលមានរដ្ឋប្រហារកើតឡើងកាលពីអំឡុងខែកុម្ភៈរហូតមក ហើយជាបន្តបន្ទាប់បានឈានទៅដល់ការបង្ក្រាបដ៏ឃោរឃៅទៅលើក្រុមអ្នកទាមទារបណ្តាលឲ្យមនុស្សប្រមាណជាជាង 800 នាក់បាត់បង់ជីវិត។

ក្រុមហ៊ុន Total បានចេញសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តផ្អាកនូវការទូទាត់ជាសាច់ប្រាក់នេះត្រូវបានធ្វើឡើងក្រោយកិច្ចប្រជុំកាលពីថ្ងៃទី12 ខែឧសភាកន្លងទៅជាមួយនឹងម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន MGTC ដែលជាក្រុមហ៊ុនគ្រប់គ្រងទៅលើបំពង់បង្ហូរហ្គាសរវាងរោងចក្រជីកយកឧស្ម័នហ្គាស Yadana ទៅកាន់ប្រទេសថៃនោះ។

សំណើសុំឲ្យផ្អាកការទូទាត់ហរិញ្ញវត្ថុជាលុយសុទ្ធនេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីក្រុមហ៊ុន Total ក្នុងនាមជាម្ចាស់ភាគហ៊ុនរបស់ MGTC ចំនួន 31 ភាគរយខណៈដែលក្រុមហ៊ុនអាមេរិក Chevron មានហ៊ុននៅទីនេះប្រមាណជា 28 ភាគរយ ក្រៅពីនោះនៅមានក្រុមហ៊ុនថៃ PTTEP ភាគហ៊ុនចំនួន 25 ភាគរយ និងក្រុមហ៊ុនរដ្ឋរបស់មីយ៉ាន់ម៉ា MOGE ស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលយោធាជាអ្នកកាន់កាប់ហ៊ុនចំនួន 15 ភាគរយ។

គួរឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនរដ្ឋ MOGE មួយនេះអាចរកបានប្រាក់ចំណូលពីការលក់ហ្គាសធម្មជាតិប្រមាណជា 1,000 លានដុល្លារ។

ក្រៅពីភាគលាភខាងលើនេះ ក្រុមហ៊ុន Total ក៏ជាអ្នកបង់ពន្ធដ៏ធំមួយរបស់មីយ៉ាន់ម៉ាផងដែរ ដោយកាលពីឆ្នាំ2019 ខ្លួនបានទូទាត់ពន្ធជូនរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រមាណជា 230 លានដុល្លារ ហើយក្នុងឆ្នាំ2020 មានប្រមាណជា 176 លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់