មគ្គទេសក៍ទេសចរណ៍អាចប្រឈមនឹងភាពខ្វះខាតក្រោយពេលវិស័យនេះត្រឡប់ទៅរកសភាពដើមវិញ

អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជាបានបង្ហាញពីក្ដីព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពប្រឈមនឹងការបាត់បង់ធនធានមគ្គទេសក៍ទេសចរណ៍ក្នុងការផ្តល់សេវាក្រោយពេលវិស័យមួយនេះវិលត្រឡប់ទៅភាពល្អប្រសើរឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-19ត្រូវបានបញ្ចប់ជាស្ថាពរ។

សម្រាប់ការធ្វើដំណើរមកដល់នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបានធ្លាក់ចុះប្រមាណ80.2ភាគរយនៅក្នុងឆ្នាំ2020ដោយសារការរិតបន្តឹងការធ្វើ​ដំណើរជា​សាកល ហើយក៏ត្រូវបានគេរំពឹងថាការធ្លាក់ចុះនេះនឹងបន្តស្ទើរតែពេញមួយឆ្នាំនៃឆ្នាំ2021។ មានន័យថា វិស័យ ទេសចរណ៍នឹងមិនបាន​រួម​ចំណែក​ក្នុង​ការលើកស្ទួយ និងទ្រទ្រង់សេដ្ឋកិច្ចជាតិនោះឡើយ។ នេះបើតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីកាល​ពី​ពេល​កន្លងទៅ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា មគ្គទេសក៍មួយចំនួនធំនៅ​ក្នុងវិស័យទេសចរណ៍​ ជាពិសេស​អ្នកនៅតំបន់សៀមរាប​បានចាក​ចេញ​ទៅ​តាមបណ្តាខេត្តនានាដើម្បីបំពេញការងារផ្សេង ដែល​អាចទទួលបានចំណូលផ្គត់ផ្គង់កម្រិតជីវភាពប្រចាំថ្ងៃ​បើទោះជា​ការងារ ឬមុខរបរទាំងនោះខុសពីជំនាញរបស់ពួកគេក៏ដោយ ព្រោះវាជាកត្តាចាំបាច់នៅចំពោះមុខ។

លោកជំទាវបានបន្តទៀតថា ៖

“ភាពជាក់ស្ដែងនៅពេលនេះ បើសិនជាក្នុងករណីដែលអ្នកមគ្គទេសសម្លឹងឃើញឱកាសល្អណាមួយនោះ ពួកគេច្បាស់ជាទៅ​ហើយ ដោយសារតែពួក​គេ​មើល​​ឃើញថា​​វិស័យ​ទេសចរណ៍នៅតែបន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ហើយនឹងត្រូវការពេលវេលាយូរបន្ថែមទៀត​ទើប​អាចមានស្ថានការណ៍​ល្អដូចដើមវិញ។ ការចាកចេញរបស់ពួកគេ អាចនឹងក្លាយទៅជាបញ្ហាប្រឈមខ្វះខាតអ្នកជំនាញពិត(មគ្គទេសក៍មានវិជ្ជាជីវៈ)នៅថ្ងៃ​ខាង​មុខ​​បន្ទាប់​ពីវិបត្តិ​ត្រូវ​បាន​បញ្ចប់”

ដោយសារការមើលឃើញពីបញ្ហាចំពោះមុខមួយនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ពាក់ព័ន្ធ​ទៅនឹងភាពប្រឈមខាងលើនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ គួរមានយន្តការសង្គ្រោះបន្ថែមដើម្បីអាចជាដំណោះស្រាយដ៏ល្អសម្រាប់​ផ្ដល់​លទ្ធភាពទៅដល់ក្រុមអ្នកមគ្គទេសទេសចរណ៍ទាំងនោះជៀសវាងការបាត់បង់ពួកគេដែលជាធនធានសំខាន់នៅក្នុងវិស័យសេវាកម្ម ហើយក៏ជាភ្នាក់ងារក្នុងការ​ផ្សព្វ​ផ្សាយវប្បធម៌ អរិយធម៌ និងសក្តានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិផងដែរ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍បានទទួលរងនូវផលប៉ះពាល់ក្នុងកម្រិតធ្ងន់បើប្រៀបធៀបនឹងវិស័យផ្សេងៗ ពោលគឺបាត់បង់ចំណូលស្ទើរទាំងស្រុងកាល ពី​ឆ្នាំ2020។ យ៉ាងណាក៏ដោយ ក្រោមការដាក់ចេញនូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគោលដៅទេសចរណ៍ថ្មី ការអភិវឌ្ឍន៍​លើហេដ្ឋារចនាសម្ព័ន្ធកាន់តែមានសោភ័ណភាពងាយស្រួលធ្វើដំណើរ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗជាច្រើនយ៉ាងសម្បូរបែបផងដែរនោះ ស្ថាប័នជាតោ អន្តរជាតិធំៗបានព្យាករណ៍ថានៅក្នុងឆ្នាំ2021 វិស័យទេសចរណ៍អាចនឹងកើនឡើងក្នុងទំហំ3.3ភាគរយ ហើយអាចនឹងបន្តកើនឡើង 6.2ភាគរយនៅឆ្នាំ2022ខាងមុខនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម