វិស័យទេសចរណ៍ចាប់មានដង្ហើមឡើងវិញ ខណៈដែលទេសចរក្នុងស្រុកមានទំនោរទៅលើតំបន់ធម្មជាតិ

ជាមួយនឹងភាពវឹកវរនៃការរីករាលដាលជំងឺឆ្លងកូវីដ-19ក្នុងរយៈពេលជាងមួយឆ្នាំនេះ វិស័យទេសចរណ៍ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់យ៉ាងដំណំ និងស្ទើរតែមិនបានរួមចំណែកក្នុងការរកចំណូលថវិការចូលជាតិឡើយ។ 

ដោយឡែក នៅត្រឹមរយៈពេលជាងមួយខែចុងក្រោយនេះ ជាពិសេសក្រោយពេលនៃការបិទបញ្ចប់ការបិទខ្ទប់ទីក្រុង និងទីរួមខេត្តនៅទូទាំងប្រទេស វិស័យទេសចរណ៍ក្នុងស្រុកហាក់មានកំណើនឡើងវិញបន្តិចម្ដងៗ ដែលកើតចេញពីទេសចរក្នុងស្រុកទៅលើតំបន់កម្សាន្តបែបធម្មជាតិ។ 

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបង្ហាញពីការយល់ឃើញ ចំពោះភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជាថា បន្ទាប់ពីការបិទបញ្ចប់នូវការបិទខ្ទប់ភ្លាមៗ អ្នកទេសចរក្នុងស្រុកក៏ចង់ចេញទៅភ្លាមៗដែរ ប៉ុន្តែដោយសារតែសេវាកម្មនៅតាមតំបន់រមណីយដ្ឋានតាមបណ្ដាខេត្តនានា នៅមិនទាន់បើកដំណើរការឡើងវិញ។

លោកជំទាវបញ្ជាក់បន្ថែមថា ដោយសារតែការបិទខ្ទប់មានរយៈពេលយូរ ទើបប្រជាពលរដ្ឋ ហាក់ដូចជាមិនអាចនៅផ្ទះបន្តទៀតបាន ម្យ៉ាងក៏ដោយសាមានការបន្ថែមនូវកញ្ចប់សេវាកម្មនៅតាមរមណីយដ្ឋានគោលដៅបន្ថែមមួយចំនួនដូចជា សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។

យោងតាមទិន្នន័យដែលបង្ហាញដោយក្រសួងទេសចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរនៅក្នុងខែឧសភាកន្លងទៅ កម្ពុជាទទួលបានជាង 19ម៉ឺននាក់

ក្នុងនោះមានភ្ញៀវជាតិ 191,820នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង 2,205 នាក់ ដោយសប្តាហទី1 មានភ្ញៀវប្រមាណ 19,705នាក់ សប្តាហទី2 ភ្ញៀវប្រមាណ 49,880នាក់ សប្តាហទី3 ភ្ញៀវប្រមាណ 52,891នាក់ និងសប្តាហទី4 មានភ្ញៀវប្រមាណ 71,549 នាក់។

ដោយឡែករយៈពេល2សប្ដាហ៍ក្នុងខែមិថុនានេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបរហូតដល់ប្រមាណជិត 15ម៉ឺននាក់ ដែលនេះជាចំនួនមួយបញ្ជាក់ពីភាពល្អប្រសើរឡើងនៃវិស័យទេសចរណ៍ក្នុងស្រុក បើធៀបនឹងរយៈពេល2សប្ដាហ៍ ដំបូងនៃខែឧសភាដែលកម្ពុជាទទួលបានភ្ញៀវត្រឹមតែប្រមាណជា 6ម៉ឺននាក់ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «3កុំ» និង «3ការពារ» ឲ្យបានជាប់ជានិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»