រយៈពេល ៧ខែ ទំហំពាណិជ្ជកម្មតាមរយៈតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនបានជាង១០០០លានដុល្លារ

ភ្នំពេញ ៖ តាមរយៈស្ថិតិចុងក្រោយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ SSEZ បានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែកន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈតំបន់សេដ្ឋកិច្ចពិសេសមួយនេះសម្រេចបានទំហំទឹកប្រាក់សរុបជាង ១០០០លានដុល្លារ ដែលជាសញ្ញាបង្ហាញថានៅតែ​បន្ត​កើន​ប្រមាណ​ជិត ៤៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំ​២០២០ ។

ទិន្នន័យ​របស់ SSEZ បានឱ្យដឹងថា​គិត​ចាប់តាំងពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា សហគ្រាស​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ ​ទទួលបាន​បរិមាណ​នាំចូល និង​នាំចេញ​សរុប​ ១ ១៨៥ ​លាន​ដុល្លារ ដែលចំនួននេះមានការ​កើនឡើង ៤៤,៥១ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ។

លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS​​ ឱ្យ​ដឹង​​ថា ការនាំចេញ​របស់​កម្ពុជា​រហូតមក​ដល់ពេលនេះ​មិនមាន​ការថមថយ​នោះទេ បើទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូវីដ-១៩ ក៏ដោយ​ និងកំពុង​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​​ទៅ​កាន់ទីផ្សារ​អន្តរជាតិ​ផងដែរ​។ ផ្អែកទៅលើកំណើននេះ គឺដោយសារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបច្ចុប្បន្ន មានអ្នកវិនិយោគច្រើន និងមានឧស្សហកម្មកែច្នៃច្រើន។ នេះ​ជា​មូលហេតុនាំឱ្យ​មាន​កំណើន​នេះ​​។

លោកឧកញ៉ា​បានបញ្ជាក់ថា ​​៖

«នៅ​តំបន់​សេដ្ឋកិច្ច​ ​សកម្មភាពមួយចំនួន​នាំចេញទៅកាន់សហរដ្ឋអាមេរិក ទៅបណ្តាប្រទេសអឺរ៉ុប និងទៅចិន មានការកើនឡើង ជារឿងមួយល្អដែលអាចទាក់ទាញវិនិយោគទុនបន្ថែមទៀត ហើយកំពង់ផែទឹកជ្រៅរបស់យើងក៏កំពុងតែអនុវត្តហើយដែរ។ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសការ​នាំចេញ និង​នាំចូល​ទំនិញ​ គឺដោយសារ​តែមាន​តម្រូវការ​ទីផ្សារ ដែលយើងមានវិស័យកាត់ដេរដូចជាសម្លៀកបំពាក់ ​គ្រឿង​បង្គុំ​អគ្គិសនី អេឡិចត្រូនិក កង់ និងសម្ភារធ្វើដំណើរ​ ដែលបានផលិតនាំចេញច្រើន ទោះបីជាផលិតផលកសិកម្មកែច្នៃនៅមានតិចតួចក៏ដោយ​»​

លោកឧកញ៉ា​បានបញ្ជាក់ទៀតថា​ នៅពេល​ដែលមាន​កំណើន​នាំចេញ ការនាំចូល​ផលិតផល​វត្ថុធាតុដើម​សម្រាប់​កែច្នៃ ​ក៏​នឹង​កើនឡើង​ទៅតាម​នេះដែរ​។ ដូច្នេះយើងក៏ព្រួយបារម្ភ ពីការនាំចូលវត្ថុធាតុដើមដូចជា ដែក ជាដើមសម្រាប់ការសាងសង់ ក្នុងប្រទេសរបស់យើង មានការឡើងថ្លៃ វាធ្វើឱ្យប៉ះពាល់នូវទំនិញនាំចូល  និងនាំឱ្យជំរុញនូវការបង្កើនថ្លៃដើមកាន់តែខ្ពស់ ដែលនាំឱ្យវាប៉ះពាល់ដល់ការនាំចេញផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន SSEZ ​ក្រុមហ៊ុន​កំពុង​វិនិយោគទាំងអស់មានចំនួន​ ១៦៥ ក្រុមហ៊ុន ដែលបាន​បង្កើត​ការងារ​បាន​ចំនួន​ ៣០ ០០០ ​កន្លែង​ដែលបាន​ផ្តោតលើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ កាបូប ផលិតផល​ស្បែកជើង ផលិតផល​ពី​ឈើ ​គ្រឿង​ម៉ាស៊ីន សម្ភារ​សំណង់ គ្រឿងសង្ហារិម​គេហដ្ឋាន គ្រឿងបន្លាស់​រថយន្ត និង​សម្បក​កង់រថយន្ត កង់​និងសម្ភារធ្វើដំណើរជាដើម ​ដែលជា​ឧស្សាហកម្ម​ចម្បង​សម្រាប់​ការអភិវឌ្ឍ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម