មួយសប្ដាហ៍ថ្ងៃក្រោយការដាក់ឲ្យមានដំណើរការផ្សាររដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញឡើងវិញ អាជីវករលក់ដូរទាំងនៅក្នុងផ្សារមានរបៀបរៀបរយ (ផ្សាររដ្ឋ) និងផ្សារមិនមានរបៀបរៀបរយ (ការលក់តាមដងផ្លូវ) នៅតែបង្ហាញការព្រួយបារម្ភចំពោះការប្រកបរបររកស៊ីរបស់ខ្លួន ថ្វីបើស្ថានភាពនៃជំងឺកូវីដ-19 នៅក្នុងទីក្រុងភ្នំពេញនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ។ ដោយឡែក ប្រាក់ចំណូលនៅតែជារឿង សំខាន់ដែលជាកត្តាជំរុញឲ្យពួកគាត់ដំណើរការលក់ដូរឡើងវិញជាមួយនឹងការប្រុងប្រយ័ត្ន។
អ្នកស្រី ឡេង លាងមាន ដែលជាអ្នកលក់សាច់ជ្រូកនៅផ្សារទួលទំពូងដែលកំពុងតែមមាញឹកនឹងការលក់បណ្ដើរបានមានប្រសាសន៍បណ្ដើរថា៖
«ព្រឹកឡើងញុំាអីឲ្យហើយ បិទម៉ាស់ជាប់រហូត រហូតដល់ម៉ោងហូបបាយទើបបើកវិញ ហើយបន្តបិទទៀតរហូតដល់ល្ងាច។ ពេលយើងទទួល លុយពីភ្ញៀវក៏លាងដៃ និយាយទៅមួយថ្ងៃប្រើអាល់កុលអស់កន្លះលីត្រ»
អ្នកស្រីមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ការធ្វើបែបនេះ ក៏ព្រោះតែការលក់របស់អ្នកស្រីហាក់មានការកើនឡើងវិញ ទោះបីជាផ្សារនៅមានភាពស្ងាត់ក៏ដោយ អ្នកស្រីនៅតែមានការកម្មង់តាមទូរស័ព្ទពីម៉ូយរបស់ខ្លួន ស្ទើរតែពេញមួយថ្ងៃ។
ទន្ទឹមនឹងនេះ លោក កែប ឥស្សរា អនុប្រធានផ្សារទួលទំពូងបានមានប្រសាសន៍ថា៖
«ខាងគណៈកម្មការផ្សារបានចុះអប់រំ ផ្សព្វផ្សាយជាប្រចាំដល់អតិថិជន និងអាជីវករ ជាការដាស់តឿនឲ្យពួកគេប្រកាន់ខ្ជាប់នូវវិធានការពារ ពាក់ម៉ាស់ និងលាងសម្អាតដៃជាមួយអាល់កុលជាប្រចាំ ព្រមទាំងរក្សា គម្លាតរវាងអ្នកទិញ និងអ្នកលក់ឲ្យបានល្អ»
ដោយឡែក កញ្ញា ម៉ី ដែលជាអាជីវករលក់បន្លែនៅតំបន់ផ្សារមិនរៀបរយ(លក់តាមផ្លូវ)នៅក្នុងសង្កាត់បឹងព្រលឹតនៃរាជធានីភ្នំពេញបានថ្លែងប្រាប់ AMSថា៖
កញ្ញាបន្តថា ដោយសារតែបញ្ហាបាត់បង់ប្រាក់ចំណូលទាំងស្រុងរបស់កញ្ញាមួយរយៈពេលនៃការបិទខ្ទប់មកនេះ ទើបកញ្ញាត្រូវចេញទៅលក់ដូរទាំងប្រថុយប្រថាន។
«ការលក់ដូរគឺត្រូវប្រឈមនឹងបញ្ហាឆ្លងផង និងពេលខ្លះត្រូវសន្ដិសុខ និងអាជ្ញាធរដេញម្ដងម្កាលដែរ ព្រោះអាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើក លក់ឡើងវិញនៅឡើយ»
គួរបញ្ជាក់ថា កាលពីថ្ងៃទី20 ខែឧសភា ឆ្នាំ2021កន្លងទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយ ដោយអនុញ្ញាតឲ្យផ្សាររដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី24 ខែឧសភាកន្លងទៅនេះ ប៉ុន្តែនឹងលើកលែងចំពោះផ្សារមិនរៀបរយមួយចំនួនដែលលក់នៅតាមដងផ្លូវ ផ្សារនៅតាមរោងចក្រ ផ្សារសហគមន៍ជាដើម ដោយហេតុផ្សារ ទាំងនេះមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលអាចនឹងពិបាកក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ