CDC ៖ លុយរាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ដើម្បីជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសងើបឡើងវិញ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាក់ទាញការវិនិយោគពីបរទេស តាមរយៈការដាក់ចេញច្បាប់វិនិយោគថ្មី និងប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អភិវឌ្ឍន៍ដោយចីរភាព ខណៈទឹកប្រាក់រាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ដើម្បីជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសងើបឡើងវិញ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញពីបទពិសោធន៍របស់កម្ពុជា ក្នុងការជំរុញការវិនិយោគប្រកបដោយចីរភាព។  ក្នុងព្រឹត្តិការណ៍រួមនៃវេទិកាវិនិយោគពិភពលោក ថ្នាក់ដឹកនាំវិនិយោគលើពិភពលោក បានពិភាក្សាពីលទ្ធភាពដាក់ឱ្យដំណើរការនូវសម្ព័ន្ធសកលថ្មីមួយសម្រាប់ ការវិនិយោគប្រកបដោយចីរភាព ដែលមានឈ្មោះថា «សម្ព័ន្ធវិនិយោគទូទាំងពិភពលោក សម្រាប់ការអភិវឌ្ឍ» ដើម្បីគាំទ្រដល់កិច្ចសហការ កាន់តែរឹងមាំលើកិច្ចការវិនិយោគ។

តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ៖

«សម្រាប់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលក្របខ័ណ្ឌការលើកទឹកចិត្តឆ្លាតវៃត្រូវបានដាក់បញ្ចូលនៅក្នុងច្បាប់វិនិយោគថ្មីនេះ ដើម្បីទាក់ទាញការវិនិយោគប្រកបដោយចីរភាពបន្ថែមទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា»

ឆ្នាំ២០២១នេះ កម្ពុជាបានដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អភិវឌ្ឍន៍ដោយចីរភាព (https://sd2.cdc.gov.kh) ដើម្បីជួយសម្រួលដល់ការវិនិយោគ ដែលសម្រេចបាននូវគោលដៅចីរភាព។

វិនិយោគិនអាចចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងស្រុកកំពុងប្រតិបត្តិការ ដែលការពារបរិស្ថាន សម្រេចបានគោលដៅយេនឌ័រ និងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍជំនាញ។ ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក។

អ្វីជាសនិទានកម្មនោះគឺ ពិភពលោកបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាច្រើន ដែលបណ្ដាលមកពីបម្រែបម្រួលឧស្សាហកម្ម បម្រែបម្រួលបច្ចេកវិទ្យា ការវិវត្តនៃសង្គម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជំងឺកូវីដ១៩។

ការវិនិយោគអន្តរជាតិអាចចងសម្ព័ន្ធរួមគ្នា និងពង្រឹងសេដ្ឋកិច្ច ក្នុងកាលៈទេសៈនៃបម្រែបម្រួលទាំងនេះ និងធ្វើឱ្យសហគមន៍សកលកាន់តែមានភាពរឹងមាំឡើង។ ទោះជាយ៉ាងណាក៏ដោយ រំហូរវិនិយោគអន្តរជាតិបានផ្លាស់ប្តូរទម្រង់ និងបានធ្លាក់ចុះដោយទុនវិនិយោគផ្ទាល់ពីបរទេសបានថយចុះចំនួន ៣៥% ទូទាំងពិភពលោកនៅឆ្នាំ២០២០ ដែលធ្វើឱ្យការរួមចំណែក នៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពប្រឈមនឹងហានិភ័យ។ CDC បានបញ្ជាក់ថា ៖

«ក្នុងពេលជាមួយគ្នានេះដែរ មានហិរញ្ញប្បទានចីរភាពរាប់ទ្រីលានដុល្លារ កំពុងរង់ចាំការប្រើប្រាស់ សម្រាប់ការស្ទុះងើបឡើងវិញ នៃការវិនិយោគផ្ទាល់ពីបរទេសថ្មី ប្រសិនបើគោលនយោបាយ និងវិធានការនានាត្រូវបានអនុវត្ត។ យើងមើលឃើញសក្តានុពលនេះជាមួយនឹងការស្ទុះឡើងនៃការទិញ និងការរំលាយបញ្ចូលគ្នានៅទូទាំងពិភពលោក ដែលគ្រាន់តែក្នុងឆមាសទីមួយនៃឆ្នាំ២០២១ មានចំនួនលើសពីឆ្នាំ២០២០រួចទៅហើយ»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ