ក្រុមហ៊ុនអាជីវកម្មចំនួន 2 របស់ឥណ្ឌូនេស៊ី សម្រេចរួមបញ្ចូលគ្នាបង្កើតជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុតនៅអាស៊ី

បរទេស៖ នៅថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុនអាជីវកម្មថ្មី (Startup) ចំនួន 2 ដែលមានឈ្មោះល្បីបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានប្រកាសពីផែនការច្របាច់រួមបញ្ចូលគ្នាដើម្បីអាចបង្កើតបានទៅជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មី និងធំបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយមានតម្លៃសរុបប្រមាណជិត 20ពាន់លានដុល្លារ។

ក្រុមហ៊ុន Gojeck ដែលមានផ្តល់ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរ និង ក្រុមហ៊ុន Tokopedia ដែលផ្តល់ជាកម្មវិធីទិញទំនិញគ្រប់ប្រភេទលើបណ្តាញអនឡាញប្រចាំនៅប្រទេសឥណ្ឌូនេស៊ីបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការរួបរួមគ្នាបង្កើតទៅជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដ៏ធំមួយប្រចាំប្រទេស និងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរដោយដាក់ឈ្មោះថា GoTo Group​។

ជាមួយនឹងកិច្ចសហការរវាងក្រុមហ៊ុនចំនួន2 ច្របាច់រួមបញ្ចូលគ្នាតែ1នៅពេលនេះ GoTo Group ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតនៅលើពិភពលោក ដូចជា ក្រុមហ៊ុន Alibaba, Tencent, Facebook, Google រួមជាមួយនឹងក្រុមហ៊ុន Softbank ផងដែរ។

គួររំលឹកថា ក្រុមហ៊ុន Gojeck មានមូលដ្ឋាននៅក្នុងទីក្រុង Jakarta និងបានចាប់ផ្តើមអាជីវកម្មលើកដំបូងរបស់ខ្លួនតាមរយៈការបង្កើត និងដាក់ឲ្យប្រើកម្មវិធីកក់ម៉ូតូឌុបតាមអនឡាញ ហើយបច្ចុប្បន្នបានបន្តអាជីវកម្មរបស់ខ្លួនទៅជាសេវាកម្មដឹកជញ្ជូនទំនិញស្ទើរគ្រប់ប្រភេទ ហើយកម្មវិធីរនេះក៏ត្រូវបានប្រើប្រាស់យ៉ាងទូលាយសម្រាប់ការទូទាត់សាច់ប្រាក់តាមអនឡាញ ខណៈដែល Tokopedia ជាវេបសាយទិញទំនិញតាមអនឡាញដ៏ធំ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2009 ដោយអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានជម្រើសក្នុងការទិញទំនិញជាមួយនឹងហាងទំនិញគ្រប់ទីកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្រោយការបញ្ចូលគ្នាក្លាយខ្លួនទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំប្រចាំប្រទេស និងក្នុងតំបន់អាស៊ីអាគ្នេយ៍ GoTo Group ត្រូវបានគេជឿជាក់ថាអាចមានទំហំស្មើទៅនឹង 2 ភាគរយនៃ GDP របស់ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុននេះក៏គ្រោងបង្កើតការងារឲ្យបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ពលរដ្ឋរបស់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានគ្រប់គ្រងរបស់ Tokopedia លោក Patrick Cao ដែលនឹងក្លាយទៅជាប្រធានគ្រប់គ្រងរបស់ GoTo Group​ នៅពេលឆាប់ៗខាងមុខនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/04/2024

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។