ក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន២ រំលាយបញ្ចូលគ្នាជំរុញទីផ្សារនៅអាស៊ីអាគ្នេយ៍ឲ្យស្ទុះឡើងវិញ

សិង្ហបុរី ៖ PropertyGuru ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់សិង្ហបុរីកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានប្រកាសបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនប្រឹក្សាជំនួញ និងអាជីវកម្មរបស់ហុងកុង Bridgetown 2 Holdings ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងបញ្ជីរបស់ Nasdaq​ ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ។

ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្ស ដែលមានកំពូលមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារនៅឈរពីក្រោយគឺលោក Richard Li និងលោក Peter Thiel ត្រូវបាន PropertyGuru ដែលជាក្រុមហ៊ុនអចលនទ្រព្យអនឡាញនាំមុខគេនៅទីផ្សារសិង្ហបុរីបញ្ជាក់ថា គឺធ្វើឡើងដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ជាមុននៅពេលដែលទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងស្ទុះងើបឡើងវិញនាពេលខាងមុខនេះ។

ក្រុមហ៊ុនថ្មីដែលកើតក្រោយការបញ្ចូលគ្នានេះនឹងមានតម្លៃរហូតទៅដល់ ១,៧៨ ពាន់លានដុល្លារ ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងទីផ្សារដោះដូរភាគហ៊ុនរបស់ទីក្រុងញូវយ៉ក New York Stock Exchange ផងដែរ ខណៈដែល PropertyGuru នឹងទទួលបានប្រាក់ចំណូលប្រមាណជា ៤៣១ លានដុល្លារពីដំណើរការនេះហើយក្នុងនោះ ២៩៩ លានដុល្លារ ត្រូវបានផ្តល់ដោយផ្ទាល់ពី Bridgetown 2 ។

ក្រៅពីនោះប្រាក់បម្រុងផ្សេងមួយចំនួនទៀត ក៏បានមកពីការបញ្ចូលគ្នារវាងក្រុមអ្នកវិនិយោគមួយចំនួនទៀតដូចជា Baillie Gifford, Naya, REA Group, Akaris Global​ Partners និងក្រុមហ៊ុនដ៏ធំមួយរបស់ម៉ាឡេស៊ីដែលសរុបជាទឹកប្រាក់ប្រមាណជា ១០០ លានដុល្លារ។ លើសពីនេះ REA Group បានសម្រេចចិត្តបន្ថែមប្រាក់វិនិយោគរបស់ខ្លួនប្រមាណជា ៣២ លានដុល្លារបន្ថែមទៀត ដោយតាមផែនការដំណើរការបញ្ចូលគ្នានេះនឹងត្រូវបញ្ចប់នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២១ នេះ ឬអាចនៅដើមឆ្នាំ២០២២ខាងមុខ៕

គួរឲ្យដឹងដែរថា PropertyGuru ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧ ហើយបច្ចុប្បន្នកំពុងក្លាយទៅជាទីផ្សារអចលនទ្រព្យអនឡាញដ៏ធំមួយនៅក្នុងតំបន់ជាមួយនឹងបញ្ជីអចលនទ្រព្យដល់ទៅ ២,៨ លាននៅលើវេបសាយរបស់ខ្លួន និងធ្លាប់បានសម្រេចការលក់ជាមួយនឹងអ្នកទិញប្រមាណជា ៣៧ លាននាក់ ខណៈដែលភ្នាក់ងារនៃអ្នកលក់ជាប្រចាំប្រមាណជា ៤៩ ០០០នាក់ មានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី​ ថៃ និងវៀតណាមផងដែរ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី